លោក Rodrigo Duterte បានរារាំងគណៈរដ្ឋមន្រ្តីរបស់លោកមិនឲ្យនិយាយជាសាធារណៈអំពីបញ្ហាសមុទ្រចិនខាងត្បូង
ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានរារាំងគណៈរដ្ឋមន្រ្តីរបស់លោកមិនឲ្យនិយាយជាសាធារណៈអំពីបញ្ហាសមុទ្រចិនខាងត្បូងទេ ប៉ុន្តែបាននិយាយថា បទបញ្ជានេះមិនមានន័យថា ប្រទេសកំពុងវង្វេងស្មារតីមិនការពារសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនទេ។ការសម្រេចរបស់លោកធ្វើឡើងបន្ទាប់ពីមានការរិះគន់ប្រទេសចិនយ៉ាងខ្លាំងជាច្រើនសប្តាហ៍ដោយរដ្ឋមន្ត្រីរបស់លោកទាក់ទងនឹងវត្តមាននាវានេសាទចិនរាប់រយគ្រឿងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដែលកំពុងបង្កភាពតានតឹងប្រឆាំងនឹងគោលនយោបាយរបស់លោក Duterte ស្តីពីការមិនប្រឈមមុខជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Duterte បាននិយាយតាមទូរទស្សន៍អំពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីនថា «នេះជាបទបញ្ជារបស់ខ្ញុំ។ គណៈរដ្ឋមន្រ្តីនិងអ្នកទាំងអស់ដែលនិយាយក្នុងនាមរដ្ឋាភិបាលត្រូវចៀសវាងការពិភាក្សាអំពីបញ្ហាសមុទ្រខាងលិចហ្វីលីពីនជាមួយនរណាម្នាក់»។ លោកបានបន្ថែមថា…