កូរ៉េខាងត្បូង​ចោទ​អតីត​ប្រធាន Cyber ២​នាក់​ពី​បទ​អន្តរាគមន៍​ខាង​នយោបាយ​

​សេ​អ៊ូ​ល​៖​ក្រុម​ស៊ើបអង្កេត​របស់​ក្រសួង​គមនាគមន៍​អេឡិចត្រូនិក (Cyber) បានប្រកាស​នូវ​ការសន្និដ្ឋាន​ជា​ចុងក្រោយ​មួយ ស្តី​ពី​ការស៊ើបអង្កេត​រយៈពេល​មួយ​ខែ​របស់​ខ្លួន​នៅក្នុង​ការធ្វើ​អន្តរាគមន៍ នយោបាយ​ដែល​គេ​បាន​ចោទប្រកាន់ ដោយ​និយាយថា ពួក​មន្ត្រី​ក្រុម​សង្គ្រាមចិត្តសាស្ត្រ​របស់​បញ្ជាការ​គមនាគមន៍​អេឡិចត្រូនិក បានដាក់​ការធ្វើ អត្ថាធិប្បាយ​ក្នុង​ការគាំទ្រ ឬ​ប្រឆាំង​នឹង​គណបក្សនយោបាយ និង​ពួក​អ្នកនយោបាយ មួយចំនួន​ហួស​ពី​ព្រំដែន នៃប្រតិបត្តិ​ការធម្មតា ។​ ​ក្រសួង​បាន​និយាយថា អតីត​ប្រធាន​បញ្ជាការ​គមនាគមន៍​អេឡិចត្រូនិក​២​នាក់ មិនបាន ចាត់ការ​ឱ្យបាន​ត្រឹមត្រូវ ទោះបីជា​គេ​បាន​ប្រាប់​ដល់​ពួកគេ​ថា ប្រតិបត្តិការ​បែបនេះ…

សម្តេច​តេជោ​ហ៊ុន​សែន​ព្រមាន​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ដែល​ពាក់​ពន្ធ័​រំលោភបំពាន​យក​ដី​បឹង​ព្រែក​ទប់​​​

ខេត្ត​ព្រះសីហនុ​៖​យោងតាម​ប្រភព​ពត៏មាន​ពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​និយាយថា​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នែ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​អំពើ​បញ្ហារ​ដី​ជុំវិញ​បឹង​ព្រែក​ទប់​ដោយ​សម្តេច​បាន​ធ្វើ​ការបញ្ជា​ក់ថា​សម្តេច​បាន​ប្រគល់​សិទ្ធ​ទៅ​រដ្ឋមន្ត្រី​ក្រ​សូង​បរិស្ថាន​ជា​អ្នកចាត់ការ​ព្រមទាំង​បាន​ធ្វើ​ការព្រមាន​ធ្ងន់ៗ​ចំពោះ​ខ្សែស្រឡាយ​ក្រុមមន្ត្រី​មាន​បណ្តាល​បុណ្យ​ស​ក្ក័ធំៗ​មាន​លុយ​មាន​អំណាច​ជា​ពពូក​ត្រីងៀត​ឆ្លៀត​ពង​ដែល​មាន​ការពា​ក់ព​ន្ធ័​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​(​បឹង​ប្រវត្តិសាស្ត្រ​ស្តុប​ទឹកស្អាត​)​ស្ថិតនៅក្នុង​ភូមិ​លេខ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។​ ​អស់លោក​ដែល​មាន​ការពា​ក់ព​ន្ធ័​ទាំងនោះ​ត្រៀម​ឲ្យ​ហើយ​ដើម្បី​ចូល​ខ្លូន​ទៅ​ឆ្លើយបំភ្លើ​នៅ​សភា​និង​អង្គភាព​ប្រឆាំង​អំពើរ​ពុករ​លូ​យ​។​នេះ​ជា​ប្រសាសន៍​ដ៍​ខ្ពង់ខ្ពស់​ក្នុងពេលដែល​សម្តេច​ធ្វើ​ការប្រជុំ​ជា​មន្ត្រី​សំខាន់ៗ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ព្រះសីហនុ​តាមរយៈ​វីដេអូ​រខម​ហ្វែ​ន​នា​រសៀល​ថ្ងៃ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​។ ​គូរ​រំលិក​ឡើង​វិញ​ផង​ដែរ​ថា​ដី​តំបន់​ព្រែក​ទប់​នេះ​នៅ​ថ្ងៃទី​២៨​ឧសភា​ឆ្នាំ​២០០៥​ជំនាន់​លោក​សា​ហាក់​ នៅ​ជា​អភិបាលក្រុង​ព្រះសីហនុ​រាល់​សំណង់​អនាធិបតេយ្យ​តូច​ធំ​ដែល​សាងសង់​រំលោភ​បំពាន​លើ​ដី​បឹង​និង​ដី​ចំណី​បឹង​ព្រែក​ទប់​(​ក្រៅ​ពី​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​)​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​ដាក់​បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោកសាយ​ហាក់ជា​ចៅហ្វាយក្រុង​វាយ​កំទេចចោល​អស់​គ្មាន​សល់​ដោយ​គេ​សង្កេតឃើញថា​រាល់​សំណង់​អនាធិបតេយ្យ​ទាំងនោះ​ភាគច្រើន​ជា​សំណង់​រឹងមាំ​របស់​អ្នកមាន​លុយ​មាន​អំណាច​បុណ្យ​សក្ក័​ធំ​ទាំងអស់​។​រាល់​ចំ​ណាត​ការ​ដ៍​មាន​ប្រសិទ្ធិភាព​របស់​សម្តេច​តេជោ​នាពេលនោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុ​ង​.​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នៅ​ភាព​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ម្នាក់ៗ​នៅ​ចងចាំ​ជានិច្ច​នៅ​ទិ​ដ្ធ​ភាពកា​វាយ​កំទេចចោល​សំណង់​អនាធិបតេយ្យ​ដែល​មាន​នៅ​ជុំវិញ​បឹង​គ្មាន​ថ្ងៃ​ដែល​អាច​បំផ្លេច​បាន​នោះឡើយ​។​ ​ប៉ុន្តែរ​ក្រោយមក​សំរាប់​អណ្ណត្តិ​លោក​ ស្បោង​ សារ៉ាត់​ជា​ថ្នាក់ដឹកនាំ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០០៨​ដល់​២០១៤​វិញ​បឹង​ព្រែក​ទប់​ចំណុច​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​បញ្ជារ​ឲ្យ​បោសសំអាត​ភាពអនាធិបតេយ្យ​មាន​ទំហំ​ប្រមាណ​ជាង​៦០​ហិកតា​(​ដី​ផ្ទៃ​រង​ទឹកភ្លៀង​)​នោះ​បែរជា​ត្រូវ​គេ​ឃុបឃិត​គ្នា​ជា​លក្ខណ​ប្រពន្ធ័​រំលោភបំពាន​យក​ដី​ទាំងនោះ​វិញ​និង​បាន​អង្កន់​ចែកគ្នា​កាន់កាប់​អស់​គ្នាន​សល់​សូម្បីតែ​មួយ​ចំ​អាមក៍​គ្មាន​សល់​នោះ​ដែរ​រូ​ច​ហើយ​ធ្វើរ​បាយ​ការ​ភូ​កុហក​សម្តេច​សុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​ប្រើប្រាស់​ប្រជាពលរដ្ឋ​រស់នៅ​ពិត​ប្រាក​តំបន់​ជិត​វត្ត​ឥ​ទ្ធ​ញាណ​និង​ជិត​អង្គភាព​រដ្ឋាករទឹក​ចំនូ​ន​៥១​គ្រូ​សារ​ធ្វើជា​ខែល​បង្ករ​ឲ្យមាន​ភាពស្មុកស្មាញ​រហូតម​កដល់​បច្ចុប្បន្ន​នេះ​។​ ​គូរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​អ្នក​រំលោក​ដី​បឹង​ព្រែក​ទប់​បានសម្រេច​ឈានមុខ​គេ​រូ​មមា​នទី​១​លោក​ខាត់​ប៊ុន​ណ្ណា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទី​២​លោក​លុន​សុធី​មន្ត្រី​យោធា​ជាន់ខ្ពស់​ពាក់​ផ្កាយ​៣.​ទី​៣​លោក​តេង​សូន​នាយ​យក​ដ្ឋា​ន​ប៉ូលីស​ព្រំដែន​ទឹក​ពាក់​ផ្កាយ​៣​ទី​៤​លោក​អ៊ូច​ឡាយ​អតីត​មេ​ប៉ុស្តិប៉ូលីស​រដ្ឋា​បាល​សង្កាត់​លេខ​៣.​ទី​៥​លោក​ស៊ា​ង​ឡេង​មេប៉ូលីស​ច្រកទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​.​ទី​៦​លោក​កាន់​ឡឹង​ចៅសង្កាត់​លេខ​៣.​ទី​៧​លោក​ខៀន​សង្ហារ​អតីត​ប្រធាន​មន្ទីរ​ពន្ធដា​ខេត្ត​ព្រះសីហនុ​.​ទី​៨​លោកតា​ក់​វណ្ណថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ទី​៩​លោក​ស្បោង​សា​រ៉ត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​។​ ​ហើយ​នៅក្នុង​ចំណោម​ក្រុម​អ្នក​រំលោភ​ដី​ដូច​បាន​រៀបរាប់​ខាងលើ​នោះ​គេ​សង្កេតឃើញថា​អ្នក​ដែល​ក្លាហាន​ឈានមុខ​គេ​ក្នុង​ការចាក់ដី​លុប​បឹង​និង​ធ្វើ​ការសាងសង់​សំណង់​រឹងមាំ​រំលោភបំពាន់​យក​ដី​តំបន់​នោះ​គឺ​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ដោយ​សំណង់​ដ៍​មហិមា​របស់​គាត់​ដែល​បាន​ចំណាយ​ទុន​ក្នុង​ការសាងសង់​មិនតិច​ជាង​៥០​ម៉ឺន​ដុល្លា​នោះ​កាត់​ធ្វើការ​បាន​យ៉ាង​រលូន​ពុំ​មាន​មន្ត្រី​ថ្នាក់​ណាមួយ​ហាន​ទៅ​ធ្វើ​ហាមឃាត់​ឬ​ទៅ​ក្បែរ​នោះ​ទេ​។​រីឯ​អ្នកចាក់ដី​រំលោភ​យក​បឹង​ស្រូចស្រាវ​ជាង​គេ​វិញ​គឺ​លោក​ផ្កាយ​៣​លុន​សុធី​.​លោក​អ៊ូច​ឡាយ​.​លោក​កាន់​ឡឹង​.​លោក​ស៊ា​ង​ឡេង​។​ ​ចំណែក​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​ក្នុង​ការរំលោភ​យក​ដី​បឹង​ព្រែក​ទប់​បាន​សម្រេច​និង​បាន​ធំ​ជាង​គឺ​រំលោភ​យក​បាន​(​ទំហំ​ជា​៦​ហិកតា​ឯ​ណ្ណុះ​)​។​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​វា​គ្រាន់​ជា​ការបង្ហាញឲ្យឃើញ​ខ្លះៗ​នៅ​ឈ្មោះ​មន្ត្រី​ដែល​ពាក់​ពន្ធ័​សំខាន់ៗ​ងាយ​ស្រូល​សំរាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​អនុវត្តន៍​តាម​និតិ​វិធី​នែ​ច្បាប់​។​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​មាន​សង្ឃឹម​ថា​បឹង​ព្រែក​ទប់​និង​វិល​ទៅរ​កស​ភាពល្អ​ដូចដើម​វិញ​សំរាប់​ទុកជា​ប្រយោជន៍​ផ្តល់​ការប្រើប្រាស់​ទឹក​ស្អាត​ប្រជាពលរដ្ឋ​ទូទៅ​៕​

មន្ត្រី​យោធា​ម្នាក់​បាញ់សម្លាប់​ប្រពន្ធ​រួច​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​ក្រោយ​សង្ស័យ​ភ្លើង​ប្រច័ណ្ឌ​

​ខេត្ត​ស្ទឹងត្រែង​៖​មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​ពាក់កណ្តាល​អធ្រាត្រ ដោយសារ​មន្ត្រី​យោធា​ម្នាក់​ក្នុង​កង​អង្គ​រក្យ បាន​ប្រើ​អាវុធខ្លី​ម៉ាក​k59 បាញ់​ទៅលើ​ប្រពន្ធ​ចំ​សៀកថ្កា ខាងឆ្វេង​ធ្លាយ​មក​ស្តាំ​រួច​ទើប​ធ្វើ​អត្តឃាត​ខ្លួន​ជា​ក្រោយ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៤ នៅ​និង​ផ្ទះ​របស់​ម្តាយ ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង ខេត្ត​ស្ទឹងត្រែង​។ លោក​អ៊ុក មឿន​វរៈសេនីយ៍ទោ​នាយការិយា​ល័យ​នគរ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​បានឱ្យដឹងថា​ពីរ​នាក់​ប្តី​ប្រពន្ធដែល​បាន​ស្លាប់​នោះ​មានឈ្មោះ​ភឿន ចិន្តា ប្រុស អាយុ​២៥​ឆ្នាំ…

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថៃ ឲ្យ​សភា​យោធា​ប្រកាស​ទ្រព្យសម្បត្តិ ក្នុង​រយៈពេល ៣០​ថ្ងៃ​

​បាងកក ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថៃ បាន​ចេញ​សេចក្ដីសម្រេច​ឲ្យ​សមាជិក​សភា​យោធា​ទាំងអស់ ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​ជា​សារ​ធាណៈ ក្នុង​រយៈពេល ៣០​ថ្ងៃ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ Thai News ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​សេចក្ដីសម្រេច​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ការពារ និង​ប្រឆាំង​អំពើពុករលួយ​ថៃ ដោយ​បាន​សំឡេង​ឯក​ឆន្ទ​បង្គាប់​ឲ្យ សមាជិក​សភា​យោធា ទាំង ២០០​រូប ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ នៅក្នុង​រយៈពេល…

ជប៉ុន​រារាំង​សមយុទ្ធ​យោធា​រុស្ស៊ី​នៅលើ​ដែន​កោះ​ជម្លោះ​

​ប្រទេស​ជប៉ុន​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​ធ្វើ​ការតវ៉ា​យ៉ាងខ្លាំង​ដើម្បី​ប្រឆាំង​ការធ្វើ​សមយុទ្ធ​យោធា​របស់​រុស្ស៊ី នៅលើ​ដែន​កោះ​ប៉ាស៊ីហ្វិក ដែល​ជា​ទឹកដី​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​តាំង​ពី​ចុងបញ្ចប់​នៃ​សង្គ្រាម​លោក​ទី​២​។​ ​រុស្ស៊ី​បាន​រឹបអូស​កោះ​នេះ​ពី​ជប៉ុន​នៅក្នុង​ថ្ងៃ​សង្គ្រោះ​លោក​លើក​ទី​២ ប៉ុន្តែ​ក្រោយមក​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្ដិភាព​ផ្លូវការ​មួយ​ដើម្បី​រក្សា​ឲ្យបាន​នូវ​ភាពសន្ដិសុខ​។ កោះ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ស្ថិតនៅ​ក្នុង​ភាគខាងត្បូង​ប្រទេស​រុស្ស៊ី និង​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​។​ ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​បាន​ថ្លែងថា «​ដោយ​ផ្តល់​នូវ​ជំហរ​ផ្លូវច្បាប់​ប្រទេស​របស់​យើង​ទាក់ទង​នឹង​ទឹកដី​ភាគ​ខាងជើង ជា​ការពិត​ណាស់ ការធ្វើ​សមយុទ្ធ​យោធា​របស់​រុស្ស៊ី​មិន​អាច​ទទួលយក​ទាំង​ស្រុង​នោះទេ​”​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​រុស្ស៊ី​បាន​ចុះផ្សាយ​ថា រុស្ស៊ី​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​នៅលើ​កោះ​ជម្លោះ ដោយ​មាន​ទាហាន ១​ពាន់​នាក់ យន្តហោះ​ចម្បាំង ៥​គ្រឿង និង​សព្វ​វុ​ធ​ផ្សេងៗ​ជាច្រើន​ទៀត​៕​

ផ្នែក សង្កាត់ រដ្ឋបាល​ព្រៃឈើ​មេមត់ បង្ក្រាប​ឈើ​លេខ​១ បាន​ជាង​៤​ម៉ែត្រគូប​

​ត្បូងឃ្មុំ​៖ កម្លាំង​សហការ មាន ផ្នែក សង្កាត់​រដ្ឋបាល​ព្រៃ​មេមត់ យោធា​ភូមិភាគ​២ សិក​រង​ស្រុក​មេមត់ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ខុសច្បាប់ មួយ​ករណី​នៅ​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៤ ចំណុច​ភូមិ​ដូង​១ តាម​ដង​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ដូង​១ ឃុំ​តាមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុង​ការអនុវត្ត​ន៍​ភារៈកិច្ច​នេះ កម្លាំង​បាន​រឹបអូស​ប្រភេទ​ឈើ​លេខ​១…

យី​ង​ឡាក់​វិលត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ​តាម​កំណត់​

​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​បាន​ចាកចេញ​ពី​ប្រទេស សឹង្ហ​បុរី​មកដល់​អាកាស់យានដ្ឋាន Don Mueang នៅ​ទីក្រុង​បាងកក់​កាលពី​យប់​ថ្ងៃទី​១០​ខែ​សីហា តាម​ពេលវេលា​កំណត់​ដែល​លោកស្រី​បាន​សន្យា​ជាមួយ​រដ្ឋាភិបាល​យោធា​ថៃ​។ លោ​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ប្អូនស្រី​យី​ង​ឡាក់ និង​បងថ្លៃ លោក សំចៃ វង់​សាវ៉ាត ក្រោយ​អាហារ​ពេលយប់​នៅ​សឹង្ហ​បុរី​កាលពី​យប់​ថ្ងៃ​ទី​១០​ខែ​សីហា ។ រូបភាព​អតីត​នាយករដ្ឋមន្ត្រី​ទាំង​៣​រូប​ដែល​ជា​បងប្អូន​និង​គ្នា ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​របស់​កូនស្រី​លោក​ថាក់ស៊ីន​គឺ​នាង Panthongtae​។ លោកស្រី​យី​ង​ឡា​ក់បាន​ចូល​ដល់​ប្រទេស​ថៃ​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃទី​១០​ខែសីហា​ដោយ​យន្តហោះ​ផ្ទាល់ខ្លួន ។​ ​លោកស្រី​បាន​ចាកចេញ​តាម​ទ្វាទី​២​ក្នុង​ប្រលាន​យន្តហោះ​ចូល​រថយន្ត​ចៀសវាង​ការ​តាមស៊ួ​រ​ពី​អ្នកសារព័ត៌មាន​។…

គណបក្សប្រឆាំង​មី​យ៉ាន់​ម៉ា ប្រមូល​បាន​ហត្ថលេខា​ជិត​៥​លាន ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​

​ប្រភពព័ត៌មាន irrawaddy បានចុះផ្សាយថា គណបក្សប្រឆាំង​យ៉ាង​សំខាន់​របស់​ប្រទេស មី​យ៉ាន់​ម៉ា គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​(NLD) ។ បានប្រកាសថា ខ្លួន​ប្រមូលបាន​នូវ​ហត្ថលេខា​៤,៩៤​លាន ដែល​ទាមទារ​ឱ្យធ្វើ​ការផ្លាស់ប្តូរ​ផ្នែក​៤៣៦​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៨ របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​ ​ផ្នែក​៤៣៦ ពណ៌នា​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ចាំបាច់​ត្រូវមាន​ការយល់ព្រម ជាង​៧៥​ភាគរយ​នៃ​សមាជិក​សភា​ទាំងអស់ ។ ពួក​មេ​ដឹក នាំ​ជាន់ខ្ពស់…

អ៊ុយ​ក្រែន​បាញ់​ផ្ត​ក់មី​ស៊ី​ល​ទៅលើ​ទីក្រុង Gorlorka

​តំណាង​ក្រុម​ជីវ​ពល​ក្រោម​ការគ្រប់គ្រង​របស់​ទីបញ្ជាការ​អ៊ី​ហ្គោ​ប៉េ​ស្ល័រ (Igor Bester) បាន​និយាយថា កាលពី​ពេល​ថ្មីៗ​នេះ យ៉ាងហោចណាស់ នាវា ចម្បាំង​ចំនួន​២​គ្រឿង​ដែល​បំពាក់ ដោយ​ប្រព័ន្ធ​មី​ស៊ី​ល បាន​បាញ់​ផ្តក់​ទៅលើ​ផ្នែក​ឯកជន​មួយ នៅក្នុង​ស្រុក​អា​ហ្វ​ស៊ីយ៉ូណូកា (Aksynorka) ហើយ​លំ នៅ​ដ្ឋា​ន​ជាច្រើន​ត្រូវបាន​ភ្លើង​ឆេះ ។ មិន​មាន​បុគ្គលិក​នៃ​កង​យោធា របស់​យើង​នៅ​ទីនោះ​ទេ ។​ ​លោក​បាន​និយាយទៀតថា អ្នកស្រុក​នៅ​តំបន់​ជិតខាង…

ប្រា​យុទ្ធ ឆ្លើយតប​នឹង ការ​អង្គុយ​កៅអី នាយករដ្ឋមន្ត្រី​​​​

​មេបញ្ជាការ កងទ័ពជើងគោក​ថៃ លោក ប្រា​យុទ្ធ ឆ្លើយតប​នឹង ការទទួល​តំណែង នាយក រដ្ឋមន្ត្រី ទន្ទឹម នឹង​ការបង្ហាញ ពី​បេក្ខភាព គណៈរដ្ឋមន្ត្រី យោធា ។ យោង​តាម​គេហទំព័រ Thai News នៅ​ថ្ងៃ ចន្ទ ទី…