គួរឲ្យអាសូរ! កម្មករប្រុស-ស្រី៣នាក់ ទៅស៊ីឈ្នួលដកដំឡូងមី ត្រូវរន្ទះបាញ់ស្លាប់ម្នាក់

ត្បូងឃ្មុំៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិ បណ្តាលឲ្យរន្ទះបាញ់ស្លាប់មនុស្សប្រុសម្នាក់ និងប្រុស-ស្រីចំនួន២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅចំណុចចម្ការដំឡូងក្បែរច្រកទ្វេភាគីកម្ពុជា-វៀតណាមទន្លេចាម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ ចំណែកសាកសពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។…

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី២៧ ដល់ទី២៩ អាចមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ និងរន្ទះ

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

រន្ទះបាញ់ផ្ដាច់ជីវិតបុរសម្នាក់ និងសត្វគោ ៣ក្បាល នៅខេត្តកំពត

កំពតៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤៥នាទីយប់ មានករណីរន្ទះបាញ់មួយលើកនៅភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ គោ ៣ក្បាល ឈ្មោល ២ក្បាល ញី ១ក្បាល ពណ៌សទាំង ៣ក្បាល។ ជនរងគ្រោះឈ្មោះ…

លាន់ដូចរន្ទះ! ហ៊ីយ៉ាន់ដាយ ប៉ះគ្នាជាមួយរថយន្តលុចស៊ីស 570 ផ្លាកលេខ កម្ពុជា 1DARA-67 បណ្ដាលឲ្យរងការខូចខាត

កំពតៈ កាលពីវេលាម៉ោង ១១និង០០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា ក្នុងទិសដៅផ្ទុយគ្នា។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-1574…

សាហាវណាស់! រន្ធះបាញ់ផ្ដាច់ជីវិតមួយគ្រួសារ ខណៈអ្នកផ្សេងទៀត ស្លាប់ និងរងរបួស នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិមួយ គឺរន្ទះបាញ់នៅចំនុចភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បណ្តាលឲ្យរបួសមនស្ស ០៤នាក់ ស្លាប់០៦នាក់ (ស្រី០២នាក់)។ កើតហេតុនៅពេលដែលជនរងគ្រោះ កំពុងហូបបាយជុំគ្នា នៅក្រោមផ្ទះ ស្រាប់តែមានរន្ធបាញ់ផាំងតែម្ដង។ ជនរងគ្រោះស្លាប់ទី១.ឈ្មោះយ៉ុម…

លាន់ដូចរន្ទះ! ម៉ូតូបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ ស្លាប់នៅលើដងផ្លូវ

កំពង់ធំៈ កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូបុកគូទរថយន្តពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ នៅផ្លូវជាតិលេខ៦ ភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ពណ៌ក្រហមចាស់ ពាក់ផ្លាកលេខកំពង់ធំ1K-8882 បើកបរដោយជនរងគ្រោះឈ្មោះ…

ជិះម៉ូតូទៅដាក់មងពេលមេឃកំពុងភ្លៀងរលឹមត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

កំពង់ធំៈ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង៤និង១៥នាទីមានករណីរន្ទះបាញ់ស្លាប់មនុស្សម្នាក់ ស្ថិតនៅចំណុចព្រៃអ្នកតា ភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ ពុត សូ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក។ មូលហេតុ:…

បាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៩-១៥ ខែកញ្ញា …

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យរបើកដំបូលផ្ទះពលរដ្ឋ និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា​ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ រសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយ និងលាយឡំដោយខ្យល់កន្រ្តាក់ និងផ្គរ រន្ទះបណ្តាលឲ្យរន្ទះបាញ់ ស្លាប់មនុស្សម្នាក់ នៅភូមិរង្វានលិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងរបើកដំបូលផ្ទះ ០១ខ្នង…

លាន់ផាំងដូចរន្ទះ!​ រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់​ រងរបួសធ្ងន់

ត្បូងឃ្មុំ: នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨និង៣២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ១១ ស្ថិតនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស…