រុស្ស៊ីធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង ចំពេលកំពុងតានតឹងជាមួយ NATO

  (ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃចន្ទ ទី១៩ ខែកក្កដានេះបានធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងមួយគ្រាប់ ដោយធ្លាក់ចំគោលដៅដែលបានកំណត់ទុកនៅឯ តំបន់ឆ្នេរនៃសមុទ្រ Barents ចំពេលកំពុងមានភាពតានតឹងជាមួយអង្គការ NATO។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax មីស៊ីលលឿនជាងសំឡេងខាងលើមានឈ្មោះថា Tsirkon ត្រូវបានបាញ់ចេញពីនាវាចម្បាំងមួយគ្រឿងស្ថិតនៅក្នុងតំបន់សមុទ្រស (White Sea) ដោយហោះក្នុងចម្ងាយច្រើនជាង ៣៥០គីឡូម៉ែត្រមុននឹងធ្លាក់ចំគោលដៅ។ ប្រធានាធិបតីរុស្ស៊ី…

អាមេរិកថាចិនកំពុងផលិតមីស៊ីលបាញ់ចេញពីក្រោមដីច្រើនជាង ១០០គ្រាប់ នៅឯតំបន់វាលខ្សាច់, ប៉ែកខាងលិចនៃប្រទេស

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាការអភិវឌ្ឍឆាប់រហ័សនៃកងកម្លាំងនុយក្លេអ៊ែររបស់ចិនគឺជាក្ដីកង្វល់ហើយបានអំពាវនាវឱ្យ ទីក្រុងប៉េកាំងចូលរួមជាមួយខ្លួន ក្នុងការកាត់បន្ថយហានិភ័យនៃអស្ថិរភាព ដែលបង្កឡើងដោយការរត់ប្រណាំងសព្វាវុធ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតដ៏ខ្លីមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានសង្កត់សម្គាល់ថារបាយការណ៍ជាច្រើន បានបង្ហាញថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន បាននិងកំពុងរីកធំឡើងយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះជាក្ដីកង្វល់ និងបង្កឱ្យមានសំនួរជាច្រើន ពាក់ព័ន្ធនឹងចេតនាពិតប្រាកដរបស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះក៏បានអះអាងដែរថា…

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិជប៉ុន៖ ​វាជាការ​ចាំបាច់​ដែល​យើង​ត្រូវ​«ភ្ញាក់​ខ្លួន» ដល់​ការ​ដាក់​សម្ពាធរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​កោះ​តៃវ៉ាន់

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិជប៉ុន​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​អំពីការ​កើនឡើង​នៃ​ការ​គំរាមកំហែងដែល​បណ្តាល​មក​ពី​ការ​សហការ​គ្នា​រវាងចិន​និង​រុស្សី ហើយ​លោក​បាន​បញ្ជាក់ថា នេះជាការ​ចាំបាច់​ដែល​យើង​ត្រូវ​«ភ្ញាក់​ខ្លួន» ដល់​ការ​ដាក់​សម្ពាធរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​កោះ​តៃវ៉ាន់​និង​ការពារ​ដែន​កោះ​នោះ «ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ»។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ថ្លែងទៅ​កាន់​វិទ្យាស្ថាន​ស្រាវជ្រាវ Hudson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក​ Yasuhide Nakayama បាន​ចោទ​ជា​សំណួរទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ជា​ច្រើន​ដែល​រួម​មានប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ​ដែល​បាន​អនុវត្ត​នូវ​គោល​នយោបាយ​«ចិន​មួយ» ដែល​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជំនួស​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​របស់​តៃវ៉ាន់ ចាប់​តាំង​ពី​ទសវត្សរ៍១៩៧០​មក ​គួរតែ​នៅ​ប្រកាន់​យក​ជំហរ​បែប​នេះ​ឬ​យ៉ាង​ណា​នោះ។ លោក​អនុ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ចោទ​ជា​សំណួរនៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​ថា​«តើ​វាត្រឹម​ត្រូវ​ដែរ​ឬ​ទេ?» ។ លោក​បាន​និយាយ​ដោយ​សំដៅ​ថា​តើមនុស្ស​ជំនាន់​ក្រោយនឹង​វាយ​តម្លៃ​ទៅ​លើ​អ្នកធ្វើ​គោលនយោបាយស្តី​ពី​បញ្ហា​នេះ​យ៉ាង​ដូច​ម្តេច​នោះ។…

អបអរសាទរ សិក្ខាកាមយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់ បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧នាក់ បានបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេសជំនាញមីស៊ីល នឹងកាំភ្លើងធំ ជំនាញមធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ជំនាញក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី។ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧នាក់ រួមមាន៖ ១. លោក…

កូរ៉េខាងជើងថាអាមេរិកនៅតែប្រកាន់យកនយោបាយអរិភាព ជុំវិញការបើកដៃឱ្យកូរ៉េខាងត្បូងអភិវឌ្ឍមីស៊ីល

  (សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បាននិយាយថាសហរដ្ឋអាមេរិកអនុញ្ញាតឱ្យកូរ៉េខាងត្បូងផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ គឺជាឧទាហរណ៍មួយនៃនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង ដែលនឹងបង្កឱ្យមានអស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េទាំងមូល។ នេះជាប្រតិកម្មឆ្លើយតបជាលើកដំបូងបំផុតរបស់កូរ៉េខាងជើងទៅនឹងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងត្បូងកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ។ ក្នុងកិច្ចប្រជុំនេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានបិទបញ្ចប់ការរឹតត្បិតលើការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងត្បូង និងអនុញាតឱ្យសម្ព័ន្ធមិត្ត របស់ខ្លួនមួយនេះអភិវឌ្ឍអាវុធដោយមិនមានការកំណត់ពីចម្ងាយបាញ់។ សហរដ្ឋអាមេរិកធ្លាប់បានរារាំងកូរ៉េខាងត្បូងមិនឱ្យអភិវឌ្ឍ ឬផលិតមីស៊ីលរយៈចម្ងាយឆ្ងាយលើស ៨០០គីឡូម៉ែត្រនោះទេ ដោយសារតែបារម្ភ ពីការរត់ប្រណាំងប្រជែងនៅក្នុងតំបន់។ កូរ៉េខាងជើងចាត់ទុកថាការសម្រេចចិត្តខាងលើបង្ហាញយ៉ាងច្បាស់ពីនយោបាយអរិភាព និងស្ដង់ដារពីររបស់សហរដ្ឋអាមេរិក៕…

អេហ្ស៊ីបនៅតែបន្តប្រឹងប្រែង សម្រុះសម្រួល រវាងក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែល ដើម្បីការពារកិច្ចព្រមព្រៀងដ៏ផុយស្រួយនេះ

យោងតាមលិខិតប្រកាសរបស់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Abbas Kamel ប្រធានស៊ើបការណ៍​សំងាត់របស់​អេហ្ស៊ីប បានមកដល់ក្រុងហ្សេរុយសាឡឹម នៅថ្ងៃអាទិត្យ ទី​៣០ឧសភា​ ដើម្បីនិយាយជាមួយ​ភាគីអ៊ីស្រាអែល ស្តីពីការពង្រឹង សហប្រតិបត្តិការ​រវាងប្រទេសទាំង២ នៅក្នុងដំណោះស្រាយ​តំបន់ហ្កាហ្សា​។ នៅក្នុងជំនួប​នេះ ភាគីទាំង២ បាននិយាយគ្នា អំពី​ការគូសវាសផែនការ ឈានទៅកសាងតំបន់ហ្កាហ្សាឡើងវិញ។ ភាគីអ៊ីស្រាអែល បានលើកឡើងផងដែរ…

កូរ៉េខាងជើង និង​អាមេរិក​បន្ត​មិន​ទុក​ចិត្ត​គ្នា លើសំណុំរឿង​នុយក្លេអ៊ែរ​

សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​សំណុំរឿង​ដ៏​ស្មុគស្មាញ អូសបន្លាយ​ដែល​អាស្រ័យ​លើ​កត្តា​ច្រើន ពិសេស​គឺ​ជំហរ​របស់​អាមេរិក។ លោក​មូន ចៃអ៊ីន​បាន​ដឹង​ច្បាស់​ណាស់​ថា បើ​ទោះ​បី​ជា​នយោបាយ​ជ្រើស​យក​ផ្លូវ​ចរចា និង​ការ​ផ្សះផ្សារ​របស់​លោក​ចំពោះ​មេដឹក​នាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ហុច​លទ្ធផល​វិជ្ជមាន​ក៏​ដោយ​ក៏​វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​អាច​ឈាន​ទៅ​មាន​សន្តិភាព​យូរអង្វែង និង​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​បាន​ដែរ។ គេ​បាន​សង្កេត​ឃើញ​ថា សូម្បី​នៅ​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក៏​មាន​ការ​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្តី​រវាង​លោក​ត្រាំ និង​លោក​គីម ជុងអ៊ុន​ដែរ នោះ​បើ​ទោះ​បី​ជា​ឥស្សរជន​ទាំង​ពីរ​បាន​ជួប​គ្នា​ផ្ទាល់​ដល់ ទៅ ៣ដង​ក៏​ដោយ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុង​ព្យុងយ៉ាង​ថែម​ទាំង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក​ប្រកប​ដោយ​ជោគជ័យ។…

ចិន បានបណ្តេញនាវាចម្បាំងមួយគ្រឿងរបស់អាេមរិក ដែលបានបើកចូលមកក្នុងតំបន់ប្រជុំកោះប៉ារ៉សែល ដែលជាដែនរបស់ខ្លួន

នាវាបាញ់មីស៊ីល Curtis Wilbur របស់កងទ័ព​អាេមរិក បានបើកចូលមកក្នុងតំបន់ប្រជុំកោះប៉ារ៉ាសែល ហើយត្រូវបាន​កងទ័ពចិន បណ្តេញចេញទៅវិញ។ នេះបើផ្អែកតាមការអះអាង របស់​លោក Tian Junli អ្នកនាំពាក្យ​បញ្ជាការដ្នានកងទ័ពជើងទឹកចិន ទទួលបន្ទុកភូមិភាគ​ខាងត្បូង។ នាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិន បានចេញប្រតិបត្តិការ ធ្វើឲ្យ​នាវាចម្បាំងអាមេរិក ដកថយទៅវិញ។ មន្ត្រីចិនរូបនេះ បន្ថែមថា…

ចិនចោទអាមេរិកថាកំពុងគំរាមកំហែងសន្តិភាព ខណៈនាវាពិឃាតធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់

  (ប៉េកាំង)៖ ចិន នៅថ្ងៃពុធ ទី១៩ ខែឧសភានេះបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពី នាវាចម្បាំងអាមេរិកមួយគ្រឿងធ្វើដំណើរកាត់តាមតំបន់ច្រកសមុទ្រដ៏រសើបមួយនេះ។ នៅថ្ងៃអង្គារសប្ដាហ៍នេះ កងនាវាអាមេរិកទី៧ បានឱ្យដឹងថានាវាពិឃាតបំពាក់មីស៊ីល USS Curtis Wilbur បានធ្វើដំណើរជាទម្លាប់ធម្មតាកាត់តាមច្រកសមុទ្រ តៃវ៉ាន់ ស្របទៅតាមច្បាប់អន្តរជាតិ និងជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការបើកចំហ និងសេរីភាពនៃការធ្វើនាវាចរក្នុងតំបន់…

ការប្រើប្រព័ន្ធខែលមីស៊ីល Iron Dome មួយឈុត គឺធ្វើ​ឲ្យអ៊ីស្រាអែល​ចំណាយ​អស់ ៥ម៉ឺនដុល្លារ

ក្នុងរយៈពេល​តែ​មួយសប្តាហ៍ ក្រុមហាម៉ាស ប៉ាឡេស្ទីន និង​ក្រុមជីហាត​អ៊ីស្លាម ដែល​បោះទីតាំង​នៅ​តំបន់​ហ្កាហ្សា បាញ់​គ្រាប់រ៉ុកកែត ជាង​៣ពាន់គ្រាប់ សំដៅ​ទឹកដី​អ៊ីស្រាអែល។ ប៉ុន្តែ តាមកងទ័ព​អ៊ីស្រាអែល រ៉ុកកែត ជាង ៩០%បាញ់ចេញ​ពី​ទឹកដី​ហ្កាហ្សា ត្រូវប្រព័ន្ធខែល​មីស៊ីល បាញ់​ស្ទាក់ កំទេច​នៅលើ​អាកាស និង​នៅសល់​ពីនោះ ធ្លាក់​នៅក្នុង​ទឹកដី​ហ្កាហ្សាខ្លួនឯងផង និង​មួយចំនួនតិចប៉ុណ្ណោះ​ដែលបានធា្លក់​ក្នុង​ទឹកដី​អ៊ីស្រាអែល។ បើនិយាយ​ពីសមត្ថភាព​យោធា…