New York Times៖ សហរដ្ឋអាមេរិក មានផែនការបញ្ជូនរថក្រោះសល់ពីសូវៀត ឱ្យអ៊ុយក្រែន,

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times នៅថ្ងៃសុក្រសប្ដាហ៍នេះបានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន នឹងសហការជាមួយ សម្ព័ន្ធមិត្តដើម្បីប្រគល់រថក្រោះសល់ពីអតីតសម័យសហភាពសូវៀតទៅឱ្យអ៊ុយក្រែន យកទៅពង្រឹងសមត្ថភាពយោធាការពារទឹកដីរបស់ខ្លួន នៅក្នុងតំបន់ដុនបាស់ (Donbas)។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ New York Times បានឱ្យដឹងទៀតថាការបញ្ជូន រថក្រោះខាងលើទៅឱ្យអ៊ុយក្រែន អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ តបតាមការស្នើសុំរបស់លោក ហ្សេលេនស្គី។…

សូម្បីប្រធានាធិបតីជាប់ឆ្នោត Yoon Seok Yeol ក៏ថា BTS មានលក្ខណៈសម្បត្តិពិសេសនេះដែរ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្តាច់មុខពី Munhwa Ilbo លោក Ahn Cheol Soo ប្រធានគណៈកម្មាធិការអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោត Yoon Seok Yeol នឹងទៅជួប HYBE ដោយផ្ទាល់នៅថ្ងៃទី ២ ខែមេសា ដើម្បីពិភាក្សាអំពីវិធីជំរុញ និងពង្រីកឧស្សាហកម្មកម្សាន្ត។ ក្នុងនោះ…

ប្រមុខ NATO ព្រមានថា កងទ័ពរុស្ស៊ីកំពុងប្រមូលកម្លាំង បង្កើនការវាយលុកលើអ៊ុយក្រែន

(ព្រុចសែល)៖ ប្រមុខអង្គការ NATO លោក Jens Stoltenberg បាននិយាយថា កងទ័ពរុស្សីក្នុងប្រទេសអ៊ុយក្រែន កំពុងតែប្រមូលផ្តុំកម្លាំងឡើងវិញ ដើម្បីបង្កើនការវាយប្រហារទ្វេដង នៅភាគខាងកើតនៃប្រទេស។ ចក្រភពអង់គ្លេស បានអះអាងថារុស្ស៊ីកំពុងកែនកងទ័ពរបស់ខ្លួនចន្លោះពី ១២០០ ទៅ ២០០០នាក់ ពីប្រទេស ហ្សកហ្ស៊ី ដើម្បីពង្រឹងកម្លាំងបន្ថែម។ ទីក្រុងមូស្គូ…

ប្រមុខចារកម្មយោធាបារាំង អស់តំណែង ជុំវិញការព្យាករថារុស្ស៊ីមិនឈ្លានពានអ៊ុយក្រែន

(ប៉ារីស)៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាបារាំង លោក អេរីច វីដូ (Eric Vidaud) ត្រូវបានបណ្ដេញចេញពីតំណែង បន្ទាប់ពីបរាជ័យ ក្នុងការព្យាករពីសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាបារាំងម្នាក់មិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាលោក វីដូ ត្រូវបាន បណ្ដេញចេញពីតំណែងដោយសារតែលោកមិនអាចផ្ដល់ព័ត៌មានគ្រប់គ្រាន់ ហើយបរាជ័យក្នុងការព្យាករថាតើរុស្ស៊ីនឹងបើកការវាយប្រហារលើ អ៊ុយក្រែនដែរ…

លោក ពូទីន ទទួលបានព័ត៌មានខុសពីយោធារុស្ស៊ីក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមសេតវិមាន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានព័ត៌មានខុសពីក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពាក់ព័ន្ធនឹងសកម្មភាពយោធា រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងផលប៉ះពាល់នៃទណ្ឌកម្មលោកខាងលិចលើសេដ្ឋកិច្ចរបស់រុស្ស៊ី។ លោកស្រី Kate Bedingfield ជានាយកទំនាក់ទំនងសេតវិមាន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា «យើងទទួលបានព័ត៌មានថាលោក ពូទីន ទទួលបានព័ត៌មានខុសពីយោធារុស្ស៊ី…

សហរដ្ឋអាមេរិកថា សម្ពាធរបស់ចិនលើតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យទាំងមូល

(តៃប៉ិ)៖ មន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងតៃប៉ិ បាននិយាយថាសម្ពាធការទូត និងយោធារបស់ចិនលើកោះតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជួយដល់ដែនកោះមួយនេះឱ្យមានសមត្ថភាពការពារ ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ លោកស្រី Sandra Oudkirk ជានាយកវិទ្យាស្ថាន American Institute ប្រចាំកោះតៃវ៉ាន់…

មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិក ទាក់ទងគ្នាជាមួយកងទ័ពអ៊ុយក្រែន នៅលើទឹកដីប៉ូឡូញ

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះបានបំភ្លឺថាកងទ័ពអាមេរិកក្នុងប្រទេសប៉ូឡូញ បាន និងកំពុងធ្វើ ការទំនាក់ទំនងជាមួយកងទ័ពអ៊ុយក្រែននៅក្នុងពេលប្រគល់អាវុធឱ្យពួកគេតែប៉ុណ្ណោះ ដោយមិនមានការបណ្តុះបណ្តាលយោធាណាមូនោះទេ បន្ទាប់ពី ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ចូ បៃដិន លើបញ្ហានេះ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បានបញ្ជាក់ថា «វាមិនដូចអ្វីដែលមនុស្សជាច្រើន…

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងបន្តអភិវឌ្ឍសមត្ថភាពដ៏មានអនុភាព

(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍ «សមត្ថភាពយោធាដ៏មានអនុភាព”ដែលមិនមាននរណាម្នាក់អាចបញ្ឈប់ ឬរារាំងបាននោះឡើយ។ បើតាម KCNA លោក គីម បានជួបជាមួយក្រុមមន្ត្រីវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងកម្មករ ដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលទីក្រុងព្យុងយ៉ាងអះអាងថាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួន។ ថ្លែងនាឱកាសនោះ…

កូរ៉េខាងជើងថាធ្វើតេស្ដមីស៊ីល ICBM ជាការត្រៀមលក្ខណៈប្រឈមមុខជាមួយអាមេរិក

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី មួយ ដើម្បីពង្រឹងសមត្ថភាពយោធា និងជាការត្រៀមលក្ខណៈប្រឈមមុខរយៈពេលវែងជាមួយចក្រពត្តិអាមេរិក។ ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាការធ្វើតេស្ដមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក ដោយមីស៊ីលនេះត្រូវបានគេរាយការណ៍ថា អាចហោះនៅរយៈកម្ពស់ខ្ពស់ និងធ្វើដំណើរបានឆ្ងាយជាងមីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកន្លងមក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង…

តុលាការយុត្តិធម៌អន្តរជាតិ បង្គាប់ឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធាជាបន្ទាន់ នៅអ៊ុយក្រែន

(យូអិន)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃពុធសប្ដាហ៍នេះបានបង្គាប់ឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់ ជាមួយការបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងពីការប្រើប្រាស់កម្លាំងបាយរបស់ទីក្រុងម៉ូស្គូ។ តុលាការអន្តរជាតិមួយនេះបានបញ្ជាក់ថា «សហព័ន្ធរុស្ស៊ី ត្រូវតែបញ្ឈប់ប្រតិបត្តិការយោធាដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក នៅលើទឹកដីអ៊ុយក្រែន ជាបន្ទាន់»។ ចៅក្រមនៃតុលាការ ICJ ចេញសេចក្ដីបង្គាប់ខាងលើនៅក្នុងសំឡេងគាំទ្រ១៣ ទល់នឹង២សំឡេងជំទាស់ និងបានជំរុញឱ្យរុស្ស៊ីធានាឱ្យបានថាកម្លាំងដទៃដែលស្ថិតនៅក្រោមគ្រប់គ្រង ឬទទួលបានការគំាទ្រពីទីក្រុងម៉ូស្គូ ក៏ត្រូវបញ្ឈប់…