អ្នកវិនិយោគជប៉ុន ផ្តល់រថយន្តពន្លត់អគ្គិភ័យដល់ស្នងការនគរបាល ខេត្តព្រះសីហនុ
ព្រះសីហនុ: នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ថ្មីៗនេះអ្នកវិនិយោគជប៉ុន បានប្រគល់រថយន្តពន្លត់អគ្គិភយ័ ១គ្រឿងជាផ្លូវការ ជូនស្នងកានគរបាលខេត្តព្រះសីហនុ ព្រមទាំងនាំអ្នកបច្ចេកទេសមកបង្រៀនអំពីរបៀបនៃការប្រើប្រាស់ទៀតផង។ អ្នកវិនិយោគជនជាតិជប៉ុន លោកតានី ស៊ុនជិប្រធានក្រុមហ៊ុន TANICHU ASSETMENT CO,LTD បានធ្វើការប្រគល់រថយន្តពន្លត់អគ្គិភយ័១គ្រឿង ជាផ្លូវការជូនលោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុដើម្បីប្រើប្រាស់ក្នុងការងារជួយសង្គ្រោះ…