ប្រព័ន្ធការពារមីស៊ីលអ៊ីស្រាអែល បញ្ចេញសកម្មភាពខុសឆ្គង ខណៈចេញសញ្ញាបាញ់មីស៊ីល នៅតំបន់ហ្គាហ្សា

បរទេសៈ ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានឈានដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។ កាលពីយប់ថ្ងៃអាទិត្យប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល…

ចិន រារាំងនាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់ដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងត្បូង

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃសុក្រ បានថ្កោលទោសចំពោះប្រតិបត្តិការនាវាចរណ៍ ដោយសេរីភាពរបស់អាមេរិក ដែលបានបញ្ជូននាវាចម្បាំងប្រឆាំងមីស៊ីល១គ្រឿង ល្បាតក្បែរកោះតូចៗ នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។ ក្រសួងការពារជាតិចិន បានថ្លែងកាលពីថ្ងៃទី ២៣ ខែមីនាថា អាមេរិក បានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព ក៏ដូចជាបង្កគ្រោះថ្នាក់ដល់សន្តិសុខ…

កងទ័ពអាមេរិក បង្ហាញបច្ចេកវិជ្ជាកាំភ្លើងធំបាញ់គ្រាប់មីស៊ីល

អាមេរិកៈ កងយោធាអាមេរិក មានផែនការបង្ហាញបច្ចេកវិជ្ជាកាំភ្លើងធំ ដែលមានសមត្ថភាពបាញ់គ្រាប់មីស៊ីលលឿនជាងមុន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។ ថ្លែងទៅកាន់សារព័ត៌មាន Defense កាលពីថ្ងៃទី ១៩ ខែមីនាកន្លងទៅ លោកឧត្តមសេនីយ៍ត្រី Stephen Maranian មេបញ្ជាការកងអនុសេនាធំ បាននិយាយថា ផែនការនេះ…

រុស្ស៊ី រិះគន់អាមេរិក គំរាមវាយប្រហារនៅស៊ីរីថាជារឿងមិនអាចទទួលយកបានទ្បើយ

រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃសុក្រនេះ បានរិះគន់ការគំរាមកំហែងរបស់អាមេរិក ជុំវិញការវាយប្រហារនៅប្រទេសស៊ីរីថា ជារឿងមិនអាចទទួលយកបាននោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ នៅដើមសប្តាហ៍នេះ បេសកជនអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikky Haley បានគំរាមវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងដាម៉ាស ទាក់ទងនឹងករណីប្រើប្រាស់អាវុធគីមី…

ទំនាក់ទំនងការទូត និងរឿងអាស្រូវ កំពុងដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីជប៉ុន…

ជប៉ុនៈ វាមិនមែនជាការបំផ្លើសនោះទេ ដែលនិយាយថា ការវិលត្រឡប់មកវិញនូវការប្តេជ្ញាចិត្ត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចពិភាក្សា ជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលជប៉ុននោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ ស្ថានការណ៍កាន់តែធ្វើឲ្យមានប្រុងជើងការ រវាងអាមេរិក…

រុស្ស៊ី នឹងបាញ់សាកល្បងមីស៊ីលផ្លោង Sarmat

រុស្ស៊ីៈ តាមសម្តីរបស់លោក Valery Gerasimov ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៊ី កាលពីថ្ងៃអង្គារបាននិយាយថា រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងធ្វើតេស្តសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុតរបស់ខ្លួន នៅមជ្ឈមណ្ឌលអាវកាស​ Plesetsk ។ នេះបើតាមសារព័ត៌មានចិនស៊ិនហ៊ួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ លោក Gerasimov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កាលចុងខែធ្នូឆ្នាំមុន ធ្លាប់មានការធ្វើតេស្តសាកល្បងមីស៊ីលនៅទីតាំងនោះ…

អ៊ីស្រាអែល និងអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នា

អ៊ីស្រាអែលៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអង្គារថា នាវាចម្បាំង USS Iwo Jima របស់កងទ័ពជើងទឹកអាមេរិក បានមកដល់ឆ្នេរសមុទ្រអ៊ីស្រាអែល ដើម្បីចូលរួមសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨។ នាវានេះ នឹងមានការចូលរួមពីកងកម្លាំងម៉ារីនចំនួន ១,៤០០ នាក់ ទាហានជើងទឹក…

លោក ត្រាំ មានចិត្តសោមនស្សយ៉ាងខ្លាំង សម្រាប់កិច្ចចរចារបស់កូរ៉េខាងជើង

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានស្វាគមន៍ ចំពោះការអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀង លុបបំបាត់អាវុធនុយក្លេអ៊ែរជាផ្លូវការរបស់កូរ៉េខាងជើង ដោយនិយាយថា ជាលទ្ធផលវិជ្ជមាន និងមានភាពស្មោះត្រង់ ខណៈភាពតានតឹង ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ ពីសំណាក់ទីក្រុងព្យុងយ៉ាង នឹងមិនមានភាពរកាំរកូសទៀតឡើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែមករា…

ប៉ាគីស្ថាន បាញ់សាកល្បងមីស៊ីលប្រឆាំងនាវាជាច្រើនគា្រប់

ប៉ាគីស្ថានៈ តាមសេចក្តីថ្លែងការណ៍មួយពីកងទ័ពជើងទឹកប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា យោធាខ្លួនបានបាញ់សាកល្បងមីស៊ីល ប្រឆាំងនាវាជាច្រើនគា្រប់ ដែលមានរយៈចម្ងាយឆ្ងាយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។ កងទ័ពជើងទឹក និងអាកាសប៉ាគីស្ថាន បានធ្វើតេស្តមីស៊ីលប្រឆាំងនាវារួមគ្នា ដែលមានឈ្មោះថា C-802 AK បានបាញ់ចេញពីយន្តហោះ JF-17 Thunder និងនាវារបស់កងទ័ពជើងទឹកប៉ាគីស្ថាន…

រុស្ស៊ី បង្ហាញអាវុធនុយក្លេអ៊ែរថ្មី ព្រមានសម្ព័ន្ធមិត្តខ្លួន…

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញអាវុធនុយក្លេអ៊ែរថ្មី ដែលមានសមត្ថភាព អាចវាយប្រហារគោលដៅណាមួយ នៅជុំវិញពិភពលោក ជាមួយនឹងឱកាសស្ទាក់ចាប់ ឬបំផ្លាញវាតិចតួចប៉ុណ្ណោះ ពីសំណាក់សត្រូវ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។ នៅអំឡុងពេលសុន្ទរកថាប្រចាំឆ្នាំ ក្នុងប្រទេស កាលពីថ្ងៃព្រហស្បតិ៍…