លិចទូកនៅម៉ាឡេស៊ី បណ្ដាលឲ្យមនុស្ស ១៤ នាក់ស្លាប់ ខណៈ ១២ នាក់ទៀតកំពុងបាត់ខ្លួន

ម៉ាទ្បេស៊ីៈ បើតាមឆ្មាំសមុទ្ររបស់ប្រទេស បានឲ្យដឹងកាលពីថ្ងៃចន្ទនេះថា ពួកគេបានរកឃើញសាកសព ១៤ នាក់ បន្ទាប់ពីទូកមួយ បានលិចនៅភាគខាងត្បូងរដ្ឋ Johor ខណៈដែលមនុស្ស ១២ នាក់ទៀតកំពុងបាត់ ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍មកថា…

យ៉ាងហោចមនុស្ស៨នាក់ បានស្លាប់ក្នុងការលិចទូកនៅបង់ក្លាដេស

បង់ក្លាដេសៈយ៉ាងហោចណាស់មនុស្ស៨ នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន ពេលដែលទូកលិចនៅបង់ក្លាដែសកាលពីថ្ងៃសៅរ៍ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដានេះ។ អ្នករួចផុតជីវិតបាននិយាយថាទូកដែលអាចផ្ទុកអ្នកដំណើរប្រមាណជា២៥នាក់ ទៅ ៣០នាក់ បានលិចនៅក្នុងទន្លេ Arial Kha នៅស្រុក Narsingdi ជិតរដ្ឋធានីដាកា នៅរសៀលថ្ងៃសៅរ៍បន្ទាប់ពីវាត្រូវបានព្យុះបក់បោក។ មន្ត្រីប៉ូលិសនៅក្នុងស្រុកបាននិយាយថា មកដល់ពេលនេះមានអ្នកស្លាប់៨នាក់ ។…

Update: អ្នកនេសាទបាត់ខ្លួនក្នុងហេតុការណ៍បាញ់ប្រហារដោយកងទ័ពជើងទឹកថៃ ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព

វៀតណាម: យោងតាមប្រភពដែលបានផ្តល់ដោយអាជ្ញាធរវៀតណាមបានអះអាងថា អ្នកនេសាទ​ដែល​មានឈ្មោះថា To Hong Ngoc ជាជនជាតិប្រទេសវៀតណាមដែលត្រូវបានគេសន្មត់ថា ត្រូវបានបាត់ខ្លួនក្នុងហេតុការណ៍បាញ់​ប្រហារនេះដោយកងទ័ពជើងទឹកថៃ បានត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌​មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦នេះ។ សូមបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរថៃបានចាប់ខ្លួនអ្នកនេសាទវៀតណាម ២៨នាក់និងបាញ់ពន្លិចទូករួចមក តំណាងមកពីអគ្គកុង ស៊ុលរបស់ក្រសួងការបរទេសវៀតណាម បានជួបជាមួយមន្ត្រីស្ថានទូតថៃ​នៅក្នុងទីក្រុងហាណូយ​ ដើម្បីតវ៉ាប្រឆាំងការប្រើអំពើ​ហិង្សា​ប្រឆាំង​នឹងអ្នកនេសាទវៀតណាមនិងស្នើសុំក្រសួងការបរទេសរបស់ប្រទេសថៃ…

Update: វៀតណាមស្នើឲ្យថៃស៊ើបអង្កេតលើករណីបាញ់អ្នកនេសាទវៀតណាម

វៀតណាម: បន្ទាប់ពីអាជ្ញាធរថៃបានចាប់ខ្លួនអ្នកនេសាទវៀតណាម ២៨នាក់និងបាញ់ពន្លិចទូករួចមក តំណាងមកពីអគ្គកុង ស៊ុលរបស់ក្រសួងការបរទេសវៀតណាមបានជួបជាមួយមន្ត្រីស្ថានទូតថៃនៅក្នុងទីក្រុងហាណូយដើម្បីតវ៉ាប្រឆាំងការប្រើអំពើហិង្សាប្រឆាំងនឹងអ្នកនេសាទវៀតណាមនិងស្នើសុំក្រសួងការបរទេសរបស់ប្រទេសថៃ ធ្វើការស៊ើបអង្កេតឧបទ្ទវហេតុនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦នេះ។ វៀតណាមបានឱ្យដឹងថា កងទ័ពជើងទឹកថៃបានបាញ់ទៅលើទូកនេសាទវៀតណាមទាំងបីគ្រឿង ដោយមានអ្នកនេសាទវៀតណាម ១៨នាក់ នៅលើទូកនេះ ដែលបានបណ្តាលឲ្យពីរនាក់រងរបួស ខណៈពេលដែលទូកនេសាទវៀតណាមពីរគ្រឿងផ្សេងទៀតបានលិចបាត់ ខណៈពេលដែល កំពុងត្រូវបាននាំទៅកាន់ដីគោក…

First News: លិចទូកបាត់ខ្លួនមនុស្ស៤នាក់នៅស្រុកស្អាង

កណ្តាលៈ មុននេះបន្តិច មានសេចក្តីរាយការណ៍មកថា មានករណីលិចទូកក្នុងទន្លេ បាត់ខ្លួនមុស្ស៤នាក់ ដោយឃើញតែទូកអណ្តែតលើទឹក នៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកស្អាង ខេត្តកណ្តាល។ ខណៈនេះ អ្នកភូមិ និងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ស្វែងរកអ្នកបាត់ខ្លួន។ ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលបន្តិចទៀត៕

លិចទូកដឹកទំនិញវៀតណាម បាត់មនុស្ស២នាក់

កណ្ដាលៈ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦មានករណីលិចទូកដឹកទំនិញមួយ នៅចំណុចកំពង់ផែដែកយូលឹម ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្ដាឲ្យមនុស្ស២នាក់បាត់ខ្លួន។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលនៅលើទូកមានចំនួន៨នាក់ ប្រុស៧នាក់ ស្រី១នាក់ ហែលរួចខ្លួន៦នាក់ និងបាត់ខ្លួន២នាក់ ក្នុងនោះមានស្រី១នាក់។ ជនរងគ្រោះដែលបាត់ខ្លួនមានឈ្មោះចាំង ម៉ីថាន់ ភេទស្រី…

លិចទូកដរចម្លងអ្នកដំណើរ នៅស្រុកល្វាឯម សមត្ថកិច្ចរកឃើញ ម៉ូតូ ០៣គ្រឿងទៀត

ភ្នំពេញៈ ហេតុការណ៍លិចទូកដរ នៅកំពង់ចម្លង ស្ថិតភូមិកោះកែវ ឃំុកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីថ្ងៃទី០៨ ខែមិថុនាកន្លងទៅ នៅពេលនេះ សមត្ថកិច្ច បានរកឃើញម៉ូតចំនួន ០៣គ្រឿងដែលបានលិចនៅថ្ងៃនោះហើយ។ បើតាមអធិការនគរបាលស្រុកល្វាឯម បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះថា គិតមកដល់ម៉ោង១១ព្រឹក នៅចំណុចកំពង់ទូកដរលិចសមត្ថកិច្ច បានសហជាមួយម្ចាស់ទូកដរ…

លិចទូកដរនៅស្រុកល្វាឯម ពេលនេះរកឃើញសាកសពកុមារីម្នាក់ និងម៉ូតូមួយគ្រឿងហើយ

កណ្តាលៈ កាលពីល្ងាចថ្ងៃទី ១០ ខែ មិថុនានេះ កំលាំងស្រុកល្វាឯម បានរកឃើញសាកសពកុមារីម្នាក់ និងម៉ូតូមួយគ្រឿង ដែលបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកដរនៅស្រុកល្វាឯមហើយ គឺនៅសល់ម៉ូតូ៣គ្រឿងទៀតនៅតែលិចបាត់ក្នុងទឹកទន្លេនៅឡើយ។ សូមបញ្ជាក់ផងដែរថា ហេតុការណ៍លិចទូកដរចម្លងអ្នកដំណើរមួយ បានបានកើតឡើងកាលពី វេលាម៉ោង១៣និង៣០នាទី នៅថ្ងៃទី០៨ ខែមិថុនា នៅកំពង់ចម្លងកោះកែវ ជ្រោយដង ដោយបានដឹកអ្នកដំណើរពីចំណុចកំពង់…

Update: ស្គាល់អត្តសញ្ញាណជនរងគ្រោះ, ម្ចាស់ទូក និងសម្ភារៈដែលបានបាត់បង់ ដោយសារលិចទូកចំលង នៅល្វាឯមហើយ

កណ្តាលៈ ករណី លិចទូកដរ នៅកំពង់ចម្លង (កោះកែវ ជ្រោយដង) ស្ថិតនៅភូមិកោះកែវក្រោមឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាលនោះ នៅពេលនេះ អត្តសញ្ញាណទាំងជនរងគ្រោះ ម្ចាស់ទូកដរ និងទាំងសម្ភារៈបាត់បង់ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងហើយ។ អ្នករងគ្រោះដែលស្ថិតក្នុងហេតុការណ៍នោះ ទី១ ឈ្មោះ ឈឺន កូ ភេទប្រុស…

Update: លិចទូកចម្លងកោះកែវបាត់ខ្លួន៦នាក់ សង្គ្រោះបាន៤នាក់

កណ្ដាលៈ នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីលិចទូកចម្លង០១គ្រឿងម្ចាស់ឈ្មោះស៊ុន ថៃ ភេទប្រុស រស់នៅភូមិជ្រោយពីសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ មេបញ្ជាការស្តីទីអាវុធហត្ថខេត្តកណ្ដាលលោក ទូច អ៊ីណាន បានប្រាប់ Post news ថា ករណីលិចទូកចម្លងនេះ កើតឡើងនៅចំណុចទន្លេមេគង្គក្រោមចម្ងាយពីច្រាំងប្រហែល១០០ម៉ែត្រ…