Premier League ត្រៀមប្រើវីដេអូជំនួយនៅរដូវកាល​ក្រោយ

ក្របខណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស Premier League កំពុងតែរៀបចំសាកល្បង ការប្រើប្រាស់វីដេអូជំនួយ VAR នៅរដូវកាលក្រោយនេះ​ហើយ ដើម្បីសម្រួលដល់ការប្រកួតក្នុងទីលាន។ VAR ជាប្រភេទវីដេអូ ជំនួយមួយដែលបានបង្កើតឡើង​ដោយ FIFA ហើយបានយកមកប្រើប្រាស់ក្នុងព្រឹត្តិ​ការណ៍ Confederation Cup និង World Cup នៅរុស្ស៊ីខាងមុខនេះ កំពុងតែត្រៀមបង្ហាញខ្លួន…

អាវុធហត្ថឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រី៣ទីតាំង នៅសង្កាត់ស្រះចក!

ភ្នំពេញៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានឆ្មក់ចុះបង្រ្កាបទីតាំងហ្គេម៣ទីតាំងផ្សេងគ្នា នៅម្តុំផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ការចុះបង្ក្រាបទីតាំងទាំង៣ខាងលើនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣ទូ និងទូហ្គេមប្រភេទទូពង់ចំនួន៥ទូ សរុបចំនួន៨ទូ។ ចំណែកអ្នកមើលការខុសត្រូវនិងអ្នកញៀនល្បែងទាំងនោះបានដឹងខ្លួនមុនបាននាំគ្នារត់ចែកជើងគ្នាបាតជើងសព្រាតគេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយពីធ្វើការដកហូតទូហ្គេមទាំង៨ទូ ដែលជាប្រភេទទូហ្គេមល្បែងស៊ីសងខាងលើនេះហើយកម្លាំងអាវុធហត្ថបានដឹកជញ្ជូនទូទាំងនោះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីវាយកម្ទេចនៅពេលក្រោយ៕ https://youtu.be/U2g6czHvGow

MV «បែកមេជើង» ពេជ្រ សោភា ចេញមកលូយឡើងកប់

ខណៈដែលតារាចម្រៀងជាច្រើន នៅតែប្រឹងប្រជែងគ្នាចេញបទបែកស្លុយ តារាចម្រៀងអ្នកនាងពេជ្រ សោភា ក៏បានបញ្ចេញបទចម្រៀង បែកស្លុយរបស់ខ្លួន ដើម្បីវាយលុកទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំនេះដែរ។ យ៉ាងណាមិញ ក្នុងចំណោមបទចម្រៀងរបស់អ្នកនាង ដែលត្រូវបានបង្ហោះឡើងលើផេករបស់ហង្សមាស គេកត់សម្គាល់ថា ទទួលបានការគាំទ្រជាងគេ ជាពិសសគឺសាច់ភ្លេង និងចង្វាក់រាំក៏រស់រវើក។ បទនេះ កំពុងវាយលុកការចាប់អារម្មណ៍ តែគេមិនដឹងថា នឹងលោតនាំមុខគេ ឬយ៉ាងណា ក្នុងឱកាសចូលឆ្នាំខាងមុខនោះទេ។…

អនុប្រធានតុលាការក្រុងភ្នំពេញដែលធ្លាប់ទទួលពិន័យបង្អត់ប្រាក់ខែ និងផ្លាស់ចេញដោយបង្ខំ លោក ហម ម៉េងសែ នៅតែបន្តដោះលែងជនត្រូវចោទ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញថា លោក ហម ម៉េងសែ អនុប្រធានតុលាការរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ បានសម្រេចមិនឃុំខ្លួនស្ត្រីជនត្រូវចោទ២នាក់ ដែលជាមេបនល្បែងកន្ទុយលេខ កណ្តាលផ្សារ ប្រចាំភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញហើយ។ ជនត្រូវចោទទាំង២នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនា…

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន បុរសដែលសម្លាប់ នារីម្នាក់យកសពទៅចោលនៅក្បែរស្ពានព្រែកតាមាក់

ភ្នំពេញៈ យោងតាមតាមការបញ្ជាក់តាមទូរសព្ទរប់លោកព្រះរាជអាជ្ញារង ទិន សុចិត្រា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបាន សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនដៃដល់ដែលបាន សម្លាប់នារីម្នាក់យកសពញាត់ធុងទឹកកកទៅចោលនៅ ក្បែរស្ពានព្រែកតាមាក់ ជាបណ្តោះអាសន្នហើយ។ លោកបន្ដថា…

ឃើញពពាក់ពពូនគ្នាញឹកញាប់ ពេលនេះត្រូវអាជ្ញាធរខណ្ឌឬស្សីកែវចុះបង្ក្រាបបាន៣ទូឯណោះ

​ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ ចុះប្រតិបត្តិការបង្ក្រាបបាននូវទីតាំងបនល្បែងចំនួន៣កន្លែង ជាបន្តបន្ទាប់ជាប់ៗគ្នាចំនួន៣ទីតាំងដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣គ្រឿង។ ប្រតិបត្តិការក្នុងការបង្ក្រាបបនលេងល្បែងទូហ្គេមនេះបានធ្វើឡើងកាលពីវេលាម៉ោង៣នឹង៤០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្រុម៨ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ កន្លងមកលោកអភិបាលខណ្ឌ ជា ពិសី…

ដល់ពេលថតកម្មវិធីចូលឆ្នាំ បានដឹងថាសូម្បីតារាសិល្បៈ ក៏រាំបទប្រពៃណីខ្លួនឯង មិនត្រូវចង្វាក់!

កាលពីថ្ងៃទី១៩ មីនា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៩ បានរៀបចំថតកម្មវិធីចូលឆ្នាំដោយមានតារាចាស់ក្មេងជាច្រើនបង្ហាញខ្លួនយ៉ាងច្រើនកុះករ នៅវត្តប្រជុំសាគរនៅត្រើយម្ខាងជិតអូតែលសុខាភ្នំពេញ។ យ៉ាងណាមិញ នៅក្នុងសកម្មភាពរាំច្រៀងនោះ គេសម្គាល់ឃើញមិនថាតារាចម្រៀង និងតារាសម្ដែង ដោយរាប់ទាំងតារាជើងចាស់មួយចំនួន រាំមិនសូវត្រូវចង្វាក់របស់ខ្មែរនោះទេ ដោយសកម្មភាពរាំគឺរាំមិនសូវសង់តង់គ្នានោះផង ដែលបញ្ហានេះបានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងពីក្រុមផលិតករ ក្រុមអ្នកដឹក និងអ្នកឈរមើលដោយផ្ទាល់ ដោយសារតែអ្នកសិល្បៈតំណាងអោយព្រលឹងជាតិ ដែលគួររតែច្បាស់លើចង្វាក់របស់ជាតិទាំងនេះ ដើម្បីបង្ហាញអោយឃើញនូវសម្រស់ និងភាពរស់រវើកក្នុងឱកាសចូលឆ្នាំ អោយសមជាទំពាំងរបស់អ្នកសិល្បៈជំនាន់ដើម។…

ជួលរថយន្តគេមួយខែ៦០០ដុល្លារ បែរជាយកទៅលក់១៣៥០០ដុល្លារ លេងល្បែងនៅកាស៊ីណូក្រុងប៉ោយប៉ែតបោសគូទខោ!

​សៀមរាបៈ សមត្ថកិច្ចបានប្រាប់ Post News ថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ឆបោក ជួលរថយន្តយកទៅលក់។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ អៀង…

ហ្គេមប្រណាំងឡានដ៏ល្បី Asphalt 9 ជិតចេញលើ Android ហើយ!

ប្រិយមិត្តដែលស្នេហាល្បែងប្រណាំងឡានអេឡិចត្រូនិកលើទូរសព្ទចល័តក្រៅពី iPhone ជិតបានលេងហ្គេម Asphalt វគ្គទី៩ ហើយ។ ឆាប់ៗខាងមុខនេះ Asphalt 9: Legends នឹងចេញសម្រាប់ទូរសព្ទដើរដោយប្រព័ន្ធ Android ដោយសារក្រុមហ៊ុន Gameloft ធ្វើវាជិតរួចរាល់ហើយ។ ក្រុមហ៊ុនសន្យាថា ហ្គេមនេះនឹងផ្តល់នូវក្រាហ្វិចរូបភាពឡានយ៉ាងលម្អិត និងដូចពិតៗតែម្តង ហើយនឹងផ្តល់ឱ្យអ្នកលេងនូវជម្រើសដើម្បីប្រមែប្រមូលឡានស្ព័រល្បីៗជុំវិញពិភពលោកដល់ទៅជាង ៥០…

សមត្ថកិច្ចចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងទីតាំងលួចបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី!

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវ ឈានដល់ការកំណត់ម៉ោងពេលធ្វើសកម្មភាព កម្លាំងជំនាញខណ្ឌ ព្រមទាំងបណ្តាប៉ុស្តិ៍បានបើករង្វង់កិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែង ចំពោះមុខសញ្ញាជួញដូរគ្រឿងញៀន នៅក្នុងទីតាំងលបលួចបើកលេងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ឃាត់ខ្លួនជនសង្ស័យ៣នាក់។ នគរបាលឲ្យដឹងថាកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលបានបង្ក្រាបព្រមៗគ្នាក្នុងពេលតែមួយចំនួន២ទីតាំងផ្សេងៗគ្នា នៅចំណុចសំណង់មិនរៀបរយជួរមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ ក្នុងនោះចំពោះតំបន់សំណង់មិនរៀបរយខាងលើ…