ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធជាតិផ្ទុះ ដើម្បីបាញ់សត្វព្រៃ
មណ្ឌលគិរីៈ យោងតាមផេកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគីរី កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធជាតិផ្ទុះដែលធ្វើឲ្យខូចខាតដល់ធនធានធម្មជាតិ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនត្រូវចោទមានឈ្មោះកៅស៊ី យិន ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក…