លី ម៉ារីណា ត្រូវបានជ្រើសជាគណកម្មការផ្ដល់ពិន្ទុ ការប្រកួតឈុតបុរាណ

ក្នុងទិវាវប្បធម៌បេតិកភណ្ឌជាតិ នៅថ្ងៃទី៨ កក្កដា ក្នុងឆ្នាំ២០១៩ នៅប្រាសាទសំបូរព្រៃគុក ដែលមានការប្រកួតឈុតបុរាណពីសំណាក់តារាចាស់ថ្មី ជាទ្រង់ទ្រាយធំនោះ តារាល្បីល្បាញ អ្នកនាង លី ម៉ារីណា នឹងត្រូវបានជ្រើសជាគណកម្មការផ្ដល់ពិន្ទុមួយរូបក្នុងចំណោម ១០រូប ដែលបានកំណត់ឡើង។ អ្នកនាងក៏នឹងគ្រងមួយឈុតក្នុងសម័យអង្គរ ដែលមិនធ្លាប់គ្រងចាប់តាំងពីអ្នកនាងល្បីល្បាញក្នុងវិស័យសិល្បៈផងដែរ។ អ្នកនាង លី ម៉ារីណា បញ្ជាក់ថា…

ពីង រ៉ូហ្សា កាន់តែស្រស់ស្អាត ក្រោយប្រកាសជំហរឈប់ថតកុន

ប្រមាណមួយឆ្នាំមកហើយ ដែលតារាសម្ដែងឡើងកូដ កញ្ញា ពីង រ៉ូហ្សា ដាច់ឆ្ងាយពីការសម្ដែងភាពយន្ត បន្ទាប់ពីកញ្ញា ជក់សូរនឹងការងារសប្បុរសធម៍ ថតស្ពត និងពិធីការិនី។ អ្វីដែលកត់សម្គាល់ គឺនាងកាន់តែស្រស់ស្អាត និងមានសាច់ឈាមភ្លឺថ្លា ស្របគ្នាដែលភាពហុឺហាឡូយឆាយ ក៏ជាទីចាប់អារម្មណ៍មួយផ្នែក។ ក្នុងពិធីខួបកំណើតអ្នកនាង លី ម៉ារីណា កាលពីថ្ងៃទី២៦ ឧសភា…

លី ម៉ារីណា ធ្វើខួបលេងៗ តែសប្បាយកប់

កាលយប់ថ្ងៃទី២៦ ឧសភា អ្នកនាងលី ម៉ារីណា បានរៀបចំពិធីខួបកំណើត ដោយអះអាងថា ជាទ្រង់ទ្រាយតូចប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពិធីរបស់អ្នកនាង បែរជាសប្បាយ និងគគ្រឹកគគ្រេង ជាងពិធីខួបដែលធ្វើធំដុំទៅទៀត។ អ្វីដែលសំខាន់ គឺភ្ញៀវដែលអ្នកនាងអញ្ជើញមក គឺសុទ្ធតែជាតារា មានឈ្មោះបោះសំទ្បេង និងភាគច្រើនជាភ្ញៀវកិត្តិយស ដែលមានមុខមាត់តែម្ដង។ អ្នកនាង លី ម៉ារីណា…

ភី សម័យ ប្រកាសមិនចោលអាជីពចាស់ ក្រោយការសម្ដែងឈានឡើង

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងកញ្ញា ភី សម័យ មានឱកាសបានសម្ដែង គឺដោយសារតែនាងមានជំនាញ ខាងតុបតែងមុខឲ្យតារាសម្ដែងក្នុងកុន ហើយត្រូវបានផលិតករមើលឃើញ ពីទេពកោសល្យហើយជ្រើសឲ្យសម្ដែង។ ទីផ្សារសម្ដែងរបស់តារារូបនេះ ត្រូវគេកត់សម្គាល់ថា ឈានឡើងដល់ថ្នាក់រកពេលទទួល មិនចង់បាននាពេលចុងក្រោយ ប៉ុន្តែតារារូបនេះ បានប្រកាសនៅថ្ងៃខួបកំណើតធំ របស់ខ្លួនជាថ្មីកាលពីយប់ថ្ងៃទី១១ ធ្នូ ថា កញ្ញាមិនចោលអាជីពចាស់នោះឡើយ បើទោះជាការសម្ដែង…

លី ម៉ារីណា ស្អាតមិនចាញ់ក្រមុំ ថ្ងៃខួប៤ឆ្នាំកូនប្រុស

កាលពីយប់ថ្ងៃទី២៤ កញ្ញា តារាសម្ដែងសាច់សខ្ចី អ្នកនាង លី ម៉ារីណា បានធ្វើពិធីខួបកំណើតកូនប្រុសយ៉ាងអធឹកអធម ដោយមានវត្តមានតារាកិត្តិយស ជាពិសេសគឺក្រុមផលិតករប្រមាណជា២០០នាក់ចូលរួម។ អ្វីដែលគេកត់សម្គាល់ គឺក្នុងពិធីនោះ គេឃើញអ្នកនាងតែងខ្លួនយ៉ាងស្រស់ផូរផង់មិនចាញ់ក្រមុំនោះឡើយ ដែលស្ទើរតែច្រលំថាជាខួបរបស់អ្នកនាងផ្ទាល់។ អ្នកនាងលី ម៉ារីណា កាន់តែស្អាត និងលើកសម្រស់គួរអោយសរសើរ ក្នុងពេលដែលអ្នកនាងស្លៀកឈុតពណ៌ស ដែលលម្អដោយម៉ូដម៉ាយសមសួននឹងកេរ្តិ៍ឈ្មោះរះត្រដែតរបស់អ្នកនាងនៅក្នុងវិស័យសិល្បៈ។ ក្នុងពិធីខួបគម្រប់អាយុ៤ឆ្នាំរបស់កូនប្រុសតែមួយនាយប់នេះ…

បុណ្យ៧ថ្ងៃ វីជេ អាលីយ៉ា ស្ងប់ស្ងាត់

ពេញមួយល្ងាចថ្ងៃទី៣ កក្កដា ពិធីបុណ្យ៧ថ្ងៃរបស់វីជេ អាលីយ៉ា ត្រូវគេឃើញមានភ្ញៀវចូលរួមតិចតួចបំផុត ដោយមានតារាសិល្បៈ និងអ្នកគាំទ្រនាងតែប្រមាណជា១០០នាក់ប៉ុណ្ណោះ បើទោះជាសមាគមសិល្បករខ្មែរ បានឈរឈ្មោះធ្វើបុណ្យអស់ពីកម្លាំងកាយចិត្តនៅក្នុងថ្ងៃនោះ។ ហេតុផលតែមួយដែលគេ អាចប៉ាន់ស្មានបាន គឺដោយសារតែអាលីយ៉ា មិនមានញាតិសណ្ដាន និងមិនមែនជាតារាល្បីលំដាប់ជួរមុខ ដែលធ្វើឲ្យតារាសិល្បៈភាគច្រើន ជាពិសេសគឺមហាជនចាប់អារម្មណ៍ចូលរួម។ ពិធីបុណ្យដែលបានធ្វើឡើងនៅវត្តទួល កន្លែងដែលបូជាសពនាងនោះ មានតារាសិល្បៈ ចូលរួមក្នុងចំនួនមិនច្រើននោះទេ…

យុវជនម្នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍ ក្រោយប្រព្រឹត្ត…

កំពង់ចាម: កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីលោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនលេខ…

ស្អាតមិនធម្មតា សុគន្ធ និសា និង លី ម៉ារីណា ពេលគ្រងឈុតជំនាន់បារាំង

មកទល់ពេលនេះភាពយន្តរឿង«រាជនីភូមិគ្រឹះ» ដែលសម្ដែងដោយតារាស្រីល្បីៗ ជាពិសេសគឺអ្នកនាង សុគន្ធ និសា និង អ្នកនាងលី ម៉ារីណា នៅមិនទាន់ថតបញ្ចប់នៅឡើយទេ ដោយក្រុមផលិតករមមាញឹកនឹងការចេញថតអោយបានឆាប់យប់យ៉ាងញាប់ដៃញាប់ជើងនោះផង បន្ទាប់ពីភាពយន្តនេះត្រូវបានពន្យារពេលយូរទៅៗ ព្រោះតែរឿង សាន ស្រីឡៃ ត្រូវស្លាប់ បង្ខំអោយផលិតករចេញថតឈុតរបស់នាងឡើងវិញ ដើម្បីកុំអោយលោតប្លង់ និងដោយសារតែតារាចម្រៀង សុគន្ធ និសា…

លី ម៉ារីណា និងម៉ៅ ស៊ីណាត ថាជារឿងហួសថ្លែង សម្រាប់ ជ័យ សុវ៉ាត

ក្នុងកិច្ចសម្ភាសន៍ដែលបានធ្វើឡើងនៅក្នុងកម្មវិធី Komsan Talkshow កាលពីយប់ថ្ងៃទី២៨ ធ្នូ អ្នកនាងម៉ៅ ស៊ីណាត និងអ្នកនាងលី ម៉ារីណា បានអះអាងថានៅក្នុងជីវិត១០០រូប ឬមួយម៉ឺនរូប ប្រហែលមិនមានករណីដូចលោកជ័យ សុវ៉ាត មួយទេ ក្នុងពេលដែលលោកគឺជាកូនកំព្រា ដែលត្រូវឪពុកម្ដាយស្លាប់ចោលតាំងពីក្មេង ហើយបងៗក៏មិនខុសពីបោះបង់ និងគ្មានការទទួលការទទួលខុសត្រូវ ប៉ុន្តែបែរជាមានសំណាងបានជួបម្ដាយធម៌ រហូតបានជួបឪពុកម្ដាយចិញ្ចឹមសព្វថ្ងៃ…

លី ម៉ារីណា ធ្វើព្រះម៉ែនាគ ក្នុងពិធីបុណ្យស្ដេចនាគ

កាលពីថ្ងៃទី១០ ធ្នូ នៅបរិវេណវត្តព្រះធាតុ នៅជិតរង្វង់មូលគួរស្រូវផ្លូវជាតិលេខ២ បានប្រារព្ធពិធីបុណ្យកត្តញូប្រចាំឆ្នាំ ថ្វាយដល់បារមីបុព្វបុរស ពិសេសគឺថ្វាយដល់បារមីស្ដេចនាគ យ៉ាងអធឹកអធ័ម។ អ្វីដែលកាន់តែមានការចាប់អារម្មណ៍ទៀតនោះ គឺពិធីបុណ្យត្រូវបានចូលរួមដោយតារាសិល្បៈមួយចំនួន ខណៈដែលអ្នកនាង លី ម៉ារីណា ត្រូវបានគេអោយគ្រងតំណែងជាព្រះម៉ែនាគ ដើម្បីរាំថ្វាយដល់បារមីស្ដេចនាគ ឲ្យមកថែរក្សាដល់ដល់ប្រទេសកម្ពុជា។ ពិធីនេះ មានការសែនព្រេន និងថ្វាយភ្លេងយ៉ាងអធឹកអាធម ដោយនៅក្នុងពិធីទាំងមូលមានការធ្វើរូបនាគគ្រប់ប្រភេទ…