Goal Thailand ថា វឌ្ឍនាកា ទៅឬមិនទៅជប៉ុន នឹងដឹងនៅសប្តាហ៍ក្រោយ
សារពត៌មានដ៏ល្បី Goal.com ដែលផ្សាយជាភាសាថៃបានចុះផ្សាយថា ការសម្រេចចិត្តចុងក្រោយរវាងក្លឹបនៅលីគលំដាប់ទី៣របស់ជប៉ុន Fujieda MYFC និងខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដើម្បីផ្ទេរម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជារដូវកាល២០១៥រូបនេះទៅលេងនៅជប៉ុន នឹងប្រកាសនាសប្តាហ៍ក្រោយ។ សារពត៌មានដែលមានភ្នាក់ងារជាង៥០ប្រទេសមួយនេះលើកឡើងថា ក្លឹបនៅជប៉ុនបានព្រមព្រៀងលក្ខខណ្ឌរួចហើយ នៅតែសាម៉ីខ្លួនយល់ព្រម។ ហើយបើពិតជាកើតឡើងមែន វឌ្ឍនាកា នឹងហោះទៅកាន់ដែនដីសាំម៉ូរ៉ៃដើម្បីហ្វឹកហាត់ ត្រៀមបង្ហាញខ្លួននារដូវកាល២០១៧ខាងមុខ។ យ៉ាងណាក្តី សារពត៌មានដដែលបន្ថែមថា…