បុរសវ័យចំណាស់ម្នាក់ ចេញពីផ្ទះទៅបឹងកាច់ផ្លែឈូកនិងរកត្រីហូប បានដួលផ្កាប់មុខក្នុងទឹកបណ្តាលឲ្យស្លាប់

កណ្តាលៈ យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង០៥នាទី មានករណីបុរសវ័យចំណាស់ម្នាក់ ចេញពីផ្ទះទៅបឹងកាច់ផ្លែឈូកនិងរកត្រីហូប បានដួលផ្កាប់មុខក្នុងទឹកបណ្តាលឲ្យស្លាប់…

​ជំនន់​ទឹកភ្លៀង​​ហូរកាត់ផ្លូវ កួចមនុស្សនិងម៉ូតូ​ធ្លាក់ចូលក្នុងស្ទឹង បណ្ដាលឲ្យ៣នាក់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ ​វេលាម៉ោង​១៨​និង១៥​នាទី​ មានករណីគ្រោះថ្នាក់ធម្មជាតិ​ជំនន់​ទឹកភ្លៀង​​ ទឹកហូរកាត់ផ្លូវហូរកួចយកមនុស្ស និងម៉ូតូ​ពេលកំពុងធ្វើដំណើរឆ្លងកាត់ បណ្ដាលឲ្យធ្លាក់ចូលក្នុងស្ទឹងស្លាប់ចំនួន​០៣​នាក់​ ស្រី​០២នាក់​…

បុរសម្នាក់ហែលទៅយកស្បែកជើង អណ្តែតនៅក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពីលង់ទឹកស្រះ ខណៈពេលហែលទៅយកស្បែកជើង របស់គាត់ដែលអណ្តែតក្នុងស្រះ ។…

ក្មេងស្រីសិស្សសាលាម្នាក់ លង់ទឹកនៅទន្លេសប្បនិមិត្ត ក្នុងទីរួមខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១១និង០០នាទីព្រឹក មានករណីក្មេងសិស្សសាលា បានលង់ទឹកនៅទន្លេសប្បនិមិត្តផ្នែកខាងក្រោម ក្នុងទីរួមខេត្តត្បូងឃ្មុំ ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន ម៉ាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាដឹកនាំ កងកម្លាំងវេនប្រចាំបញ្ជា…

បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ប្រទះ​ឃើញ​សាកសពស្លាប់នៅ​ក្នុង​ទឹកអូរ

​ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទឹកអូរ​ ស្ថិត​នៅ​ចំណុច​អូរ​បឹង​ប្រិ​យ៍​ ក្នុងភូមិ​បឹង​ប្រិ​យ៍​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល​ ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២២​ ។​ ​លោក​អនុសេនីយ៍ឯក​ លន់​ ប៊ុ​ន​រ៉ា​ នាយ​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ជង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​…

Update៖ ម្ដាយរវល់ទៅធ្វើការ ផ្ញើកូនឲ្យយាយតាជួយមើល ភ្លេចខ្លួនបាត់ចៅដើររកមិនឃើញ លុះព្រឹកឡើងត្រូវគេប្រទះឃើញអណ្តែតទឹកប្រឡាយ

ភ្នំពេញៈ ក្មេងប្រុសអាយុជាង ២ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់អណ្ដែតនៅក្នុងប្រឡាយទឹកមួយ កាលពីវេលាម៉ោង ៩និង១៥នាទីនាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ សុវណ្ណ រាជ អាយុ ២ឆ្នាំ មានម្ដាយឈ្មោះ ភក្រ្ត…

អាសូរណាស់! ក្មេងស្រី៧ នាក់នាំគ្នាជិះទូកត្នោតក្នុងអាង ពន្លៃ បណ្តាលឲ្យក្រឡាប់ទូកស្លាប់២នាក់

បន្ទាយមានជ័យៈ យោងតាមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក និយាយថា នៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានក្មេងស្រី០២នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈជិះទូកត្នោតលេង ហើយទូកបានក្រឡាប់។ លោកអធិការបានបញ្ជាក់ថា…

លង់ទឹកស្លាប់២នាក់ក្នុងថ្ងៃតែមួយនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីមនុស្សលង់ទឹកស្លាប់០២នាក់នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅស្រុកបាកាន និងស្ត្រីម្នាក់ស្លាប់នៅស្រុកក្រគរ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាករណីទី១កើតឡើងនៅវេលាម៉ោង១៤និង៥០នាទី នៅកន្លុកប្រឡាយមុខលូទឹកខាងជើងវត្តចំបក់មាស ស្ថិតនៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សពជនរងគ្រោះទី១ឈ្មោះ យឹម សេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ…

Update៖ កូនស្រីអាយុទើបតែ១៣ខែលង់ទឹកធុងស្លាប់ ខណៈដែលម្តាយកំពុងជាប់រវល់

ភ្នំពេញ: អាសូរណាស់ សង្ស័យម្តាយរវល់ទើបបណ្តាលឲ្យកូនស្រី អាយុទើប១៣ខែលេងទឹកធុង បណ្តាលឲ្យលង់ស្លាប់ទាំងវ័យក្មេង ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅបន្ទប់ជួល ផ្លូវលំ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ពុធ…

អាសូរណាស់! ករណីក្មេងស្រីអាយុទើប ១១ខែម្នាក់ លង់ទឹកធុងប៉េត្រូស្លាប់

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ មានករណីក្មេងស្រីអាយុ ១១ខែម្នាក់ លង់ទឹកធុងប៉េត្រូស្លាប់ ស្ថិតក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕