អគ្គនាយកស៊ីម៉ាក់ “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល

លោក​ Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់​និងនៅកម្ពុជា​ បានជួបពិភាក្សាការងារ​ ជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ លេីកិច្ចសហប្រតិបតិ្តការវាងកំលាំងសុីម៉ាក់និងអង្គការAPOPO​ ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ​ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ​ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា​ កណ្តុរMagawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព​…

ភ្លៀងលាយខ្យល់កន្រា្តក់ បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋចំនួន០៣ខ្នង នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយខ្យល់កន្រា្តក់ ធ្វើឲ្យខូចខាតផ្ទះចំនួន០៣ខ្នង ខូចទាំងស្រុង ០១ខ្នង របើកដំបូល ០១ខ្នង ធ្លាក់ចេញពីជើងតាង ០១ខ្នង ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីនាំកូនស្រីគេចេញពីផ្ទះ

ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សប្រុស ស្រី ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារឃាត់ខ្លួនពាក់ព័ន្ធករណីនាំកូនស្រីគេចេញពីផ្ទះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចយើងបានទទួលបណ្តឹងពីឈ្មោះ ស៊ឹម យ៉ា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ…

ឃាត់ខ្លួនពលរដ្ឋខ្មែរ២នាក់ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់ ក្នុងភូមិសាស្ត្រចាក់ច្រែងព្រំដែនកម្ពុជា-ថៃ

ព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែរ២នាក់ ត្រូវបានកងកម្លាំង នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការឃាត់ខ្លួនខណៈពេលដែលពួកគាត់លួចឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។ យោងតាមកំណត់ហេតុ របស់នាយការិយាល័យទី ប៉ុន្មាន កងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ទោ…

លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​គូ​កំណាន់​ ​យ៉ាង​អាថ៌កំបាំង

​អង់គ្លេស៖ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​គូ​កំណាន់​របស់​លោក​ឈ្មោះ Carrie Symonds ​យ៉ាង​ស្ងាត់កំបាំង​តាម​ការ​គ្រោង​ទុក​នៅ​ព្រះវិហារ ​Westminster​។ អ្នកនាំពាក្យ​វិមាន​ម​នាយករដ្ឋមន្ត្រី Downing Street បាន​និយាយ​ថា អាពាហ៍ពិពាហ៍​នេះ​ធ្វើឡើង​ដោយ​មាន​ពិធី​តូចតាច​កាលពី​រសៀល​ថ្ងៃ​សៅរ៍​។​ អ្នកនាំពាក្យ​ខាងលើ​បន្ថែម​ថា​ គូស្នេហ៍​មួយ​គូ​នេះ​នឹង​រៀបចំ​ពិធី​ម្ដងទៀត​ជាមួយ​ក្រុម​គ្រួសារ​ និង​មិត្ត​ភ័ក្ត្រ​នៅ​រដូវ​ក្ដៅ​ក្រោយ ហើយ​ការ​ក្រេប​ច័ន្ទ​ទឹកឃ្មុំក៏​នឹង​ពន្យារពេល​ដែរ ​រហូត​ដល់ពេល​នោះ​ដែរ​។ ​លោក​គឺជា​នាយករដ្ឋមន្ត្រី​ដំបូង​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​…

កំណាត់ផ្លូវជាតិជាច្រើនខ្សែរត្រូវបានបន្តខិតខំយកចិត្តទុកដាក់ជួសជុលថែទាំ ជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ

កំណាត់ផ្លូវជាតិជាច្រើនខ្សែរត្រូវបានបន្តខិតខំយកចិត្តទុកដាក់ជួសជុលថែទាំ ជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល ថែមទៀត នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តរតនគីរី បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៨…

មន្ត្រីជំនាញរកឃើញ អាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន នៅតាមបណ្ដាឱសថស្ថាន និងផ្ទះលក់ទំនិញ

ស្វាយរៀងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួច

សៀមរាបៈ កាលពីថ្ងទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧និង១០នាទី ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ កំពុងស្ថិតនៅក្នុងផ្ទះក៏ស្រាប់តែដាច់ចរន្តអគ្គិសនីដែលប្រើប្រាស់ប្រចាំថ្ងៃ ដោយមានការសង្ស័យជនរងគ្រោះបានដើរទៅមើលប្រអប់ឌីសង់ទ័រ ត្រង់បង្គោលភ្លើងរបស់អគ្គិសនីសៀមរាប…

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា ខេត្តទាំង២២នោះមាន៖ ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល,…

ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន៖ ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ ចាប់ពីថ្ងៃ១៤-១៦ ខែឧសភា កម្ពុជាទទួលបានទេសចរសរុបជិត៥ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុ ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍​ថា ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥ម៉ឺននាក់។ ឯកឧត្តម​បានថ្លែងថា ភ្ញៀវសរុបមានចំនួន ៤៩,៩៣០…