A L T R O Z   N E W S

លួច

បង្រ្កាបអំពើលួច ឃាត់ខ្លួនមនុស្ស២នាក់ ជាមួយនឹងជ័រកៅស៊ូជាង២តោន

ក្រចេះ: កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការចាប់ខ្លួនមនុស្សចំនួន២នាក់ ក្នុងនោះមានម្នាក់ជាអ្នកលួច...

ជនសង្ស័យម្នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួន ករណីគាស់ផ្ទះ

សៀមរាបៈ កាលវេលាម៉ោង ៩និង៣០នាទីថ្ងៃទី២៣ ខែមករាឆ្នាំ២០២១...

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមករា...

ជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញៈ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១...

ជនសង្ស័យ២នាក់បន្លំធ្វើជាទិញឥវ៉ាន់លួចយកកាបូបលុយនិងគ្រឿងអល័ង្ការអស់រាប់ពាន់ដុល្លារពីអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានជនមិនស្គាលមុខចំនួន០២នាក់ជាស្ត្រីបានធ្វើសកម្មភាពលួចយកកាបូបលុយនិងគ្រឿងអល័ង្ការពីអាជីវករលក់ដូរឥវ៉ាន់ចាប់ហួយនៅផ្សារហ៊ុយឡេងដែលមានទីតាំងភូមិស្រះឈូកខាងលិចឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកវរសេនីយ៍ត្រីប៉ិកគឹមហ៊ាក់អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១មានឈ្មោះឈឿងប៊ុនឆុំភេទប្រុសអាយុ២៦ឆ្នាំនៅភូមិកណ្តាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកបានបតឹងថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១មានជនមិនស្គាល់មុខបានធ្វើសកម្មភាពបន្លំទិញបន្លែលួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះកាន់យឺងអាយុ៦០ឆ្នាំនៅភូមិកណ្ដាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក។ លោកអធិការរងបានបន្តថាក្រោយពីទទួលបានបណ្តឹងលោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាពបានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែនតែមើលមុខសញ្ញាមិនស្គាល់ទេនិយាយសំលេងមិនមែនជាអ្នកភ្នំស្រុកទេគឺមុខសញ្ញាក្រៅស្រុក។ លោកអធិការរងវរសេនីយ៍ត្រីប៉ិកគឹមហ៊ាកបានឲ្យដឹងថាទៀតថាករណីចោរលួចកាបូបលុយនេះប្រហែលជាម៉ោងព្រឹកថ្ងៃទី២២ម្ចាស់កាបូបមិនដឹងទេលុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយខណៈពេលម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់នៅផ្សារក្រុងសិរីសោភ័ណ្ឌទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់),២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត),៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ),៤-កាតគ្រីម៉ូតូចំនួន២សន្លឹក,៥-កាតគ្រីឡានចំនួន១សន្លឹក,៦-អត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន២សន្លឹក,៧-លិខិតឆ្លងដែនចំនួន១ក្បាល,៨-ខ្សែរករផ្លាកទីនចំនួន១ខ្សែទំងន់០៥ជី,៩-ខ្សែរដៃមាសចំនួន០១ខ្សែទម្ងន់០៥ជី។បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាពឃើញមានស្ត្រីចំនួន០២នាក់អាយុប្រហែល៤០ឆ្នាំម្នាក់ពាក់អាវពណ៍សខោពណ៌កាហ្វេពាក់មួកស្លាបពណ៌ប្រផេះម្នាក់ទៀតពាក់អាវខាងក្រៅពណ៍ខ្មៅ(Adidas)ពាក់មួកស្លាបពណ៌កាហ្វេបានមកធ្វើសកម្មភាពទិញបន្លែដូចជាណាំង៉ូវត្រកួនត្រសក់និងមើមខ្ទឹមសរក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរធ្វើឲ្យជនសង្ស័យក៏ឆ្លៀតឱកាសធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់លុយដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់គេចខ្លួនដោយសុវត្ថិភាព។ ករណីនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕  

បង្រ្កាបជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

បន្ទាយមានជ័យៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១...

ជាងធ្វើពិដានម្នាក់ ត្រូវកងកម្លាំងរាជអាវុធហត្ថខេត្តតាកែវ បង្រ្កាបពាក់ព័ន្ធករណីលួចរថយន្ត

តាកែវៈ នៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១...

ឃាត់ខ្លួននារីម្នាក់ពាក់ព័ន្ធករណី លួច

តាកែវៈ នៅថ្ងៃព្រហស្បត្តិ៍ ៨កើត ខែមាឃ...

សមត្ថកិច្ច ២ស្រុក សហការគ្នា ពួនស្ទាក់ចាប់ចោរ តាមដងផ្លូវជាតិលេខ២

តាកែវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១...

ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ គេចខ្លួនបានបួនថ្ងៃ ត្រូវជាប់ដៃរបស់សមត្ថកិច្ច

មណ្ឌលគិរីៈ នៅវេលាម៉ោង១៩និង៣៤នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១...