អាមេរិក ប្រកាសលក់ប្រព័ន្ធអាវុធកម្រិតខ្ពស់ទៅឲ្យកាតា
អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃច័ន្ទ បានប្រកាសពីការលក់ថ្មីនៃប្រព័ន្ធអាវុធកម្រិតខ្ពស់ (APKWS) ទៅឲ្យប្រទេសកាតា ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ ទីភ្នាក់ងារសហព័ន្ធការពារជាតិ បានផ្តល់លិខិតជូនដំណឹងដល់សភាអំពីការលក់នេះ ដោយនិយាយថា រដ្ឋាភិបាលកាតា បានស្នើសុំការលក់ប្រព័ន្ធ APKWS II…