គ្រូបង្រៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកម៉ូតូជនរងគ្រោះទៅបញ្ចាំ យកប្រាក់លេងល្បែងជល់មាន់

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ​ ពុធ០​១​ កើត​ ខែ​ជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក​ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃ​ទី ១២​ខែ​ឧសភា​ ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី មានករណីរំលោភ​លើ​ទំនុក​ចិត្ត​នៅចំណុច​ភូមិ​ ដើមឬស​ ឃុំ​ដើមឬស​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល ​។…

បង្រ្កាបករណីលេងល្បែងស៊ីសងក្ដាមឃ្លោក ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់

ត្បូងឃ្មុំៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានមនុស្សប្រមូលផ្ដុំគ្នា លួចលេងល្បែងស៊ីសងក្តាមឃ្លោក នៅត្រង់ចំណុចលើគ្រែមុខផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលជប់ បានសហការជាមួយកម្លាំងប្រជាការពារ ចុះដល់កន្លែងកើតហេតុ ឃើញមានមនុស្សមួយក្រុមកំពុងលេងល្បែងប្រមាណ៥ទៅ៦នាក់…

បង្រ្កាបករណីលេងល្បែងស៊ីសង បញ្ជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងវត្ថុតាង

កណ្តាលៈ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៤០នាទី បង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ និងដកហូតវត្ថុតាង ត្រង់ចំណុចដីវាល ស្ថិតក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០៣នាក់៖ ១.ឈ្មោះ គិត…

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១២នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងនៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១នឹង០០នាទី នៅចំណុចចុងព្រែកបទ ស្ថិតក្នុងភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ…

បង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់មួយកន្លែង​ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកលេង៩នាក់ នាំទៅប៉ុស្តិ៍ធ្វើការអប់រំ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៦និង២៥នាទី កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោលបានចុះបង្រ្កាបករណីល្បែងស៊ីសងមួយកន្លែង នៅចំណុចក្រោមផ្ទះរបស់ឈ្មោះ វ័ន្ត អ៊ូក ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។…

អ្នកលេងល្បែងស៊ីសងខុសច្បាប់៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាប ធ្វើកិច្ចសន្យាអប់រំ

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងផ្នែកជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ។ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិថ្មី ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង…

កម្លាំងសមត្ថកិច្ច បង្រ្កាបមនុស្ស១៧នាក់ ករណីប្រមូលម្តុំគ្នា ប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់តាមអនឡាញ នៅក្រុងបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត…

បង្រ្កាបករណីលេងល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន០៣នាក់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង២៥នាទី កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោល បានចុះបង្រ្កាបករណីល្បែងស៊ីសងចំនួនមួយកន្លែង នៅចំណុចផ្ទះរបស់ឈ្មោះ ស្រី ប៉ែន ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់…

Update៖សមត្ថកិច្ចបំបែកសំណុំរឿងប្តីកំណាចយកសពប្រពន្ធទៅដុតចោលក្នុងព្រៃ រួចរត់មករាយការណ៍ថាបាត់ប្រពន្ធ

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្តីកំណាចបានដុតសម្លាប់ប្រពន្ធក្នុងព្រៃកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានកម្លាំងនគរបាល ជំនាញខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ បានបំបែកសំណុំរឿងនិងឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា…

កម្លាំងនគរបាលបំបែកសំណុំរឿងប្តីកំណាចយកសពប្រពន្ធទៅដុតចោលក្នុងព្រៃ រួចរត់មករាយការណ៍ប្រាប់សមត្ថកិច្ចថាបាត់ប្រពន្ធ(ត)

សៀមរាប៖ ប្តីកំណាចបានដុតសម្លាប់ប្រពន្ធក្នុងព្រៃកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានកម្លាំងនគរបាល ជំនាញខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ បានបំបែកសំណុំរឿងនិងឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យឈ្មោះ…