កូរ៉េខាងជើង អាចនឹងបង្កើនការបាញ់តេស្តមីស៉ីលផ្លោង KN-23 ដ៊ើម្បីជំនួសមីស៊ីល Scud

  (សេអ៊ូល)៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៉ីលផ្លោងជាបន្តបន្ទាប់ទៀត ខណៈភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានឡើងកម្ដៅជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង និងទីក្រុង វ៉ាស៊ីនតោនផ្លោងសម្ដីរិះគន់ដាក់គ្នាទៅវិញទៅមក។ នេះបើតាមវិទ្យាស្ថានវិភាគវិស័យការពារជាតិរបស់កូរ៉េខាងត្បូង KIDA។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Lee Sang-min អ្នកជំនាញនៃវិទ្យាស្ថាន KIDA បាននិយាយថាកូរ៉េខាងជើងកំពុងធ្វើតាមរុស្ស៉ីក្នុងការអភិវឌ្ឍមីស៉ីលផ្លោងឈ្មោះ Iskander ដែលជាប្រភេទប្រើឥន្ធនៈរឹង គឺដើម្បីជំនួយមីស៉ីលផ្លោង Scud…

ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នា ដោយគ្មានចេញចំណាត់ការលើការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង

  (ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រញូយ៉ក) បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីការបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីភ្លាមៗនោះទេ បើទោះជាសហរដ្ឋអាមេរិកនិយាយថាស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងពិចារណាចាត់វិធានការថ្មីៗក៏ដោយ។ មន្ត្រីការទូតម្នាក់បាននិយាយថាបណ្ដាប្រទេសភាគច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខ សុទ្ធតែបានបង្ហាញពីក្ដីកង្វល់កំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ហើយបានអំពាវនាវ ជាថ្មីឱ្យមានកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ បើទោះមិនមានការចេញសេចក្ដីថ្លែងការណ៍តាមការគ្រោងទុកក៏ដោយ។ ប៉ុន្តែចំណោយពេលក្នុងកិច្ចប្រជុំបិទទ្វារជាង កន្លះម៉ោង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនបានចេញផ្សាយសេចក្ដីថ្លែងការណ៍ណាមួយ ផ្ទុយពីឆ្នាំ២០២០ ជាពេលដែលប្រទេសអឺរ៉ុបចំនួន៥…

តៃវ៉ាន់ ងាកមកប្រើប្រព័ន្ធមីស៊ីលតាមដានយន្ដហោះចម្បាំងចិន ដើម្បីសន្សំសំចៃលុយ

  (តៃប៉ិ)៖ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់មួយរូបនៅថ្ងៃចន្ទនេះបានអះអាងថាកងទ័ពអាកាសតៃវ៉ាន់លែងចល័តយន្តហោះចម្បាំងឲ្យចេញស្ទាក់រាល់ពេល ដែលយន្តហោះចម្បាំងចិន ទន្ទ្រានចូលមកក្នុងតំបន់ការពារដែនអាកាស ADIZ របស់ខ្លួនទៀតហើយ។ ប៉ុន្តែប្រើប្រព័ន្ធមីស៉ីលដែលស្ថិតលើដីដើម្បីតាមដានវិញ ព្រោះវិធីនេះអាចជួយសន្សំធនធាន។ អនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Chang Che-ping បាននិយាយក្នុងសភាតៃវ៉ាន់នៅថ្ងៃចន្ទនេះថាជាទម្លាប់ យន្តហោះចម្បាំងតៃវ៉ាន់តែងតែត្រូវបញ្ជូនឲ្យទៅស្កាត់ រាល់ពេលដែលមានយន្តហោះយោធាចិន ហោះចូលម្តុំៗភាគអាគ្នេយ៍នៃតំបន់ ADIZ របស់តៃវ៉ាន់ ខណៈការធ្វើបែបនេះគឺត្រូវចំណាយពេលវេលា…

តៃវ៉ាន់ចាប់ផ្ដើមផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រឈមមុខនឹងការគំរាមកំហែងពីចិន

  (តៃវ៉ាន់)៖ តៃវ៉ាន់បានចាប់ផ្តើមការផលិតមីស៉ីលទ្រង់ទ្រាយធំ ដែលមានលទ្ធភាពហោះបានចម្ងាយឆ្ងាយ ដែលគឺវាជាការប្រកាសកម្រមួយរបស់តៃវ៉ាន់លើការអភិវឌ្ឍសព្វាវុធ សម្រាប់វាយប្រហារ នៅចំពោះមុខការរងសម្ពាធកាន់តែខ្លាំងឡើងពីចិន។ នេះបើតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់។ លោក Leng Chin-hsu នាយករងនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍសព្វាវុធ Chung-Shan របស់រដ្ឋាភិបាលតៃវ៉ាន់ បានថ្លែងក្នុងសភាតៃវ៉ាន់ថាមីស៉ីលរយៈចម្ងាយឆ្ងាយ មួយប្រភេទ ដែលអាចបាញ់ចេញពីដីគោក គឺត្រូវបានចាប់ផ្តើមការផលិតក្នុងទ្រង់ទ្រាយធំរួចហើយ ដោយមីស៉ីលចម្ងាយឆ្ងាយ០៣ប្រភេទទៀត កំពុងស្ថិតក្រោមការអភិវឌ្ឍ។…

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន ស្វាគមន៍អាណត្តិរបស់លោក បៃដិន

  (សេអ៊ូល)៖ ក្រុមមន្ត្រីអាមេរិក និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន ដែលជាការធ្វើតេស្ដមីស៊ីលប្រភេទនេះលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកមក។ ការបាញ់សាកល្បងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងជាទង្វើត្រូវបានហាមឃាត់ ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនបាន ចាត់ទុកថាការធ្វើតេស្ដនេះគឺជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ កូរ៉េខាងត្បូងបានទទួលស្គាល់ដូចគ្នាថាកូរ៉េខាងជើង បានធ្វើតេស្ដ មីស៊ីលពីរគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តែមិនទាន់អាចកំណត់ពីប្រភេទមីស៊ីលត្រូវបានបាញ់តេស្ដនៅឡើយទេ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង…

កូរ៉េខាងជើងបាញ់តេស្ដមីស៊ីល២គ្រាប់ ក្រោយបដិសេធចរចាជាមួយសហរដ្ឋអាមេរិក

  (វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់កាលពីចុងសប្ដាហ៍កន្លងទៅនេះដែលជាការធ្វើតេស្ដប្រតិកម្មឆ្លើយតបរបស់ សហរដ្ឋអាមេរិកជាលើកដំបូងបំផុតចាប់តាំងពីលោក ចូ បៃដិនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក និងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបដិសេធចរចាជាមួយរដ្ឋបាល លោក បៃដិន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃអង្គារសប្ដាហ៍នេះ មន្ត្រីអាមេរិកម្នាក់បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចំងាយខ្លី២គ្រាប់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុង ប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ មន្ត្រីអាមេរិករូបនេះដដែលបន្តទៀតថាការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងមិនមែនជាសកម្មភាពបង្ករឿងធ្ងន់ធ្ងរអ្វីនោះទេ ហើយថែមទាំងអះអាងដែរថា សហរដ្ឋអាមេរិកនៅតែបើចំហទ្វារចរចាជាមួយទីក្រុងព្យុងយ៉ាង៕ ប្រភព៖…

នាវាចម្បាំង Admiral Kasatonov របស់រុស្ស៊ី បញ្ចប់ការសាកល្បង នៅសមុទ្រ Baltic

រុស្ស៊ីៈ នាវាចម្បាំង Admiral Kasatonov របស់រុស្ស៊ី ត្រូវបានគេដឹងថា មានសមត្ថភាពអាចកម្ទេចនាវាផ្ទុកយន្តហោះ នាវាចម្បាំង និងអង្គភាពយោធាដែនអាកាស រួមជាមួយការរុករក ក៏ដូចជាកំណត់គោលដៅនាវាមុជទឹក ជាពិសេសវាអាចប្រឆាំងនាវាមុជទឹក និងមីស៊ីលបានថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។ ទាក់ទងនឹងគម្រោងសាងសង់នាវាចម្បាំង ២២៣៥០…

ប្រព័ន្ធការពារអាកាសស៊ីរី ធ្វើការឆ្លើយតបចំពោះការវាយប្រហារដែនអាកាស របស់កងកម្លាំងអ៊ីស្រាអែល

ស៊ីរីៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ការវាយប្រហារ ដោយមីស៊ីលមួយគ្រាប់ ពីលើអាកាសនៅភាគខាងជើងទីក្រុងអាឡិបប៉ូ របស់ប្រទេសស៊ីរី ត្រូវបានគេរាយការណ៍មកថា វាគឺជាការការពារដែនអាកាសមួយ របស់កងទ័ពអារ៉ាប់ស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ តាមរយៈរបាយការណ៍ ដែលមិនបានបញ្ជាក់ប្រភព បានបង្ហាញថា ការការពារដែនអាកាសនេះ…

អាមេរិក ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងទ័ពអាកាសជាច្រើនរយនាក់ ទៅកាន់កោះហ្គាំ

អាមេរិកៈ ការដាក់ពង្រាយនេះ កើតឡើងបន្ទាប់ពីការដក​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន ៥គ្រឿង ចេញពីកោះហ្គាំ យកទៅកាន់អាមេរិកដីគោកវិញ នៅពាក់កណ្តាលខែមេសា ដែលបានធ្វើឲ្យបេសកកម្ម របស់មន្ទីរបញ្ចកោណ រយៈពេល ១៦ ឆ្នាំ នៅកោះប៉ាស៊ីហ្វិកមួយនេះ ត្រូវបានជាប់គាំងជាបណ្ដោះអាសន្ន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា…

ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បើកការវាយប្រហារ នៅភាគខាងត្បូងប្រទេសស៊ីរី

ស៊ីរីៈ ការវាយប្រហារនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយស៊ីរី រាយការណ៍ជុំវិញការឈ្លានពានរបស់អ៊ីស្រាអែល លើដែនអាកាសលីបង់ ដែលយ៉ាងហោចណាស់ បានសម្លាប់ជនស៊ីវិលចំនួន ៣ នាក់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មាន SANA បានរាយការណ៍នៅថ្ងៃសុក្រនេះថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់…