ប្រុងប្រយ័ត្នបងប្អូន! បង្គា មានសារធាតុគីមី ត្រូវមន្រ្តីកាំកុងត្រូលរកឃើញ

ភ្នំពេញៈ នៅថ្ងៃ ពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានចូលរួមសហការណ៍ជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងចម្រុះ ត្រួតពិនិត្យគ្រឿងសមុទ្រ ពុំមានច្បាប់ ស្ថិតនៅក្នុងក្រសួងមហាផៃ្ទ…

ទីតាំងប្រេងឥន្ធនៈ ០២ ទីតាំង នៅខណ្ឌសែនសុខ មានភាពមិនប្រក្រតី

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១២ ខែមិនា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ៍ចែកចាយប្រេងឥន្ធនៈចំនួន ០៣ ទីតាំង…

សូមប្រុងប្រយ័ត្នបងប្អូន! ប្រហិតត្រី មានផ្ទុកសារធាតុគីមី កាំកុងត្រូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ រកឃើញ និងដកហូត

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់…

ទៀតហើយ រកឃើញស្ថានីយ ដេប៉ូចែកចាយប្រេងឥន្ធនៈ ០២ ទីតាំង ចាក់សាំងមិនគ្រប់ នៅខណ្ឌមានជ័យ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ /ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន០៦ ទីតាំង ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគ លើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត…

សូមបងប្អូនដែលចូលចិត្តពិសាមឹកមានការប្រុងប្រយ័ត្ន!មន្ត្រីកាំកុងត្រូលរកឃើញមឹកស្រស់ មានផ្ទុកសារធាតុគីមីហាមឃាត់ ចំនួន ៣៨ គីឡូក្រាម

ស្ទឹងត្រែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលឲ្យដឹងថានៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩មន្រ្តីសាខា កាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ក្រុងស្ទឹងត្រែង បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមស្តង់ពិព័រណ៍ក្នុងគោលបំណងដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។…

​អុញនោះប្រយ័ត្នបងប្អូន! មន្រ្តីកាំកុងត្រូលរកឃើញ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកផ្លែឈើ និងភេសជ្ជៈជាច្រើនមុខទៀត…​

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការចូលរួមពីព្រះរាជអាជ្ញារង និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យឃ្លាំងស្តុកចែកចាយផលិតផលភេសជ្ជៈគ្រប់មុខ មួយកន្លែង ដែលមានអាស័យដ្ឋានឃ្លាំងលេង ១ ផ្លូវជាតិលេខ…

រកឃើញទៀតហើយ ស្ថានីយ​ប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ..

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន​៤​ទីតាំង ស្ថិតនៅខណ្ឌព្រែកព្នៅ និង​១ ទីតាំងទៀត ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត…

ប៉ះពាល់ដល់សុខភាពណាស់! សមត្ថកិច្ចរកឃើញ សំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុង ស្ពៃតឿ ម្ទេសដៃនាង ស្ពៃចិន

ភ្នំពេញៈ កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានី សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារធំថ្មី និងតូបលក់ទំនិញមួយចំនួនក្នងខណ្ឌ ដូនពេញ ចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ។ យើងបានយកគំរូម្ហូបអាហារចំនួន៤៨គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័តដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ…

នោះ! រកឃើញស្ថានីយ៍ចាក់ប្រេង (PTT) បូកគោ តាមបណ្តោយផ្លូវមុន្នីវង្ស ចាក់មិនគ្រប់លីត្រ អប់រំ១លើក លើកក្រោយមិនរាងបិទការ៉ាស់ចោលបញ្ជូនទៅតុលាការ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈ ចំនួន៤ ទីតាំង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈទាំង…

សូមប្រុងប្រយ័ត្នបងប្អូន! បបែលក្រៀម មានផ្ទុកសារធាតុគីមីហាមឃាត់ ចំនួន ០២ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ រកឃើញ និងដកហូត នៅផ្សារកងកេង ខេត្តព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកងកេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា…