លិចទូកនៅឥណ្ឌូនេស៊ី ស្លាប់មនុស្ស ២១ នាក់

ឥណ្ឌូនេស៊ីៈ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ ដោយសារការលិចទូកមួយ នៅកោះភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។ ទូកនេះផ្ទុកអ្នកដំណើរ ៩៣ នាក់ ដោយបានធ្វើដំណើរត្រឡប់ពីខេត្ត Johor Bahru​ ប្រទេសម៉ាឡេស៊ី បានក្រឡាប់លិច​នៅតំបន់ដែន​សមុទ្រ…

ក្មេងស្រីម្នាក់រួចពីសេចក្ដីស្លាប់ តែឪពុកបានស្លាប់បាត់បង់ជីវិត ខណៈនាំគ្នាទៅរាយមង ត្រូវព្យុះភ្លៀងបោកលិចទូក

កំពង់ចាមៈ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានរួមដំណើរជាមួយឪពុករបស់ខ្លួនទៅរាយមង តែគ្រោះអកុសលជួបនឹងព្យុះភ្លៀងបក់បោកបណ្ដាលឲ្យលិចទូក បុរសជាឪពុកត្រូវបានលង់ទឹកស្លាប់បាត់បង់ជីវិត ចំណែកកូនស្រីអោបប៊ីដុងហែលទឹកទៅរកគេឲ្យជួយសង្គ្រោះជីវិត ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៣និង៥៥នាទីល្ងាច ថ្ងៃទី២៦ តុលា ២០១៦ នៅចំណុចបឹងស្យា ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុត ប៊ន់ ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាឪពុក…

ភ្លៀងខ្យល់បោកពន្លិចទូក ស្លាប់ឪពុក រស់កូនស្រី

កំពង់ចាមៈ បុរសចំណាស់វ័យ៥៤ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីទៅនេសាទជាមួយកូនស្រី ត្រូវភ្លៀងខ្យល់បក់បោកទូកនេសាទរបស់គាត់លិចលង់ កាលវេលាម៉ោង៣និង៥៥នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបឹងស្យា ក្នុងទឹកដីភូមិសាស្ត្រ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ​ មុត​​​​​ ប៊ន់ ភេទប្រុស អាយុ៥៤ឆ្នាំ…

Update៖ អ្នកស្លាប់កើនទ្បើងដល់ ២៧ នាក់ ខណៈពីរនាក់ទៀតកំពុងបាត់ខ្លួន ក្នុងករណីលិចទូកនៅទន្លេចៅប្រាយ៉ា

ថៃៈ បើតាមអាជ្ញាធរនៅថ្ងៃអង្គារនេះ បាននិយាយថា ចំនួនអ្នកស្លាប់បានកើនទ្បើង ២៧ នាក់ហើយ ខណៈដែល ២ នាក់ទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកនៅទន្លេចៅប្រាយ៉ា កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ បើតាមកាសែត Thairath បានឲ្យដឹងថា សាកសពជាង…

Update៖ អ្នកស្លាប់កើនទ្បើងដល់ ១៥ នាក់ ក្នុងករណីលិចទូកនៅទន្លេចៅប្រាយ៉ា

ថៃៈ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ ១០ នាក់ទៀតកំពុងបាត់ខ្លួន ខណៈដែល ៤៦ នាក់រងរបួស ក្នុងចំណោមពួកគេ ១០ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីលិចទូកមួយគ្រឿង កាលពីរសៀលថ្ងៃអាទិត្យ នៅទន្លេចៅប្រាយ៉ា ក្នុងប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។…

ពិធីចែកអំណោយ របស់គណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោកបន្ទាប់ជួបគ្រោះអគ្គីភ័យ

ភ្នំពេញៈ នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីតាំងជួបគ្រោះអគ្គីភ័យផ្ទះលេខ១៧E0 ផ្លូវ៣៨៥ ក្រុមទី៣ ភូមិ៣ សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ…

មុននេះបន្តិច ស្លាប់និងបាត់ខ្លួន ១៥នាក់ លិចទូកនៅភាគខាងលិចឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី: នៅមុននេះបន្តិច អ្នកនាំពាក្យកងទ័ពជើងទឹកឧត្តមនាវីឯកលោក Edi Sucipto បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា ទូកមួយគ្រឿងដឹកមនុស្សចំនួន ១៧នាក់ បានលិចនៅក្នុង​ភាគ​ខាង​លិចប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន​ស៊ិនហួ នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦នេះ។ ករណីលិចទូកខាងនេះ បានបណ្តាលឲ្យមនុស្សចំនួន ១០នាក់បានស្លាប់​ហើយ ២នាក់រងរបួសនិង ៥នាក់​ទៀតបាត់ខ្លួន ប៉ុន្តែហេតុការណ៍ខាងលើនេះ…

ក្រុមនិស្សិត៤នាក់ និងអ្នកបើកបរម្នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីលិចទូកនៅកោះរ៉ុង

ព្រះសីហនុៈ កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ទី១២ ខែសីហានេះ មានក្រុមអ្នកទេសចរជាសិស្សនិស្សិតចំនួន៤នាក់ ព្រមទាំងអ្នកបើកបរទូកទេសចរណ៍កន្ទុយវែងម្នាក់ទៀតផងនោះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង សហការជាមួយកម្លាំងនគរបាលខេត្តជួយសង្គ្រោះ ក្រោយពីទូកដឹកអ្នកទេសចរណ៍មួយនេះបានលិចក្នុងសមុទ្រ ពយអាវឡុងសិត តំបន់កោះរ៉ុង។ តាមការបញ្ជាក់ពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលជាសិស្សនិស្សិតទាំង៤នាក់មានឈ្មោះ ទី១-ឈ្មោះ ខឹន និមល ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិត ស្រុកកំណើត …

អ្នកធ្វើដំណើរ៤នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅចិន

ចិនៈ អ្នកធ្វើដំណើរ៤នាក់កំពុងបាត់ខ្លួននៅឡើយក្នុងហេតុការណ៍លិចទូកមួយនៅក្នុងដៃទន្លេ Yangtze នៅភាគខាងនិរតីននៃក្រុង Chongqing ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា នេះ។ មកដល់ពេលនេះមានអ្នកដំណើរចំនួន ១០នាក់ហើយត្រូវបានគេទាញចេញពីទឹកហើយ ការងារជួយសង្គ្រោះនៅតែបន្ត។ មន្ត្រីស្រុក Wushan បាននិយាយនៅក្នុងសេចក្តីថ្លែការណ៍ថា ទូកឯកជនមួយនេះបានលិចកាលពីថ្ងៃសុក្រវេលាម៉ោង ៥ និង ៤០នាទីល្ងាច…

ប្រទះឃើញសាកសពមន្រ្តីជលផលហើយ ក្រោយពីជួបគ្រោះខ្យល់ព្យុះលិចទូកបាត់ខ្លួន

ក្រចេះ: មន្រ្តីជលផលដែលជួបគ្រោះលិចទូកបាត់ខ្លួន ត្រូវបានគេប្រទះឃើញសពហើយ ក្រោយពីបានលិចបាត់ខ្លួនរយៈពេល២យប់និង១ថ្ងៃ កាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទន្លេចម្ងាយប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុនៅចំណុចវាលប្រណាំងខាងក្រោមកោះទ្រាល ភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ លោក ម៉ក់ ពន្លក អនុប្រធានខណ្ឌជលផលបានឲ្យដឹងថា មន្រ្តីជលផលដែលជួបគ្រោះថ្នាក់ដោយសារខ្យល់ព្យុះលិចទូកស្លាប់នោះមានឈ្មោះ ឡេ សុខឡេង ភេទប្រុស…