រន្ទះបាញ់ទៀតហើយ! មនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ ២នាក់ នៅខេត្តឧត្ដរមានជ័យ
ឧត្តរមានជ័យៈ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចព្រៃរំដួល ភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីរន្ទះបាញ់ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់។ ជនរងគ្រោះរួមមាន៖ ១. ឈ្មោះ ណូ ណយ ភេទប្រុស អាយុ ១៩ឆ្នាំ…