ករណីលិចទូក បណ្ដាលឲ្យបុរសម្នាក់លង់ទឹកស្លាប់

កំពង់ធំៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង២២ និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ។ ជនរងគ្រោះឈ្មោះ សយ សានភេទប្រុស អាយុ៣៧ឆ្នាំ។ មូលហេតុ៖ ជនរងគ្រោះ ជិះទូកមកពីវត្តកំពង់ជ្វា ស្រាប់តែលិចទូកបណ្តាលឲ្យលង់ស្លាប់តែម្ដង។ ក្រោយកើតហេតុ…

លើផ្ទៃសមុទ្រមានភ្លៀងព្យុះមួយយប់ទល់ព្រឹកលិចទូកនេសាទមួយគ្រឿងលោកស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យផ្អាកទូកដឹកអ្នកដំណើរទៅតាមកោះមិនឲ្យធ្វើចរាចរមួយរយៈ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ទោខឹមសុផលនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុបានឲ្យដឹងថាតាំងពីយប់រហូតមកដល់ពេលនេះនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ព្រមទាំងមានខ្យល់ព្យុះកន្ត្រាក់ម្តងៗនៅលើផ្ទៃសមុទបណ្តាលឲ្យមានរលក់ធំៗ។ ហេតុដូចនេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបន្តការតាមដានអំពីស្ថានការណ៍អាកាសធាតុឲ្យជាប់ជាប្រចាំ។នៅព្រឹកថ្ងៃទី១៥ ខែកញ្ញារហូតមកដល់ម៉ោង១១នឹង៣០នាទីគ្រប់ផែនាវាដឹកទំនិញដឹកជញ្ជូនភ្ញៀវទេសចរណ៍និងផែនេសាទទាំងអស់ត្រូវបានហាមឃាត់មិនឲ្យចេញធ្វើអាជីវកម្មឡើយ។ យោងតាមព័ត៌មានលើផ្ទៃសមុទ្របានឲ្យដឹងថា៖នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង៥នឹង០០នាទីព្រឹកមានទូកនេសាទមួយគ្រឿងបានលិចនៅក្បែរផែរបស់លោកអៀសុងឃៀង(មេភូមិសុខសាន្ត)ម្ចាស់ឈ្មោះម៉ាក់ធឿនភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅក្រុម២ភូមិសុខសាន្តសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ។មូលហេតុដែលលិចបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំងរលកធំៗនិងលាយឡំដោយភ្លៀងដែលធ្វើអោយយុទ្ធការដើរទូកបានរសាត់ទាញចូលទៅឃ្លងរលកបោកធ្វើអោយក្រឡាប់តែម្តងតែមិនបណ្តាលឲ្យអ្នកនេសាទ៤នាក់នៅលើទូកមានគ្រោះថ្នាក់បាត់បង់ជីវិតឬបាត់ខ្លួនឡើយ៕  

លិចទូកមួយគ្រឿងទាំងព្រឹកនៅកោះរ៉ុង

ព្រះសីហនុៈ (ដំណឹងបឋម)នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩នេះសមត្ថកិច្ចឲ្យដឹងថាមានទូកមួយគ្រឿងបានលិចនៅ កោះរ៉ុងដោយសារខ្យល់នឹងរលកខ្លាំង។ អជ្ញាធរជូនដំណឹងឲ្យពលរដ្ឋនឹងទូកទេសចរណ៍ទាំងអស់មានការប្រុងប្រយ័ត្ន។

យុវជនម្នាក់លិចទូកលង់ទឹកស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ករណីលង់ទឹកស្លាប់ម្នាក់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣៥នាទី ស្ថិតចំណុចបឹងអូអណ្តែងខាងកើត ភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ អាត កវី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិសូរិយា ឃុំតាំងក្រសៅ…

មនុស្ស២នាក់ត្រូវបានជួយសង្គ្រោះ ខណះដែលធ្វើដំណើរតាមទូក ឆ្លងទន្លេរទន្លេរសាប ត្រឡប់ទៅផ្ទះ ជួបខ្យល់កន្ត្រាក់ បណ្តាលអោយលិចទូក

សៀមរាបៈ កាលវេលាម៉ោង៣និង២០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានករណី មនុស្ស០២នាក់ ជិះទូកស្មាច់ចេញពីកំពង់លក់ត្រី នៅក្នុងភូមិទី ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឆ្លងទន្លេរសាប សំដៅត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ ដែលនៅឯ ភូមិផាប់សណ្តោង ឃុំរាំងទិល ស្រុក កណ្តៀង ខេត្តពោធិសាត់ ពេលធ្វើដំណើរទៅដល់ចំណុច…

Update៖ ក្មេងស្រីម្នាក់បាត់ខ្លួន ករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី ពេលនេះ រកឃើញសពហើយ

រតនគិរី: សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ២ និង ៣៩នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង ពេលនេះ ត្រូវបានរកឃើញហើយ។ ជនរងគ្រោះឈ្មោះ រ៉ា រចនា…

ក្មេងស្រីម្នាក់ កំពុងបាត់ខ្លួន ករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី

រតនគិរីៈ (ពត៌មានបឋម) នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ មានករណីលិចទូកដរឆ្លង បណ្ដាលឲ្យបាត់ក្មេងស្រីម្នាក់ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ត្រង់ចំណុចទឹកលិចផ្លូវ ។ មកទល់ពេលនេះ អាជ្ញាធរ និងពលរដ្ឋ កំពុងអន្តរាគមន៍ជួយស្វែងរក៕

លិចទូកអូសចំនួន២គ្រឿង ដោយសារខ្យល់ និងភ្លៀងធ្លាក់ខ្លាំង នៅខេត្តព្រះវិហារ

ព្រះវិហារៈ ក្នុងពេលកំពុងមានភ្លៀង និងខ្យល់ខ្លាំង នៅស្រុកស្ទឹងហាវ វេលាម៉ោង១យប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិ២ឃុំកំពេញ មានទូកអូសចំនួន៤គ្រឿង បានហូររសាត់មកពី ខាងលើព្រែករលួស ហើយក៏បានទាក់នឹងខ្សែយុតកា ទូកនេសាទកន្ទុយវែងរបស់អ្នកភូមិ បណ្តាលឲ្យយដាច់ខ្សែយុតការ និងរបើកផែទូក ដែលមានទូកជិត២០គ្រឿងចតនៅទីនោះ។ ភ្លាមៗនោះ ក៏មានទូកអូសចំនួន២គ្រឿង បានលិចនៅព្រែកចំណុចនោះផងដែរ…

ករណីលិចទូក នៅស្រុកអន្លង់វែង បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង២ និង៤០ នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីលិចទូក នៅបឹងអូរជីក ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង-ស្រុកអន្លង់វែង បណ្តាលឲ្យស្លាប់ ០២ នាក់ របួសធ្ងន់ម្នាក់ ហែលរួច ២នាក់។ ជនរងគ្រោះធ្ងន់ ០១ នាក់ និងហែលរួច…

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ក្នុងចំណោម២នាក់ ករណីលួចម៉ាស៊ីនកាណូត

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ាស៊ីនកាណូត ត្រង់ចំណុចច្រាំងទន្លេមុខសួនច្បារ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទី១ឈ្មោះ ង្វៀង យាំងជី ភេទប្រុស អាយុ ២២ឆ្នាំ…