អភិបាលខេត្តកណ្តាល ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពង្រឹងការងារឲ្យបានច្បាស់

កណ្តាលៈ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំរបស់សាលាខេត្តកណ្តាល បានបើកពិធីសិក្ខាសាលា សមាហរណកម្ម ផែនការសង្កាត់ និងកម្មវិធីវិនិយោគក្រុង នៅថ្នាក់ក្រុងតាខ្មៅ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោក ហេង ធៀម អភិបាលក្រុងតាខ្មៅ និងមានការចូលរួមពី…

មន្ទីរដែនដីខេត្តកណ្ដាល ៖ ផ្លាស់ប្ដូរប្រធាន ដាក់អនុ

កណ្ដាលៈ នៅសាលប្រជុំសាលាខេត្តកណ្តាលនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នេះ បានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តថ្មី។ ក្នុងពិធីតែងតាំងនោះ ក្រោអធិបតីភាពលោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់…

អាជ្ញាធរត្រៀមកម្លាំងជាង១០០០នាក់ រក្សាសន្តិសុខក្នុងពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ

ភ្នំពេញៈ បន្ទាប់ពីខកខានមិនបានប្រារព្វពិធីបុណ្យអុំទូក អស់រយៈពេលប្រមាណជាង៤ឆ្នាំហើយនោះ នៅឆ្នាំ២០១៦នេះ អាជ្ញាធរខេត្តកណ្ដាល បានសម្រេចចិត្តរៀបចំពិធីបុណ្យនេះឡើងវិញ មានរយៈពេល២ថ្ងៃជាប់ៗគ្នា។ តាមគម្រោង ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃស្អែកនេះ ក៏មានវត្តមានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមផងដែរ។ អភិបាលខេត្តកណ្ដាល លោក…

កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

កណ្តាលៈ កម្លាំងការិយាល័យប្រឆាំងបទល្មើសេដ្ឋកិច្ច បានបន្តដឹកនាំកម្លាំង​ចុះបង្ក្រាបបទល្មើសនេសាទខុស​ច្បាប់កាល​ពីវេលា​ម៉ោង៤និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូតិ៍លេខ១០ និងលេខ១១ ក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។ ប្រតិបត្តិការណ៍បង្ក្រាបនេះដែរ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏ដូចជាលោកស្នងការនគរបាលខេត្តកណ្តាល ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក…

ស្ពានបាឡេផ្លូវជាតិលេខ២ បាក់ស្រុតទៀតហើយ ថ្នាក់លើអើយ!

តើមកពីស្ពានអន់ ឬមកពីឡានដឹកលើសទម្ងន់? បើផ្លូវនេះមានស្ថានីយជញ្ជីងថ្លឹងរថយន្តដែលលើសទម្ងន់ច្រើន….? សូមមេត្តាក្រសួងសារធាណការ និងដឹកជញ្ជូន ចុះមើលស្ពានមួយកន្លែង ដែលស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល បានបាក់ស្រុតទៀតហើយ។ ស្ពានចេះតែស្រុតបាក់រហូតនោះមានគេលូចខ្សឹបប្រាប់ថា មានមនុស្សលួចទៅដោះខ្ចៅទម្រស្ពាន ដើម្បីឲ្យថ្នាក់លើឆាប់មានវិធានការបង្កើតស្ថានីយថ្លឹងរថយន្ត ដែលផ្ទុកលើសចំណុះ។ គេលួចខ្សឹបប្រាប់ទៀតថា ពេលមានស្ថានីយថ្លឹងរថយន្តហើយ ជញ្ជីងថ្លឹងរថយន្តនោះ ទ្រនិចងាប់ស្តូករស់រវើក តែដៃអស់លោកសមត្ថកិច្ចឈរជើងនៅក្នុងស្ថានីយនោះទទួលយកលុយពីម្ចាស់រថយន្តម្ចាស់ទំនិញមករាប់គ្រប់មិនគ្រប់តាមតម្លៃកំណត់ទឹកមាត់…

ក្រុមហ៊ុនឧកញ៉ា ឈាង ប៉ាក់សួ និងអាជ្ញាធរឃុំត្រើយស្លា នៅតែឃាត់ឃាំងប្រជាពលរដ្ឋ មិនឲ្យអាស្រ័យផលនៅដីរបស់ពួកគាត់

កណ្ដាលៈ ក្រុមហ៊ុន ឧកញ៉ា ឈាង ប៉ាក់សួ និង អាជ្ញាធរឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅតែ ឃាត់ឃាំងប្រជាពលរដ្ឋ មិនឲ្យអាស្រ័យ ផលនៅដីរបស់ពួកគាត់ដែលបានធ្វើការដាំដុះ តាំងពីជំនាន់សម្តេចតេជោ កាត់ឡូនេសាទឲ្យប្រជាពលរដ្ឋភូមិទួលក្តី ហៅពាមសូ ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានសម្ដែងការខឹងសម្បា…

រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ ក្រសួងអប់រំ និងស.ស.យ.ក.ប្រារពខួបលើកទី៦៧ទិវាកុមារអន្តរជាតិ១មិថុនា ក្រោមប្រធានបទ “រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន” នៃខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ១មិថុនា និងរួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ផលិតកម្ម នៃខួបលើកទី១៥ ទិវាកុមារពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ត្រូវធ្វើឡើងនៅឆ្នាំ២០១៦ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យគោគត្រប់ ម៉ុនស្ទែរ ស្ថិតក្នុងភូមិក្រាំងថ្មី ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។…