ស្រីមុំចូលខ្លួនមកបំភ្លឺ តាមដីកាកោះ របស់តំណាងអយ្យការ ដោយមិនមានមេធាវីការពារក្តីដូចគ្រាមុន
ភ្នំពេញ: កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នៅម៉ោងប្រមាណជាជិត៩ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះបានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់លោក កែវ សុជាតិ ដែលជាតំណាងអយ្យការហើយ។ ប៉ុន្តអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺនៅត្រង់ថា នៅព្រឹកនេះស្រីមុំមិនមានមេធាវីការពារសិទ្ធិ និងមន្ត្រីការពារសិទ្ធិមនុស្សមកហែរហមអមដំណើរដូចកាលគ្រាមុននោះទៀតទេ ដោយហេតុថាអង្គការដែលធ្លាប់តែជួយនាងកន្លងមកនោះបានបញ្ឈប់ការផ្តល់មេធាវីកាពារក្តីឱ្យរូបនាងហើយ។ ការចូលខ្លួនបំភ្លឺរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នៅព្រឹកនេះគឺពាក់ព័ន្ធបណ្តឹងរបស់កញ្ញា…