អ្នកលក់សត្វស្លាប កុក តាវ៉ៅ ទោម ត្លុំ ចង្កៀលខ្យង និងក្អែកទឹក ត្រូវមន្ត្រីជំនាញ…

បន្ទាយមានជ័យៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ចុះអប់រំណែនាំផ្សព្វផ្សាយច្បាប់ និងធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ អ្នកលក់សត្វស្លាបតាមផ្សារ ក្នុងក្រុងសិរីសោភ័ណ ក្នុងនោះមានសត្វ កុក តាវ៉ៅ ទោម ត្លុំ ចង្កៀលខ្យង និងក្អែកទឹកជាដើម៕

សត្វទោចថ្ពាល់លឿង ១ក្បាល ត្រូវបានប្រគល់ជូនក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសសត្វព្រៃចល័ត

រតនគិរីៈ នៅរសៀលថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរតនគិរី តំណាងដោយលោកថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ បានប្រគល់កូនសត្វទោចថ្ពាល់លឿង ០១ក្បាល ជូនក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលសហការជាមួយសម្ព័ន្ធមិត្សត្វព្រៃ( WILDLIFE ALLIANCE) តំណាងដោយលោក វ៉ាន មុន្នី ដើម្បីយកទៅថែរក្សាបំប៉ន…

Update៖ សត្វប្រើសមួយក្បាល ដែលបានងាប់ កាលពីព្រឹកមិញ នៅខេត្តព្រះវិហារ នឹងត្រូវធ្វើការសម្អាត ដើម្បីទុកជាសំណាក

ព្រះវិហារៈ យោងតាមផេកមន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ និងសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា សត្វប្រើសមួយក្បាល ដែលបានងាប់ កាលពីព្រឹកមិញនៅខេត្តព្រះវិហារ ត្រូវបានដឹកបញ្ជូន ដោយកម្លាំងមន្ត្រីឧទ្យានុរក្ស មកដល់ស្នាក់ការ សមាគមមគ្គុទ្ទេសក៍ហើយ នៅវេលាម៉ោង ២ និង៣០…

យប់មិញភ្លៀងធ្លាក់ទាល់ភ្លឺ បណ្តាលឲ្យជន់លិចតំបន់ចំនួនមួយ នៅក្រុងព្រះសីហនុ ខណៈកាកសំណស់សំរាមអណ្ដែតទ្បើងតាមទឹក

ព្រះសីហនុៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីក្រុង សហការជាមួយមន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងមន្ទីរសាធារណការ ចុះកាយសំរាមចេញពីអូរ ដើម្បីសម្រួលចរន្តទឹកឲ្យហូរលឿន។ ១/ កាយសំរាម ស្ពាន LV ប្រើឡានដឹកសំរាមចំនួន ០១គ្រឿង។ ២/ កាយសំរាម ស្ពានអូរអាចម៍មឹក…

តើបងប្អូនចង់ស្គាល់ភ្នំដែលខ្ពស់ជាងគេលំដាប់ទី៣ បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស ដែរឫទេ?

ពោធិ៍សាត់ៈ យោងតាមផេកមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឲ្យដឹងថា ភ្នំទំព័រ ជាភ្នំដែលខ្ពស់ជាងគេលំដាប់ទី៣ បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។ ភ្នំទំព័រស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ មានចម្ងាយប្រមាណ ១១៤គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ និងចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រ ពីភ្នំពេញ។ កាលពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០១៩ ក្រុមឧទ្យានុរក្ស…

ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅខេត្តសៀមរាប ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាព

សៀមរាបៈ យោងតាមផេក Ministry of Mines and Energy Cambodia បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានដឹកនាំមន្ត្រីជំនាញនៃមន្ទីររបស់ខ្លួន សហការជាមួយរដ្ឋបាលក្រុងសៀមរាប និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមន្ទីរបរិស្ថានខេត្តចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងលក់…

ទីតាំងផលិតទឹកសុទ្ធមួយកន្លែងមានយីហោ គិរីមានជ័យ ត្រូវអាជ្ញាធរសម្រេចបិទ…

រតនគិរីៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តរតនគិរីបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារួមមានប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីរបរិស្ថានខេត្ត សង្កាត់បឹងកន្សែង និងប៉ុស្តិ៍រដ្ឋបាលបឹងកន្សែង ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងខេត្តបានចុះពិនិត្យទីតាំងផលិតទឹកសុទ្ធមួយកន្លែងមានយីហោ គិរីមានជ័យ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ដែលមាន ម្ចាស់ឈ្មោះ អ៊ុ ណៃយីម…

ទិដ្ឋភាពអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាន នៅឆ្នេរអូរឈើទាល និងឆ្នេរអារីស្តុន

ភ្នំពេញៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ និងដោយមានការចូលរួមពីមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ ក្រុមហ៊ុនប្រមូលសំរាម KSWM ក្រុមហ៊ុនប្រមូលសំណល់សំណង់ និងអាជីវករលក់ដូរនៅឆ្នេរអូរឈើទាល បានរួមគ្នាសម្អាតកំប្លោក នៅឆ្នេរអូរឈើទាល និងឆ្នេរអារីស្តុន មានចំនួនអ្នកចូលរួមដូចខាងក្រោម ៖ ១/ មន្ត្រីក្រុង ប្រជាការពារក្រុង…

អាជ្ញាធរចុះរុះរើសំណង់ ២ទីតាំង នៅឆ្នេរអូរត្រេះ

ព្រះសីហនុៈ ករណីសំណង់ ២ទីតាំង ដែលសាងសង់នៅលើដីចំណីឆ្នេរអូរត្រេះ៖ -ទីតាំងសំណង់គ្រោងដែកទី១ ប្រកដំបូលក្បឿងក្រហម សាងសង់បាន ៥០% ត្រូវបានក្រុមការងារយកគ្រឿងចក្រវាយកម្ទេចដល់ដី។ -ទីតាំងសំណង់គ្រោងដែកទី២ សាងសង់បាន ៩០% ត្រូវបានក្រុមការងារយកគ្រឿងចក្រ រុញបំបាក់ជើងសសរដែកប៉ុណ្ណោះ ពីព្រោះម្ចាស់ជាជនជាតិចិនស្រីយំអង្វរ និងបានផ្តិតមេដៃ ចំពោះមុខក្រុមការងារមាន ( មន្ត្រីខេត្ត ប្រធានមន្ទីរទេសចរណ៍…

សត្វសមុទ្រដែលកម្រមួយក្បាលងាប់នៅឆ្នេរសមុទ្រប៉ាក់ខ្លងពេលនេះ…

កោះកុងៈ កាលពីវេលាម៉ោងជាង៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមានសត្វផ្សោត១ក្បាលទំងន់ប្រហែលជា២០គីឡូក្រាមត្រូវប្រជាពលរដ្ឋបានប្រទះឃើញងាប់អណ្តែតមកទើលើឆ្នេរសមុទ្រប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្សោតដែលពួកគាត់បានប្រទះឃើញងាប់នោះ អាចបណ្តាលមកពីជាប់មងនេសាទ ឬខាំគ្នាផងក៏មិនដឹងព្រោះសភាពលើខ្លួនសត្វផ្សោតនោះមានស្នាមរបួសជាច្រើនកន្លែង ។ ពួកគាត់បានអោយដឹងទៀតថា បន្ទាប់ពីឃើញសពសត្វផ្សោតខាងលើពួកគាត់មិនបានរាយការណ៍ជូនសមត្ថកិច្ចនោះទេ ដោយពួកគាត់បានស្រុះស្រួលគ្នាយកទៅកប់ចោល ដោយសារមិនចង់អោយមានក្លិនស្អុយដល់ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅតំបន់រមនីយ៍ដ្ឋានឆ្នេរប៉ាក់ខ្លងនេះ ។ ជាមួយគ្នានេះដែរ ពលរដ្ឋក៏បានស្នើរដល់សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមេត្តាអភិរក្សសត្វផ្សោតក៏ក្រមនេះផង…