អាមេរិកនៅតែត្រៀមខ្លួនចរចាជាមួយកូរ៉េខាងជើង ក្រោយការធ្វើតេស្ដមីស៊ីលក៏ដោយ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជានិច្ច ដើម្បីរក្សាការទំនាក់ទំនងជាមួយកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងទើបតែបាញ់តេស្ដមីស៊ីល រយៈចម្ងាយឆ្ងាយដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅនេះក៏ដោយ។ នេះបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre លោកស្រី Jean-Pierre បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា «គោលជំហររបស់យើងចំពោះកូរ៉េខាងជើង នឹងមិនផ្លាស់ប្ដូរទេ ហើយយើងនៅតែត្រៀមខ្លួនក្នុងការទំនាក់ទំនងដដែល»។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅ…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប្រភេទ «cruise missile» ដោយជោគជ័យ

(សេអ៊ូល)៖ កូរ៉េខាងជើងបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទគ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យកាលពីថ្ងៃអាទិត្យ ម្សិលមិញ ខណៈសហរដ្ឋអាមេរិកចាត់ទុកថាការធ្វើតេស្ដនេះជាការគំរាមកំហែងបណ្ដាប្រទេសជិតខាង និងអន្តរជាតិទាំងមូល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះបានឱ្យដឹងថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។…

រុស្ស៊ី បញ្ជូនយន្ដហោះចម្បាំង Su-30 ជាច្រើនគ្រឿងទៅកាន់បេឡារុស ត្រៀមធ្វើសមយុទ្ធយោធា

(ម៉ូស្គូ)៖ ក្រសួងការពារជាតិបេឡារុសនៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថារុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំង Su-30 ជាច្រើនគ្រឿងមកកាន់ភាគខាងលិចនៃប្រទេស បេឡារុស ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធា និងប្រតិបត្តិការល្បាតតំបន់ព្រំដែនរវាងប្រទេសទាំង២។ ការប្រកាសខាងលើរបស់ក្រសួងការពារជាតិបេឡារុស ធ្វើឡើងតែ ២ថ្ងៃប៉ុណ្ណោះ មុននឹងរុស្ស៊ី និងបេឡារុសធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលកំពុងបង្កការព្រួយបារម្ភ នៅក្នុងចំណោមប្រទេសជាសមាជិកបក្សសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុប។ លោក Lukashenko គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី…

កូរ៉េខាងជើងធ្វើព្យុហយាត្រាយោធា ក្រោមវត្តមានលោក គីម ជុងអ៊ុន

(សេអ៊ូល)៖ កូរ៉េខាងជើងពិតជាបានធ្វើព្យុហយាត្រាយោធាមួយក្នុងទីក្រុងព្យុងយ៉ាង កាលពីយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះប្រាកដមែន ដើម្បីរំលឹកខួបលើកទី៧៣ នៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីម ជុងអ៊ុនក៏បានចូលរួមជាអធិបតីនៅក្នុងការធ្វើព្យុយាត្រយោធាខាងលើផងដែរ តែលោកមិនបានថ្លែងសុន្ទរកថាអ្វី នោះទេ ហើយ KCNA ក៏មិនបាននិយាយពីអាវុធយុទ្ធសាស្ត្រថ្មីណាមួយ ដែលត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះដែរ។ កូរ៉េខាងជើងបានធ្វើព្យុហយាត្រាចុងក្រោយបំផុតកាលពីខែមករា ឆ្នាំ២០២១កន្លងទៅនេះ…

កូរ៉េខាងត្បូង បាញ់សាកល្បងមីស៊ីលបាលិស្ទីគចេញពីនាវាមុជទឹក ដោយជោគជ័យ

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគប្រភេទ (SLBM) ចេញពីនាវាមុជទឹកដោយជោគជ័យ ក្នុងនាមជាប្រទេសដំបូងគេគ្មានអាវុធនុយក្លេអ៊ែរដែល អភិវឌ្ឍបាននូវសមត្ថភាពមីស៊ីលមួយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ចេញពីប្រភពយោធាដែលមិនបញ្ចេញឈ្មោះថា នាវាមុជទឹក Dosan Ahn Chang-ho ថ្មីមួយគ្រឿង បានដឹកនាំការធ្វើតេស្តបាញ់មីស៉ីលចេញពីក្រោមទឹកដោយជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីការធ្វើតេស្តស្រដៀងគ្នានេះត្រូវបានធ្វើឡើងកាលពីខែមុន។ មីស៊ីល SLBM នេះមានឈ្មោះថា Hyunmoo…

ការវាយប្រហារដោយមីស៊ីលរបស់ប្រទេសអ៊ីស្រាអែល បានកំណត់គោលដៅនៅទីក្រុង ដាម៉ាស

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលកាលពី ពេលថ្មី របស់ប្រទេសអ៊ីស្រាអែល បានកំណត់គោលដៅនៅទីក្រុង ដាម៉ាស នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍។ ប្រព័ន្ធការពារដែនអាកាសប្រទេសស៊ីរី បានរាំងស្ទាក់មីស៊ីល នៅតំបន់ ជនបទភាគនិរតីទីក្រុងដាម៉ាស ខណៈដែលសំឡេង នៃ ការស្ទាក់ចាប់ត្រូវបានលាន់ឮយ៉ាងច្បាស់នៅក្នុងរដ្ឋធានី។ ព័ត៌មាន SANA បានរាយការណ៍ដោយដកស្រង់ប្រភពយោធាថា ការវាយប្រហារដោយអ៊ីស្រាអែល…

កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ, មីស៊ីល ក្នុងឆ្នាំ២០២១នេះ, នេះបើតាម UN

  (ញូយ៉ក)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ខ្លួន នៅអំឡុងឆមាសទី១ ឆ្នាំ២០២១នេះ ដែលជាទង្វើរំលោភបំពានលើទណ្ឌកម្មអន្តរជាតិ និងបើទោះជាសេដ្ឋកិច្ចជាតិកំពុងធ្លាក់ចុះដុនដាបក៏ដោយ។ បើតាមរបាយការណ៍ខាងលើ ទីក្រុងព្យុងយ៉ាងក៏កំពុងបន្តស្វែងរកសម្ភារៈ និងបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ខ្លួនពីបរទេសផងដែរ ខណៈសេដ្ឋកិច្ចជាតិកំពុងដាំក្បាលចុះក្រោមដោយសារតែការបិទព្រំដែនទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 គួបផ្សំជាមួយទណ្ឌកម្មអន្តរជាតិ។ តែតំណាងបេសកកម្មការទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ មិនទាន់បានបញ្ចេញប្រតិកម្មអ្វីឆ្លើយតបទៅនឹងរបាយការណ៍អង្គការសហប្រជាជាតិនោះទេ។ កូរ៉េខាងជើងបានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ…

ភាព​តាន​តឹង​នៅ​​ភាគ​ខាង​ត្បូង​​ប្រទេស​លីបង់ ក្រោយ​ពី​ពួក​ហេសបូឡា បាន​បាញ់​រ៉ុកកែត ទៅ​លើ​​អ៊ីស្រាអែល

គូសត្រូវ​អ៊ីស្រាអែលនិង​ចលនា​ហេសបូឡាលីបង់ បាន​ព្រមព្រៀង​និងហាក់​​គោរព​បទ​ឈប់​បាញ់បាន​ល្អ​ ​តាំង​ពី​ឆ្នាំ ២០០៦​មក ប៉ុន្តែ​ស្ថានភាព​តាន​តឹង​ចាប់កម្រើក​​ឡើង​កម្តៅ​វិញ តាំង​ពី​​បី​ថ្ងៃ​ជាប់​គ្នា​មក​ហើយ​ ពោលគឺ​តាំងពី​​មាន​ការ​លប​ឆ្មក់​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​នៅ​សមុទ្ទ​អូម៉ង់ ដែល​អាមេរិក​ចោទ​ថា​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់ តែ​តេហេរ៉ង់​បដិសេធ​មក។ នៅ​ថ្ងៃសុក្រ​ទី ៦​សីហានេះ ចលនា​ហេសបូឡាលីបង់ គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​ប្រកាស​បាញ់​រ៉ុកកែត​ចំនួន​១០​គ្រាប់​ទៅ​លើ​ដែន​ដី​​កសិដ្ឋាន​របស់​អ៊ីស្រាអែល ត្រង់​តំបន់​ខ្ពង់រាប​ហ្កូឡង់ ជាប់​ជម្លោះ​ដែល​អ៊ីស្រាអែល​បាន​​កាន់​កាប់​តាំងពី​ឆ្នាំ​១៩៦៧មក។ សម្រាប់​កងយុទ្ធជន​ឈីអ៊ីត​លីបង់​គាំទ្រ​ដោយ​អ៊ីរ៉ង់ នេះ​ជា​ការតប​ត​ទៅ​នឹង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​យោធាអ៊ីស្រាអែល​មកក្បែរ​ភូមិប្រជាជន​​ពីរ​នៅ​ភាគ​ត្បូង​ប្រទេស​លីបង់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ចលនា​ឈីអ៊ីត​ហេសបូឡា​លីបង់។ ​…

សហរដ្ឋអាមេរិក បង្ហាញក្ដីកង្វល់ជាថ្មី ចំពោះការសាងសង់មូលដ្ឋានមីស៊ីលក្រោមដីរបស់ចិន

  (វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក និងក្រុមសមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះការពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ចិន បន្ទាប់ពីមានរបាយការណ៍ថ្មីមួយអះអាងថាទីក្រុងប៉េកាំងបាន និងកំពុងសាងសង់មូលដ្ឋានមីស៊ីលក្រោមដី ១១០ទីតាំងបន្ថែមទៀត។ របាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយដោយសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក(American Federation of Scientists) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា រូបភាពផ្កាយរណបជាច្រើនបានបង្ហាញថាចិនបាន និងកំពុងសាងសង់មូលដ្ឋានមីស៊ីលក្រោមដី នៅក្បែរតំបន់ Hami ស្ថិតនៅភាគខាងកើតតំបន់ស្វយ័ត…

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការវាយ ប្រហារមីស៊ីលទៅលើទីតាំងយោធានៅខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានធ្វើការវាយ ប្រហារមីស៊ីលទៅលើទីតាំងយោធានៅខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី កាលពីយប់ថ្ងៃច័ន្ទ។ សារព័ត៌មានរដ្ឋ SANA និយាយថា ការវាយប្រហារនេះសំដៅទៅលើទីតាំងយោធានៅក្នុងតំបន់ Safira នៅភាគខាងត្បូងទីក្រុង Aleppo ។ ប្រព័ន្ធការពារអាកាសបានស្ទាក់ចាប់មីស៊ីលភាគច្រើនមុនពេលធ្លាក់ទៅគោលដៅ។ ប្រទេសអ៊ីស្រាអែលបានវាយប្រហារម្តងហើយម្តងទៀត ទៅលើទីតាំងយោធា នៅក្នុងប្រទេសស៊ីរី…