ស្ថានភាពទូទៅ ពីការខ្វះខាតទឹកនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ព្រះសីហនុ: ក្នុងឱកាសដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពទូទៅពីការខ្វះខាតទឹកនៅស្រុកព្រៃនប់ កាលពីល្ងាចថ្ងៃទី២៦ និង២៧ មេសានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ថ្លែងថារដ្ឋបាលខេត្ត បានចាត់ចែងឲ្យផ្នែកជំនាញរៀបចំធ្វើទ្វារទឹក និងស្តារអាងទឹកព្រៃនប់ ក្នុងឃុំ ស្រុកព្រៃនប់ ឲ្យដំណើរការឡើងវិញ និងអាងស្តុកទឹកមួយចំនួនទៀតដើម្បីធានាការរក្សាទុកទឹក ទាំងរដូវប្រាំងនិងរដូវវស្សានាឆ្នាំខាងមុខបន្តបន្ទាប់ទៀត។ ថ្លែងក្នុងឱកាសនោះដែរ លោក យន្ត មីន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹង…