ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋ៧ខ្នងនៅស្រុករុក្ខគិរី

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧ខ្នងបានទទួលរងខូចខាតដោយសារបាតុភូតគ្រោះធម្មជាតិភ្លៀងលាយឡំនឹងធ្លាក់ខ្យល់កន្ត្រាក់។ ហេតុការណ៍នេះកើតនៅចំណុចភូមិបុស្សដូងឃុំបាសាក់ស្រុករុក្ខគិរីខេត្តបាត់ដំបងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី។ តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថាក្នុងគ្រោះធម្មជាតិនេះបណ្តាលអោយខូចខាតដល់លំនៅដ្ឋានប្រជាពលរដ្ឋរួមមានរបើកដំបូលអស់ចំនួន០៥ខ្នងផ្ទះនិងធ្លាក់ពីលើជើងតាងចំនួន០២ខ្នងផ្ទះព្រមទាំងបណ្តាលអោយរងរបួសមនុស្សចំនួន០២នាក់ស្រី០១នាក់និងងាប់គោ០១ក្បាល។ បច្ចុប្បន្នកម្លាំងនគរបាលស្រុករុក្ខគិរីបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕  

របួសធ្ងន់ស្រាល៤នាក់នៅខេត្តប៉ៃលិនករណីម៉ូតូបុកជាមួយម៉ូតូ

ប៉ៃលិនៈ​ នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២ និង ៣៥ នាទីស្ថិតនៅចំណុចមុខវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ០១ករណី បណ្តាលអោយមនុស្សរងរបួសធ្ងន់ ០២ នាក់ ស្រាល០២នាក់ ខូចខាតម៉ូតូស្រាល០២គ្រឿង…

យុវជនម្នាក់ ទាក់ទងក្មួយស្រីជីទួតមួយតាមឆាត ពង្រត់ចេញពីផ្ទះ ត្រូវឪពុកនាងប្តឹងសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបន្តាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទនាំចេញមិនស្របច្បាប់ និងជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស…

បុរសញៀនថ្នាំម្នាក់ យកខ្សែគោចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បាត់ដំបងៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៤៥នាទីរសៀល មានករណីបុរសម្នាក់ បានយកខ្សែគោចងកសម្លាប់ខ្លួននៅត្រង់ចំណុចស្រែព្រៃផ្ចិក ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សពជនរងគ្រោះឈ្មោះ វ៉ន វ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ មូលហេតុ៖ ញៀនថ្នាំង។…

បុកគ្នាពេញទំហឹងម្ខាងពេទ្យ ម្ខាង…

បាត់ដំបងៈ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១២ ខែវិច្ចិការ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅចំណុច ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាហេតុការខាងលើកើតឡើងរវាងរថយន្ត២គ្រឿងដោយរថយន្តបង្កម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A 4601កន្ទុយពាក់លេខ4A.0017 អ្នកបើកបរឈ្មោះតាំង តុលា ភេទប្រុស អាយុ…

ម្ដាយឡើងផ្លាស់ខោអាវ ទុកកូនចោលនៅក្រោមផ្ទះ បណ្ដាលឲ្យលង់ទឹកប្រឡាយស្លាប់

បាត់ដំបងៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ៥និង៣០នាទី នៅចំនុចបឹងខ្ចៅ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់។ ក្មេងរងគ្រោះឈ្មោះ ឌី ឌីន អាយុ ១ឆ្នាំ៤ខែ ត្រូវបានលង់ទឹកប្រទ្បាយស្លាប់ ខណៈពេលដែលម្តាយទុកកូនចោលនៅក្រោមផ្ទះ…

ការជួសជុលឡើងវិញ ជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ បន្ទាប់ពីទឹកស្រកចុះបន្តិច

បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ០៣ ថ្ងៃ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបប្រមាណ ២០០ មម បានហូរធ្លាក់ចុះមកយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី…

អ្នកខេត្តបាត់ដំបងប្រុងប្រយ័ត្ន! ភ្លៀងនៅតែបន្តធ្លាក់ ធ្វើឲ្យទឹកស្ទឹងសង្កែកើនឡើងខ្ពស់

បាត់ដំបងៈ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ តាមព័ត៌មានបឋម នៅតំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច…

សូមប្រុងប្រយ័ត្ន! នៅព្រឹកនេះ ៥ស្រុកនៃខេត្តបាត់ដំបងត្រូវបានទឹកជន់លិច ដោយសារភ្លៀងបន្តធ្លាក់ឥតឈប់ អាចនៅយប់នេះ ឬព្រឹកស្អែក កម្ពស់ទឹកកើនឡើង

យោងតាមផេករដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ តាមព័ត៌មានបឋម នៅតំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី…

សាហាវណាស់! រន្ធះបាញ់ផ្ដាច់ជីវិតមួយគ្រួសារ ខណៈអ្នកផ្សេងទៀត ស្លាប់ និងរងរបួស នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិមួយ គឺរន្ទះបាញ់នៅចំនុចភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បណ្តាលឲ្យរបួសមនស្ស ០៤នាក់ ស្លាប់០៦នាក់ (ស្រី០២នាក់)។ កើតហេតុនៅពេលដែលជនរងគ្រោះ កំពុងហូបបាយជុំគ្នា នៅក្រោមផ្ទះ ស្រាប់តែមានរន្ធបាញ់ផាំងតែម្ដង។ ជនរងគ្រោះស្លាប់ទី១.ឈ្មោះយ៉ុម…