Update : បញ្ជូនក្រុមជួញដូរគ្រឿងញៀន៣នាក់ដែលកម្លាំងអាវុធហត្ថខេត្តកណ្ដាលបង្ក្រាបបានជាបន្តបន្ទាប់មកតុលាការ
កណ្ដាល: ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនក្រុមជួញដូរគ្រឿងញៀនដែលកម្លាំងអាវុធហត្ថខេត្តកណ្ដាល បង្ក្រាបបានជាបន្តបន្ទាប់៣នាក់ និងដកហូតថ្នាំ២៨កញ្ចប់មកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យាការ ។ គួរបញ្ជាក់ថា ៖ អនុវត្តន៍តាមយន្តការដឹកនាំរបស់លោក សៅ សុខា…