បទល្មើសឈើប្រណិតចរាចរណ៍យ៉ាងរលូន គ្មានការបង្ក្រាបនៅក្នុងខេត្តពោធិសាត់
ពោធិសាត់៖បទល្មើសឈើប្រណិត ដែលធ្វើចរាចរណ៍ជាយូរណាស់មកហើយ ពុំដែលឃើញមាន សមត្ថកិច្ច ពាក់ព័ន្ធណាមួយ ធ្វើការទប់ស្កាត់បទល្មើសទាំងនោះឡើយ ជាពិសេសបទល្មើសឈើប្រណិតក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ទុកអោយថៅកែរកស៊ីដុះស្លែនៅក្នុងស្រុកភ្នំក្រវ៉ាញ ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ ទាំងយប់ទាំងថ្ងៃយ៉ាងរលូន ដោយមានទំនាក់ទំនងល្អ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទើបធ្វើអោយមានភាពងាយស្រួលក្នុងការបញ្ចេញសកម្មភាពដឹកជញ្ជូន ។ ការដឹកជញ្ជូនចរាចរណ៍ឈើនេះ មាននៅចំណុចទឹកដីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដោយក្រុមឈ្មួញរកស៊ីដឹកឈើប្រណិតចេញពីតំបន់ខ្សាច់ពូក សន្រែ្ត និងពីតំបន់អូរសោម…