សុះ ម៉ាច អះអាងថា ពេជ្ជតា មិនអវត្តមានការប្រគំតន្ត្រីយប់នេះ
ភ្នំពេញ: បើទោះជាក្រុមតារាសិល្បៈកាន់តែច្រើន សុទ្ធតែអះអាងថា អ្នកនាង ម៉េង កែវពេជ្ជតា ប្ដូរចិត្ត អវត្តមាន នៅក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ នៅយប់ថ្ងៃទី៨ឧសភានេះនៅសាលចតុមុខ ដោយអះអាងថាស្ថានភាពអស់កម្លាំងហេវហត់របស់អ្នកនាង ដែលបង្កពីការរាគក្អួតព្រោះពុលអាហារកាលពីយប់ថ្ងៃទី៦នៅមិនទាន់មានកម្លាំងទាំងស្រុង។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ លោកសុះ ម៉ាច ជាប្រធានសមាគមបានអះអាងថា អ្នកនាងនៅតែបង្ហាញខ្លួនឡើងច្រៀងសម្រាប់កម្មវិធីនេះដដែលទេ ។ លោកថាការបង្ហោះប៉ាណូកាលពីរសៀលថ្ងៃនេះដោយក្រុមតារាសិល្បៈ ហើយមិនមានរូបថតរបស់អ្នកនាងម៉េង…