អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ

ភ្នំពេញៈ នៅនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ក្នុងនោះ០៤នាក់ពាក់ព័ន្ធ ករណីបង្ករបួសស្នាម, ម្នាក់ ពាក់ព័ន្ធករណីហិង្សា និង០២នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។ ជនសង្ស័យដែលមានឈ្មោះ ៖ ១- ឈ្មោះ ថន…

ករណីរន្ទះបាញ់ បណ្តាលឲ្យងាប់គោ៤ក្បាល នៅខេត្តប៉ៃលិន

ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៥និង១៥នាទីល្ងាច ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ មានភ្លៀងលាយឡំនិងខ្យល់ និងមានរន្ទះបាញ់ មួយករណី បណ្តាលឲ្យងាប់គោចំនួន០៤ក្បាល ស្ថិតនៅក្នុងភូមិ…

ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ កំពុងអង្គុយឆ្កឹះខ្យងស្ងោរ នៅក្រោមដើមព្រីងមុខផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ គួរឲ្យសង្វេគណាស់ស្ត្រីម្នាក់ ព្រោះតែជីវភាពលំបាក អង្គុយឆ្កឹះខ្យងស្ងោរ នៅក្រោមដើមព្រីងមុខផ្ទះ ត្រូវរន្ទះអប្រីយ៍ឆក់យកជីវិតទាំងមានកូនក្នុងផ្ទៃ០៨ខែម្នាក់ទៅជាមួយ ។…

មេឃកំពុងភ្លៀងនិងផ្គរ ស្រ្តីម្នាក់ទាញចបទៅកាប់ប្រឡាយ កុំឲ្យទឹកហូរចូលផ្ទះត្រូវរន្ទះបាញ់ស្លាប់

មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិ​កាលពីល្ងាចថ្ងៃ​អាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង១៧និង១២នាទី ​នៅត្រង់ចំណុចចំការរបស់ឈ្មោះ ជុំ…

ករណីភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ ​បណ្តាលឲ្យផ្ទះ​ពលរ​ដ្ឋ​ជាង​៤០​ខ្នង​ រងការខូចខាត​

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជាង​៤០​ខ្នង​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៣​ ក្នុង​ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ បាន​រង​ការ​ខូចខាត​ធ្ងន់​ស្រាល​ដោយសារ​ខ្យល់​កន្ត្រាក់​ នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ ។​ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ បាន​ឲ្យ​ដឹង​ថា​ នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ​…

គ្រោះធម្មជាតិរន្ទះបាញ់ ត្រូវមនុស្ស ២នាក់ បណ្តាលឲ្យស្លាប់ ពេលកំពុងភ្ជួរស្រែ នៅស្រុកស្រែអំបិល

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩.០៦.២០២២ វេលាម៉ោង ១៦និង០០នាទីល្ងាច មានករណីឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់កើតឡើង បណ្តាលអោយប្រជាពលរដ្ឋចំនួន ២នាក់ស្លាប់ ស្ថិតនៅចំណុចស្រែត្រែង ក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។ ១ ឈ្មោះ បូ…

សត្វគោចំនួន ៥ក្បាល បានងាប់ក្រោយពីរន្ទះបាញ់ នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលបានស្រុកថ្មពួក បានឲ្យដឹងថា៖សត្វគោចំនួន០៥ក្បាល បានងាប់ក្រោយពីមានហេតុការណ៍បាតុភូតធម្មជាតិ កើតឡើងដោយរន្ទះបាញ់ ។ ករណីរន្ទះបាញ់សត្វគោងាប់នេះបានកើតឡើងនៅវេលាម៉ោង ០៣និង៤០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ យោងតាមរបាយការណ៍របស់ នគរបាលស្រុកថ្មពួក បានបញ្ជាក់ថា នៅវេលាម៉ោង០៣និង៤០នាទីរសៀល…

បុរសម្នាក់ទៅឃ្វាលគោនៅចំណុចវាលស្រែ ពេលមេឃភ្លៀងត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់

តាកែវៈ នៅវេលាម៉ោង១៣និង៥០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិ រន្ទះបាញ់មនុស្សស្លាប់មួយករណី ស្ថិតនៅវាលស្រែខាងកើតភូមិសំរោងម្រះ ឃុំ បានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ជនរងគ្រោះឈ្មោះ រស់ រ៉ុង ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិសេដ្ឋី…

អាសូរណាស់! បុរសម្នាក់ស៊ីឈ្នួលរើសគ្រាប់ផ្លែចន្ទី ត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣៥នាទី ត្រង់ចំណុចបឹងអំពិល ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិរន្ទះបាញ់កើតទ្បើង បណ្តាលអោយស្លាប់មនុស្ស ០១នាក់ឈ្មោះ សុខ នឹង ភេទប្រុស អាយុ…

ករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ៥៨ ខ្នងរងការខូចខាត និងរន្ទះបាញ់ស្លាប់ស្រ្តីម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​មនុស្ស០១នាក់បានបាត់បង់ជីវិត ដោយសាររន្ទះបាញ់ នៅស្រុកព្រះនេត្រព្រះ និងផ្ទះចំនួន៥៨ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយសារខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ មហន្តរាយដោយសារបាតុភូតធម្មជាតិនេះបានកើតឡើង នៅល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក…