ពេជ្រ ចរណៃ ផ្ដល់កិច្ចសម្ភាសន៍ផ្សាយផ្ទាល់ពិសេស ម៉ោង៧យប់នេះ
នៅវេលាម៉ោង៧ រហូតដល់ម៉ោង៩យប់នេះ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលមានជំងឺប្រហោងបេះដូង និងដាច់សរសៃប្រើសបេះដូង ហើយគ្មានលទ្ធភាពព្យាបាល និងផ្ដល់វត្តមានចូលសម្ភាសន៍ក្នុងកម្មវិធី Komsan Talkshow ដើម្បីរៀបរាប់ពីស្ថានភាពលំបាករបស់កញ្ញាក្រោយពីជំងឺឈានដល់ដំណាក់គួរអោយព្រួយបារម្ភ ហើយមិនមានលទ្ធភាពវះកាត់។ នេះជាវត្តមានផ្ដល់សម្ភាសន៍បន្តផ្ទាល់ដែលកញ្ញាសម្រេចចិត្តបង្ហាញវត្តមានតបតាមការអញ្ជើញរបស់គ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំ ដើម្បីបង្ហាញអោយឃើញពីស្ថានភាពរបស់កញ្ញាដោយផ្ទាល់តាំងពីមានជំងឺប្រហោងបេះដូងរហូតវិវត្តន៍ជាដាច់សរសៃប្រើសបេះដូង ហើយកាន់តែមានសភាពធ្វើទុកព្រោះពន្យាពេលមិនធ្វើការវះកាត់ដោយសារតែគ្មានលទ្ធភាព។ ក្នុងកិច្ចសម្ភាសន៍កញ្ញា នឹងត្រូវបានជជីកដេញដោលពីអតីតកាលដែលធ្លាប់រស់នៅមណ្ឌលកុមារកំព្រា ក្រោយពេលឪពុកស្លាប់តាំងពីវ័យ៧ឆ្នាំ…