គ្រូជម្រើសជាតិ កោះហៅកីឡាករថ្មី៤នាក់ រួមទាំងវឌ្ឍនាកា និង ធារី មកវិញ

លោក Leonardo បានកោះហៅកីឡាករ៤នាក់ចូលជម្រើសជាតិលើកដំបូង និងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា រួមទាំង ធារី ចន្ថាប៊ីន មកជួយជម្រើសជាតិ ត្រៀមជំនួបមិត្តភាពជាមួយឥណ្ឌា និងយុទ្ធនាការពានរង្វាន់ AFC Asian Cup ។ គ្រូសញ្ជាតិប្រេហ្ស៊ីល បានផ្តល់ឱកាសលើកដំបូងដល់អ្នកចាំទីអោម ឧត្តម របស់ស្វាយរៀង…

ចាន់ វឌ្ឍនាកា ជួបទូតជប៉ុនព្រឹកនេះ

កីឡាករ ចាន់ វឌ្ឍនាកា កំពុងជួបសំណេះសំណាលជាមន្ត្រីទូតជប៉ុន ប្រចាំកម្ពុជា មុនពេលចាកចេញទៅកាន់ប្រទេសជប៉ុននាពាក់កណ្តាលខែនេះ ដើម្បីចូលលេងឱ្យក្លឹបថ្មីឈ្មោះ FUJIEDA MYFC នៅលីគលំដាប់ទី៣។

ចាន់ វឌ្ឍនាកា នឹងបង្ហាញខ្លួនលើកចុងក្រោយនៅកម្ពុជា ថ្ងៃបឹងកេតប៉ះ Lao Toyota

ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នឹងបង្ហាញខ្លួនលើកចុងក្រោយនៅកម្ពុជា ក្នុងជំនួបវគ្គជម្រុះ AFC CUP ដែលបឹងកេតប៉ះក្រុម Lao Toyota នៅថ្ងៃទី៣១ខែមករាខាងមុខ នៅពហុកីឡដ្ឋានជាតិ។ ចាន់ វឌ្ឍនាកា នឹងចាកចេញទៅចូលរួមជាមួយក្លឹប Fujida របស់ជប៉ុនក្រោយជួយបឹងកេតជាលើកចុងក្រោយ ក្នុងពានរង្វាន់កម្រិតតំបន់មួយនេះ។ ជំនួបជើងទី២ នឹងធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី៧…

ចុម! យក្សលើកគ្នាមកមើលបាល់ ថ្ងៃបិទពាន Soccer League ម្សិលមិញ

ក្រៅពីសកម្មភាពដ៏រស់រវើកជាច្រើននៅថ្ងៃបិទពានរង្វាន់ Soccer League កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ គេឃើញមានអ្នកគាំទ្រមួយក្រុមមានគ្នាប្រមាណ៥នាក់បានគូរមុខជាយក្សដើម្បី​មកទស្សនាការប្រកួត All Star និងជំនួបផ្តាច់ព្រ័ត្រដែលពោធិ៍សែនជ័យឈ្នះកំចាយមារ ៥-០។ នេះជាសកម្មភាពដ៏កម្រមួយក្នុងពិភពបាល់ទាត់ខ្មែរ ដែលអ្នកគាំទ្របង្ហាញពីភាពច្នៃប្រឌិតតុបតែងខ្លួនប្លែកៗ ដើម្បីបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយ។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃនោះ ក្រុម All Star ចាន់ វឌ្ឍនាកា បានប្រកួតស្មើ…

​ឡូយ! ចាន់វឌ្ឍានាកា ប៉ះ ប្រាក់មុន្នីឧត្តម ថ្ងៃបិទឆាក Soccer League នៅអូឡាំពិក

ខ្សែប្រយុទ្ធឆ្នើម​ ចាន់ វឌ្ឍនាកា មានឈ្មោះក្នុងបញ្ចីក្រុម All Star ដែលត្រូវប៉ះក្រុម ប្រាក់ មុន្នីឧត្តម នាថ្ងៃផ្តាច់ព្រ័ត្រពានរង្វាន់ Soccer League ឆ្នាំ២០១៧ នាថ្ងៃទី២៦ ខែមករាខាងមុខ នៅពហុកីឡដ្ឋានជាតិ។ ថ្ងៃសម្រេចក្តីរកជើងឯកពានរង្វាន់ពាក់កណ្តាលអាជីពនេះ ក្រុមតារាបាល់ទាត់ចម្រុះដែលមានការចូលរួមពីថ្នាក់ដឹកនាំ សសយក សិល្បៈករ…

Fujieda បង្ហើបបំណងចាប់ដៃជាមួយ វឌ្ឍនាកា បើកសាលាបាល់ទាត់នៅកម្ពុជា

ក្រៅពីចុះកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា កាលពីម្សិលមិញ ក្លឹបនៅលីគទី៣របស់ជប៉ុន Fujieda បានបង្ហើបបំណាងសហការណ៍ជាមួយម្ចាស់លេខ១១រូបនេះបើកសាលាបាល់ទាត់មួយនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទប្រធានក្លឹប Fujieda បាននិយាយថា ក្លឹបមានគម្រោងរួចទៅហើយក្នុងការបើកសាលាដូចគ្នានៅវៀតណាមដែលមានសិស្សដល់ទៅ១០០០នាក់ ហើយតាមរយៈប្រជាប្រិយភាពនិងទេពកោសល្យរបស់វឌ្ឍានាកា លោកជឿថាគម្រោងនេះនឹងដំណើរការឆាប់ៗ។ បន្ថែមលើនេះក្លឹបនៅប្រទេសសាំមូរ៉ៃ ក៏បានប្តេជ្ញាពង្រឹងសមត្ថភាពកីឡាករកម្ពុជាបន្ថែម ដើម្បីឲ្យគេកាន់តែមានសមត្ថភាពខ្ពស់ ហើយអាចឈានទៅលេងលីគលំដាប់ខ្ពស់នៅជប៉ុនថែមទៀត។ វឌ្ឍានាកា បានសម្រេចច្រានចោលសំណើរពីក្លឹបផ្សេងដែលហ៊ានអោយប្រាក់ឈ្នួលខ្ពស់មកជ្រើសយក Fujieda ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ជាមួយលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល។…

ថៃ និងជប៉ុន មានភាគរយខ្ពស់ជាងគេក្នុងការអន្ទងចិត្ត ចាន់ វឌ្ឍនាកា ទៅលេង

ខណៈដែលការប្រកាសជាផ្លូវការរបស់ក្លឹបបាល់ទាត់បឹងកេតអង្គរ ពីការផ្ទេរចេញទៅលេងក្រៅប្រទេស របស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នារសៀលនេះ Post Sport សូមបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ថៃ និង ជប៉ុន ជាប្រទេស២មានភាគរយខ្ពស់ជាងគេ។ ចំពោះថៃ ពិតជាអាចទៅរួច ព្រោះលីគប្រទេសនេះមានកម្រិតប្រកួតប្រជែងខ្ពស់ទាំងសមត្ថភាពកីឡាករ និងថ្លៃឈ្នួល។ ម្យ៉ាងទៀតរបៀបរបបរស់នៅ អាហារ ស្រដៀងគ្នាក៏ជាចំណុចវិជ្ជមានមួយជម្រុញការសម្រេចចិត្តរបស់…

កីឡាករឆ្នើម២រូប បង្ហាញខ្លួនថ្ងៃខួបតារាសម្ដែង នូណា

ក្នុងពិធីខួបកំណើតរបស់តារាសម្ដែងវ័យក្មេងកញ្ញា នូណា ដែលអ្នកសិល្បៈមួយចំនួនហៅថានាងថាស្រីណូ កីឡាករបាល់ទាត់ល្បីឈ្មោះ២រូបបង្ហាញមុខយ៉ាងក្រឡឺមក្នុងពិធីខួបរបស់នាង។ នេះជាការលេចមុខយ៉ាងកម្ររបស់អ្នកទាំងពីរក្នុងពិធីឯកជនរបស់តារាសិល្បៈ បើមិនរាប់បញ្ចូលពិធីជួបជុំតារាសិល្បៈ និងកីឡាករបាល់ទាត់ដែលលោកធ្លាប់បង្ហាញខ្លួន។ អ្វីដែលគេកត់សម្គាល់ គេឃើញអ្នកចាំទីឆ្នើមលោកសូ យ៉ាទី យកប្រពន្ធ និងកូនទៅចូលរួមនោះផង។ កញ្ញា នូណា ម្ចាស់ខួបកំណើតបានអះអាងថាក្នុងចំណោមភ្ញៀវកិត្តិយសដែលនាង អញ្ជើញ ភាគច្រើនជាសាច់ញាតិ និងជាអ្នកតារាសិល្បៈ ដោយតារាសិល្បៈដែលបានចូលរួមក្នុងពិធីខួបរបស់នាងកាលពីយប់ថ្ងៃទី២៤ ធ្នូនោះរួមមាន…

Julius Oiboh ថាខ្លួននឹងរកគ្រាប់បាល់បានក្នុងជំនួបតទល់ជប៉ុនរសៀលនេះ

Julius Oiboh ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរ អះអាងថាខ្លួនអាចរកគ្រាប់បាល់បាន ក្នុងជំនួបតទល់ក្លឹបសមាជិកលីគកំពូលជប៉ុន SHONAN BELLAMARE រសៀលនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ BTV CUP នាខេត្តប៊ិញយឿង ប្រទេសវៀតណាម។ ខ្សែប្រយុទ្ធដែលទើបត្រូវបានកោះហៅចូលក្រុម Cambodia All Star រូបនេះប្រាប់ Post Sport…

BTV CUP ៖ ស៊ូ យ៉ាទី ជាប្រធានក្រុម ខណៈ វឌ្ឍនាកា និង Gbenga នៅកៅអីបម្រុង

ជំនួបរវាងបឹងកេតអង្គរ និងក្រុមនិស្សិតសាកលវិទ្យាល័យកូរ៉េនាពេលបន្តិចទៀតនេះ អ្នកចាំទី ស៊ូ យ៉ាទី នឹងដើរតួរជាប្រធានក្រុម ខណៈខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា និង Gbenga នៅកៅអីបម្រុង។ ជម្រើស១១នាក់របស់បឹងកេតមាន៖ ទូច បញ្ចរ៉ុង, សុខ សុវណ្ណ, រស់ សំអឿន, ស៊ុន…