លោកស្រី យី​ង​ឡាក់ និង​សមាជិក​សំខាន់​ជាង ២០​នាក់ ត្រូវ​បាន​កោះហៅ​

​ក្រោយ​ពី​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ពី​សំណាក់​ប្រមុខ​កងទ័ពជើងគោក លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ឆា កាលពី​ល្ងាច​ថ្ងៃទី​២២​ខែ​ឧសភា ម្សិលមិញ​នេះ នៅ​ព្រឹក​ថ្ងៃនេះ មេបញ្ជាការ កម្លាំង​យោធា​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​ថៃ បាន​កោះអញ្ជើញ លោកស្រី យី​ង​ឡាក់ និង​សមាជិក​សំខាន់​ចំនួន ២០​នាក់ នៃ​គណបក្ស​ភឿ​ថៃ មក​ជួប​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។​ ​ការធ្វើ​រដ្ឋប្រហារ​នេះ បាន​ធ្វើឲ្យ​អាមេរិក​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង ព្រោះថា កាល​ពី​ថ្មីៗ​នេះ អាមេរិក​បាន​និយាយថា…

អាមេរិក​កាន់ជើង​ថៃ​ថា វា​មិនមែន​ជា​ការធ្វើ​រដ្ឋប្រហា​រ​នោះទេ​

​ក្រោយ​ពី​ប្រកាស​ច្បាប់អាជ្ញាសឹក​នៅក្នុង​ប្រទេស​ថៃ សហរដ្ឋអាមេរិក​បាន​និយាយថា អាមេរិក​មិន​ជឿថា យោធា​ថៃ​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ​នោះទេ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​យោធា​ថៃ​គោរព​ស្ថាប័ន​ប្រជាធិបតេយ្យ​។ នេះ​បើ​យោង​តាម​សំដី​របស់​នាំ​ពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោកស្រី Jen Psaki បាន​ប្រាប់​អ្នកសារព័ត៌មាន​។​ ​លោកស្រី Psaki ថ្លែងថា “​កងទ័ព​ថៃ​បាន​ថ្លែង​ជា​សាធារណៈ​ថា វា​គ្រាន់តែ​ជា​សកម្មភាព​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ​។ យើង​សង្ឃឹមថា គេ​នឹង​អនុវត្តតាម​សំដី​របស់​គេ​”​។​ ​អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​បន្តទៀតថា សហរដ្ឋអាមេរិក​បាន​ទាក់ទង​ជា​ទៀងទាត់​ជាមួយ​កងទ័ព​ថៃ ជំរុញ​ឲ្យមាន​ភាពស្ងប់ស្ងាត់…

ថៃ​បិទ​ច្រករបៀង​ចូល​ពី​កម្ពុ​ជា ពង្រាយ​ទ័ព​តាម​ព្រំដែន​

​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៤ មន្ត្រី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ភាគី​ថៃ បានប្រកាស បិទ​ច្រករបៀង​ដែល​នៅ​ជាប់​តាម​បណ្តោយ​ព្រំដែន​ទាំងអស់ ដោយ​ទុក​តែ​ច្រក ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ច្រក​តំបន់​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ ។​ ​ប្រភព​ខាងលើ​បានឲ្យដឹងថា មូលហេតុ​ដែល ភាគ​ថៃ…

បុរស​៤​នាក់​ផឹកស៊ី​ស្រវឹង​ចេញពី​ខារ៉ាអូខេ​ឌី​យ៉ាម៉​ង់​ផ្ទុះ​អាវុធ​ជាង​១០​គ្រាប់​បណ្ដាល​មនុស្ស​២​នាក់​រងរបួស​

​ភ្នំពេញ ៖ បុរស​៤​នាក់​ដែល​ចូល​មក​កំសាន្ត​នៅ​ហាង​ខារ៉ាអូខេ​ឌី​យ៉ាម៉​ង់​ហើយ​ពេល​ចេញ​មក​វិញ​ផ្ទុះ​កំហឹង​និង​នារីៗ ដែល​បំរើការ​នៅ​ទីនោះ ក៏​មាន​ការផ្ទុះ​អាវុធ​ជាង​១០​គ្រាប់​បណ្ដាលអោយ​មាន​មនុស្ស​រងរបួស​២​នាក់​មក​ដល់ពេលនេះ គឺ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ណា​ហ៊ាន​ផ្តល់​អត្តសញ្ញាណ និង​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នោះ​ទេ ព្រោះ​មាន​ការ​ហាមប្រាម​ពី​ថ្នាក់លើ តែ​គ្រាន់តែ​ដឹងថា បុរស​៣​នាក់​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​ម្នាក់​ទៀត​ជា​និស្សិត​។ ទោះជា​យ៉ាងណា​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា ហេតុការណ៍​នេះ​ផ្តើមចេញ​ពី​ទំនាស់​រឿង​អង្គុយ​ផឹកស៊ី​យក​ស្រី​មក​កំដរ​មិន​ឱ្យ​លុយ​ធី​ប​។​ ​គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច មុខ​ហាង​ខារ៉ាអូខេ ឌី​យ៉ាម៉​ង់ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី…

រុស្ស៊ី​ពិភាក្សា​កាំជ្រួច​មី​ស៊ី​ល​ការពារ ឱ្យ​ប្រទេស​ចិន​

​រុស្ស៊ី​នឹង​ចិន​កំពុង​ពិភាក្សា​ស្ដីពី​ការ ផ្គត់ផ្គង់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ ដែនអាកាស​ដ៏​ទំនើប ប្រភេទ S-400 Triumph ឱ្យ​ទៅ​ប្រទេស​ចិន ប៉ុន្ដែ​ពេល វេលា​ដែល​ផ្ដល់​ប្រព័ន្ធ​មី​ស៊ី​ល​ទាំងនោះ មិនទាន់​បាន​ឱ្យ​ដឹង​នៅឡើយ ។ ​កន្លងមក ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ថា នៅក្នុង​ឆ្នាំ ២០១៦ រុស្ស៊ី​អាច​នឹង​ផ្គត់ផ្គង់​ប្រព័ន្ធ មី​ស៊ី​ល S-400 ឱ្យ​ទៅ​ប្រទេស​ចិន…

សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​សួរដេញដោល​ជនជាប់ចោទ​២៣​នាក់​ រួម​ទាំងលោក វន់ ពៅ

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៤ បាន​បន្ត​នីតិវិធី សួរដេញដោល ទៅលើ​ជនជាប់ចោទ​ទាំង​២៣​នាក់ ដែល​ក្នុងនោះ​ក៏មាន​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ម្នាក់​ផងដែរ ។ ​ ជនជាប់ចោទ​ទាំង​២៣​នាក់​នេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន ស្ថាន​ទម្ងន់ទោស និង​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ…

​រថយន្តក្រុង​ព្រលះ​ជាមួយ​កូ​រ៉ូ​ណា​ស្លាប់​២​នាក់​របួស​២​នាក់ នៅខេត្តឧត្តរមានជ័យ​

រថយន្តក្រុង​ព្រលះ​ជាមួយ​កូ​រ៉ូ​ណា​ស្លាប់​២​នាក់​របួស​២​នាក់ បុក​គ្នា​ពេញទំហឹង​ត្រង់​ផ្លូវបំបែក​ជា​កែង​ជា​៤ ​យ៉ាងហោចណាស់​មនុស្ស​២​នាក់ បាន​ស្លាប់​ខណៈពេលដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​រងរបួស​ធ្ងន់​២​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តក្រុង បុក​គ្នា​ពេញទំហឹង ជាមួយ​រថយន្ត​កូ​រ៉ូ​ណា របស់​មន្ត្រី​យោធា ហេតុការណ៍​នេះ បាន​ កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ផ្លូវ ហាយវ៉េ និង​ផ្លូវជាតិ​លេខ PR-១៧៤…

មណ្ឌល​គី​រី​៖ ប៉េអឹម​ចាប់​ឡាន​ដឹក​ឈើ​ប្រគល់​ឲ្យ​មេព្រៃ​ពេល​កំពុង​ដេកលក់​

​ ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​ឌឺ​បេ​យោធា​ខេត្ត ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​ឈើប្រណិត​មួយគ្រឿង ដែល​បាន​ដឹកជញ្ជូន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំនុច​មុខ​សាលាបឋមសិក្សា​ឆ្នែង​។​ករណី​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១ ឧសភា ២០១៤ ក្នុងភូមិ​ឆ្នែក ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​ ​ ​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​ខាងលើ​បាន ធ្វើដំណើរ​ចេញពី​ស្រុក​អូររាំង​ទិសដៅ​ទៅ​ខេត្ត​ក្រចេះ ដោយ​មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​ពេញប្រៀប​។​សមត្ថកិច្ច​បន្តថា លុះ​រថយន្ត​នោះ​ធ្វើដំណើរ​មក​ចំនុច​មុខ​សាលារៀន សមត្ថកិច្ច​ចម្រុះ​ក៏​ស្ទាក់​ចាប់បាន ភ្លាមៗ​នោះ​គេ​ឃើញ​តៃកុង​រថយន្ត​នឹង​ព្រូ បាន​បើកទ្វារ​រត់គេច​ចូល​ក្នុង​ព្រៃ​ចម្ការ​ចន្ឋី​បាត់ស្រមោល​។​រថយន្ត​ម៉ាក​កាមរី​គូថ​ស្វិត​ពណ៏​ក្រហម…

នៅថ្ងៃនេះ កូរ៉េខាងជើង​ប្រកាស​ផ្ទាល់​ពី​ការធ្វើ​សមយុទ្ធ​នៅ​ព្រំដែន​សមុទ្រ​

​ប្រទេស​កូរ៉េខាងជើង បាន​ធ្វើ​ការផ្សាយ​ផ្ទាល់​នូវ​ការហ្វឹកហាត់​បាន​គ្រាប់​ពិត​នៅ​ជិត​ព្រំដែន​សមុទ្រ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង នៅ​ថ្ងៃ​អង្គារ​នេះ​។ ការហ្វឹកហាត់​នេះ ត្រូវបាន​ធ្វើ​ឡើង​មួយ​ខែ​ក្រោយ​ពី​លំ​ហាត់​សមយុទ្ធ​ស្រដៀង​គ្នា ក្នុង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​។​ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ប្រាប់ AFP ថា “​កូរ៉េ​ខាងជើង​បាន​ជូន​ដំណឹង​ថា នឹង​មាន​ការផ្សាយ​ផ្ទាល់​ពី​ការហ្វឹកហាត់​សមយុទ្ធ​នៅថ្ងៃនេះ នៅ​ភាគ​ខា​ជើង​នៃ​ព្រំដែន​នោះ Yeonpyeong និង Baengnyeong“​។​ ​អ្នកនាំពាក្យ​បាន​បន្ថែម​ទៀត កងកម្លាំង​យោធា​បាន​រៀបចំ​រួចរាល់​រួចហើយ​ក្នុង​ការត្រៀម​ធ្វើ​សមយុទ្ធ ហើយ​កូរ៉េខាងជើង​ក៏​បាន​ប្រាប់​ទៅ​ទូក​នេសាទ​របស់​កូរ៉េ​ខាងត្បូង​រួច​ហើយ ឲ្យចេញ​ពី​តំបន់​ដែល​យើង​នឹង​ធ្វើ​សមយុទ្ធ​។​…

គ្រោះថ្នាក់ដ៏​អាណោច​អធ័ម​រថយន្តដឹកស៊ីម៉ង់ត៍ ​កិន​មន្ត្រីយោធា​បែកក្បាលខ្ទេច​

ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ ដ៏អាណោច​អធ័ម ​ដែលកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៤ នៅបណ្តោយ​ផ្លូវមុន្នីរ៉េត បាន​ធ្វើឲ្យមនុស្សម្នាក់ ស្លាប់ភ្លាមៗ និងខ្ទេច​ក្បាល ​ក្នុងថ្លុកឈាម​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ…