គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងមានទិសដៅស្របគ្នាមិនស្គាល់ម៉ាកនៅខេត្តព្រះសីហនុ

ព្រះសីហនុ​​​​ : វេលាម៉ោង 7:45 ថ្ងៃទី២៧.០១.២០២៣ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូ ១គ្រឿងម៉ាក ហុងដា ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ពោធិសាត់…

ករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋ ក្រុងព្រះសីហនុ​ បណ្តាលមកពីអុជធូបសែនទុកចោល

ខេត្តព្រះសីហនុ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍​ ទី២១ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងនៅម្តុំទួលខ្សាច់ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ វេលាម៉ោង១២កន្លះថ្ងៃត្រង់នេះ មូលហេតុមកពីអុជធូបសែនទុកចោលទើបបណ្តាលអោយឆាបឆេះបែបនេះ​ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ…

ករណីវាយទៅលើប្រពន្ធនៅតាមផ្លូវទីសាធាណៈត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគបាលខេត្ព្រះសីហនុ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានករណី អំពេីហិង្សា មួយកើតឡើងបង្កដោយជនសង្ស័យ ត្រូវជាប្តី(គ្មានសំបុត្រអាពាហ៍ពិពាហ៍) បានវាយទៅលើប្រពន្ធជាជនរងគ្រោះ នៅតាមផ្លូវទីសាធាណៈ ស្ថិតនៅ ផ្លូវចូលសាលាឡាយហ៍ ក្រុម៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ…

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការរដ្ឋាននរគបាលស្រុកព្រៃនប់ កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលតានៃ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី ។ ជនសង្ស័យឈ្មោះ ឡេង សុខពៅ ភេទប្រុស អាយុ…

កុមារីអាយុ០៦ឆ្នាំម្នាក់លង់ទឹកស្រះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី០១ ខែមករា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានទទួលព័ត៌មានថា មានករណីកុមារីម្នាក់បានលង់ទឹកស្រះស្លាប់ កើតហេតុនៅចំណុចខាងជើងផ្ទះ ក្នុងបន្ទាយកងពល l ១៤ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ តាមរបាយការណ៍…

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់កាបូបលុយនិងទូរស័ព្ទដៃ

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់…

សមត្ថកិច្ចបង្ក្រាបករណីចាប់ជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យខ្មែរចិន ៦នាក់

ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទីយប់ មានស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថានៅវេលាម៉ោង១៤ រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន $៣,៥០០…

រថយន្តសណ្តោងទូកុងតាន័រ បានបើកកៀររថយន្ត Ford រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្តោងទូកុងតាន័រ បានបើកកៀររថយន្ត Ford បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខ…

សូមប្រុងប្រយ័ត្ន! ករណីក្មេងអាយុ ៣ឆ្នាំ រត់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ

កោះកុងៈ យោងតាមផេកអធិការដ្ឋាន ន.ប ស្រុកស្រែអំបិលបានឲ្យដឹងថា នៅវេលាម៉ោង ៤និង៥៨នាទីរសៀល​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក ដោយរថយន្តបុកជាមួយនឹងក្មេងរត់ឆ្លងផ្លូវ ទិសដៅពីលិចទៅកើត​លើផ្លូវគ្រួសក្រហម នៅត្រង់ចំណុចមុខផ្ទះ ព្រុំណែន ស្ថិតនៅភូមិជ្រោយស្វាយកើត ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។…

កម្លាំងនគរបាល​ខេត្ត​ព្រះ​សីហ​នុ ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២​នាក់​ ពាក់ព័ន្ធ​ករណីធ្វើសកម្មភាព​លួច​រថយន្ត​

​ព្រះ​សីហ​នុៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៧​ ខែ​ ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២១​និង​០០​នាទី​ មាន​ប្រជាពលរដ្ឋ​មក​ដាក់​ពាក្យបណ្តឹង​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ថា​ នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៥​និង​០០​នាទី​ព្រឹក​ ស្ថិត​នៅ​ភូមិ​២​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ មាន​ជនសង្ស័យ​០២​…