សមត្ថកិច្ច ចុះបង្រ្កាបល្បែងហ្គេមបាញ់ត្រី នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរ បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែង នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១។…

សង្ស័យចាញ់ល្បែងអស់ពីខ្លួន! បុរសជនជាតិចិនម្នាក់ ធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់

ព្រះសីហនុៈ កាលពីវេលាម៉ោង៨យប់ថ្ងៃ២៨ ខែឧសភា ឆ្នំា២០១៩ មានករណីជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយរូបគេ ធ្វើសកម្មភាពឆក់កាបូប នៅជិតវេទិកាវិមានឯករាជ្យក្រុងព្រះសីហនុ។ បុរសជនជាតិចិនខាងលើ ទំនងជាចាញ់ល្បែងអស់លុយពីខ្លួន ទើបចេញមកឆក់កាបូបគេបែបនេះ។ តាមប្រភពពីជនរងគ្រោះ ជាម្ចាស់កាបូប (ជនជាតិខ្មែរ) បាននិយាយថា ជនសង្ស័យ បានឆក់កាបូបគាត់ នៅពេលបើកទ្វាររថយន្ត។ បច្ចុប្បន្នជនសង្ស័យ…

ដេកគុកមិនចេះធុញ!! យុវជនម្នាក់ជាប់គុកជាច្រើនឆ្នាំចេញមកវិញមិនរៀងប្រព្រឹត្តបទល្មើសចាស់ត្រូវ…

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាចោរអាជីពធ្លាប់ធ្វើសកម្មភាពលួចជាច្រើកលើក និងធ្លាប់ជាប់ពន្ធនាគារច្រើនដងផងដែរ។ ជនសង្ស័យឈ្មោះ ឆែម ឆោម ហៅតៅ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន បានកាលពីថ្ងៃទី២៥ ខែឧសភា…

ជនជាតិចិន២នាក់ត្រូវសមត្ថកិច្ចធ្វើឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញ…

បន្ទាយមានជ័យៈ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិទ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមវីឆាត ដោយមានការសហការណ៍ពី…

សមត្ថកិច្ច ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្រុងតាខ្មៅ

កណ្ដាលៈ កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្សារបុរីពិភពថ្មី២ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ច បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)។ ជនសង្ស័យ៖ ១ក្រុម មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ វត្ថុតាងចាប់យក៖ -កូនកាធុនជ័រ…

ករណីបាត់ម៉ូតូ នៅ «លីនណា សាលារៀនធ្វើម្ហូប» មិនរំខានដល់លោកមេប៉ុស្តិ៍ទឹកល្អក់ទី៣ទេ

ភ្នំពេញៈ ម៉ូតូដែលបាត់ម៉ាក SUZUKI NEX110 ពណ៌ស ពាក់ស្លាកលេខ 1CP-1219 ភ្នំពេញ ដែលបាត់កាលវេលាម៉ោង ៨ និង៤៥នាទីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ នៅផ្ទះលេខ LH44 ផ្លូវលេខ ២៦៥ (សំណង់១២)…

ខឹងប្តីឆក់ទូរស័ព្ទ យំរហាមរត់ទៅប្តឹងប៉ូលិស

ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់ បានយំរហាម ក្នុងទឹកមុខស្លន់ស្លោ មកកាន់ប៉ុស្តិ៍ប៉ូលិស ធ្វើឲ្យមានការងឿងឆ្ងល់ មិនដឹងមានវិប្បត្តិ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ នារីខាងលើ មិនហ៊ានប្រាប់ឈ្មោះឲ្យស្គាល់ មានអាយុ២១ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភលើទំនុកចិត្ត

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១ និង ១៥នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៧…

កន្លែងប្រជល់មាន់ពីរវង់ធ្វើឲ្យកក្រើកសមត្ថកិច្ច ខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីថ្ងៃទី២១ ខែឧសភា​ឆ្នាំ២០១៩ វេលាម៉ោង ៣និង១៥នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបល្បែងស៊ីសង(ប្រជល់មាន់) ០១កនែ្លងនៅភូមិខ្នាចអំពរឃុំព្រែកជីក ចាប់មុខសញ្ញាចំនួន ០៧នាក់រឹបអូស វត្ថុតាងមានម៉ូតូចំនួន ០៧ គ្រឿង មាន់ចំនួន ០២ក្បាលជញ្ជីងថ្លឹង០១និងដុតកំទេចសង្វៀនមាន់នៅនឹងកន្លែងចំនួន ០២វង់ មុខសញ្ញាមានឈ្មោះ៖ ១/ឈ្មោះ ស្រ៊ាម ស្រស់…

សមត្ថកិច្ចស្រុកអង្គស្នួលរួមកម្លាំងគ្នាបង្រាប ការកត់ឆ្នោតយួន ផ្អើលខេត្តកណ្ដាល

កណ្ដាលៈ កាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៩ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកិច្ចប្រតិបត្តិការស្រាវជា្រវ និងបង្រា្កបល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតយួន) នៅចំណុចផ្ទះរបស់ឈ្មោះ ហួត ម៉ាប់ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ហួត ម៉ាប់ ភេទប្រុស…