នី មុន្នីនាថ ត្រូវគូដណ្ដឹងប្ដឹងទារ ១២ម៉ឺនដុល្លារផ្លូវការ
យោងតាមឯកសារបណ្ដឹងដែលបានទម្លាយចេញពីសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា លោក អ៊ឹង សូឡាង ដែលម្ដាយរបស់នី មុន្នីនាថ ទើបតែអះអាងថានៅជាតែគូដណ្តឹងរបស់ នី មុន្នីនាថ បានដាក់បណ្ដឹងប្ដឹងនាងចំនួន១២ម៉ឺនដុល្លារ ដោយតុលាការបានចេញដីកាកោះហៅអោយនាងចូលទៅបំភ្លឺក្នុងពេលខាងមុខនោះផង។ បណ្ដឹងនេះត្រូវបានមេធាវីខាងប្រុសយកទៅដាក់សាលាដំបូងនៅភ្នំពេញកាលពីថ្ងៃទី ២៨ ខែ កញ្ញា ក្នុងឆ្នាំ២០១៧ កន្លងទៅ ដោយក្នុងពាក្យបណ្ដឹងគឺប្ដឹងនាងពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ដោយបូកសរុបទាំងប្រាក់ដែលចោទថានាងឆបោក…