គុណវិបត្តិទាំង៣ នៃការបោះតង់កម្សាន្ត
(សុខភាព)៖ ការបោះតង់គឺជារឿងដែលសប្បាយ និងរំភើប សម្រាប់មនុស្សភាគច្រើនជាពិសេសយុវវ័យ ពីព្រោះវាជាឱកាសដែលពួកគេបានទៅលំហែកាយ និងបន្ធូរអារម្មណ៍តានតឹងចេញ ហើយជាពិសេស វាក៏ផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ វាក៏មានគុណវិបត្តិនិងហានិភ័យខ្លះដែរ។ ដូច្នេះតើមានបញ្ហាអ្វីខ្លះដែលយើងត្រូវប្រឈមនៅពេលទៅបោះតង់? ១៖ បញ្ហាដែលយើងត្រូវប្រឈមគឺអាកាសធាតុ។ អាកាសធាតុអាចផ្លាស់ប្តូរគ្រប់ពេលវេលា ហើយវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើដំណើររបស់យើង ដូច្នេះហើយយើងត្រូវតែត្រៀម និងប្រុងប្រយ័ត្នឲ្យបានជាមុន ពីព្រោះនៅពេលដែលយើងទៅបោះតង់ យើងត្រូវដើរកាត់ភ្នំ ឬព្រៃ…