ភ្ញាក់ផ្អើលយ៉ាងខ្លាំង! រចនា រ៉ាវ៉ាឌី និង ព្រីន បណ្ដើរគ្នាជាគូធ្វើរឿងនេះ ក្នុងពិធីមង្គលការមិត្តភក្កិ

តារាសម្ដែងប្រុសស្រីល្បីឈ្មោះ លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី មិនត្រឹមតែជាដៃគូសម្ដែងដ៏ស័ក្តិសមនោះទេ ថែមទាំងជាដៃគូក្រៅឆាក តែងតែធ្វើឱ្យអ្នកគាំទ្រផ្គូរផ្គង់ចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗតែម្ដង។ ម៉្យាងវិញទៀត ដោយសារតែគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ បញ្ចេញសកម្មភាពក្រៅឆាកយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំង តាមរយៈរូបភាព និង វីដេអូកន្លងមក ដែលបានបង្ហោះនៅលើបណ្ដាញសង្គមមិនចេះដាច់នោះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្ត និងកាន់តែដាក់ការសង្ស័យថា…

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយពាក្យបែបនេះ ក្រោយបទ «Are You Ok?» បំបែកកំណត់ត្រា ក្លាយជាចម្រៀងរបស់កម្ពុជាមានអ្នកចូលមើលច្រើនជាងគេ

(ភ្នំពេញ)៖ ពិតណាស់ មហាជនជ្រាបមកហើយ ឬក៏បានស្តាប់និងទស្សនារួចមកហើយ បទចម្រៀង Are You Ok ដែលត្រូវបានបកស្រាយដោយកញ្ញា តន់ ច័ន្ទសីម៉ា តារាចម្រៀងផលិតកម្ម Galaxy ដែលពេលនេះ មានការផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់ អ្នកគាំទ្រក្នុងប្រទេស និងជនបរទេស ខណៈត្រឹមតែ៩ម៉ោង មានចំនួនអ្នកចូលទស្សនាលើ YouTube…

តន់ ចន្ទសីម៉ា ស្រាប់តែនិយាយបែបនេះ ក្រោយ MV «Are You Ok?» ចម្រៀងរបស់ខ្លួន ចេញជាផ្លូវការ

(ភ្នំពេញ)៖ បទចម្រៀងមានចំណងជើងថា «Are You Ok?» ត្រូវបានផលិតកម្ម Galaxy Navatra បញ្ចេញជា Full MV ជាផ្លូវការ នៅព្រឹកមិញនេះ កំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងក្លារពីសំណាក់យុវវ័យ។ ជាពិសេស ចំនួនអ្នកចូលទស្សនាបទនេះ ហាក់ហក់ឡើងខ្លាំង ត្រឹមរយៈពេល៨ម៉ោងបញ្ចេញដំបូងប៉ុណ្ណោះ ដែលធ្វើឲ្យគេសន្និដ្ឋានបានថា នឹងបំបែកកំណត់ត្រា…

ដោយសារបទចម្រៀងមួយនេះ! ធ្វើអោយ នាយចឺម លង់ស្រលាញ់អ្នកមេម៉ាយរូបស្រស់ ដកចិត្តមិនរួច

មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងតែនាំគ្នាចាប់អារម្មណ៍លើជីវិតឯកកជនរបស់តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយចឺម យ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបានបើកបង្ហាញមុខគូស្នេហ៍ថ្មី ដែលជាស្រីស្អាតសាច់សខ្ចី លេងខ្លួនបែបស៊ីវីល័យម្នាក់ មានឈ្មោះថា សេង សុខឃីម ដែលត្រូវបានគេដឹងថាស្រីស្រស់រូបនេះ ជាអ្នកមេម៉ាយកូនមួយ។ ម៉្យាងវិញទៀត ក្រោយពីបើកចំហទំនាក់ទំនងស្នេហ៍នឹងម្ចាស់បេះដូងថ្មី ជាអ្នកមេម៉ាយរូបស្រស់ខាងលើនេះ គេសង្កេតឃើញ នាយចឺម ហាក់កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារបណ្ដូលចិត្តនេះខ្លាំងឡើង…

កម្មវិធី Telegram ធ្វើបច្ចុប្បន្នភាពថ្មី (Update) មុខងារពិសេសៗកាន់តែសំបូរបែប !

កម្មវិធី Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានាផងដែរដើម្បីបញ្ជូនព័ត៌មាន រូបភាព វីដេអូ និងឯកសារផ្សេងៗទៅវិញទៅមក។ ថ្មីៗនេះ Telegram បានធ្វើបច្ចុប្បន្នភាពថ្មីដែលភ្ជាប់មុខងារមួយចំនួន ដូចជា Hyper-Speed Scrolling and Calendar View for Shared…

ចម្រៀងបទ «Are You Ok?» ចេញ Full MV ជាផ្លូវការហើយ!

(ភ្នំពេញ)៖ ចម្រៀងបទ «Are You Ok?» របស់ផលិតកម្ម Galaxy Navatra កាលពីមិនទាន់បញ្ចេញ MV គឺល្បីនិងមានប្រជាប្រិយភាពខ្លាំងបាត់ទៅហើយ ខណៈនៅព្រឹកនេះបានបញ្ចេញ Full MV ជាផ្លូវការ ហើយកំពុងតែកើនចំនួនអ្នកចូលទស្សនាជាបន្តបន្ទាប់។ ចម្រៀងនេះ ត្រូវបានគេមើលឃើញថា មិនមានពាក្យពេជ្រន៍ និងឈុតសម្តែងក្នុងថ្នាក់…

បុរសម្នាក់តែងខ្លួនជា Joker បានវាយប្រហារអ្នកដំណើរនៅលើរថភ្លើងក្រុងតូក្យូយ បណ្តាលឲ្យមនុស្ស ១៧ នាក់រងរបួស

(Reuters) – ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បុរសម្នាក់អាយុ ២៤ ឆ្នាំ ស្លៀកពាក់ជាត្លុក​ នៅក្នុងរឿង Batman បានវាយប្រហារអ្នកដំណើរនៅលើខ្សែរថភ្លើងក្រុងតូក្យូកាលពីល្ងាចថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមនុស្ស ១៧ នាក់រងរបួស ខណៈដែលអ្នកដំណើរដែលជាអ្នកចូលរួមក្នុងពិធីជប់លៀងជាច្រើនបានធ្វើដំណើរទៅកាន់កណ្តាលទីក្រុងដើម្បីចូលរួម​បុណ្យ Halloween ។ . ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នគរបាលបានចាប់ខ្លួនជនសង្ស័យដែលជាអ្នកវាយប្រហារនៅនឹងកន្លែងកើតហេតុ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា…

មេដឹកនាំកំពូលតាលីបង់ Akhundzada បង្ហាញខ្លួនជាសាធារណៈលើកដំបូងបំផុតនៅទីក្រុង Kandahar

(កាប៊ុល)៖ មេដឹកនាំកំពូលតាលីបង់ លោក Haibatullah Akhundzada បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងបំផុតមិនធ្លាប់មានតាមរយៈការថ្លែងសារមួយ ទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងទីក្រុង Kandahar ស្ថិតនៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ លោក Haibatullah Akhundzada បានក្លាយជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែព័ត៌មាន និងទីកន្លែងលោកស្នាក់នៅមានការ លាក់ការសម្ងាត់ខ្ពស់ បើទោះជាក្រុមតាលីបង់បានឡើងកាន់អំណាចសាជាថ្មី នៅអាហ្វហ្កានីស្ថានក៏ដោយ។ បើតាមក្រុមមន្ត្រីតាលីបង់…

ក្រុមហ៊ុន​ Facebook បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ថ្មី នៃសាជីវកម្ម​របស់ខ្លួន​ទៅជា Meta

​អាមេរិក៖ ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook បាន​ផ្លាស់ប្ដូរ​ឈ្មោះ​សាជីវកម្ម​របស់ខ្លួន​ទៅជា Meta ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​ពាណិជ្ជ​នាម​ជាថ្មី​ដ៏​ធំ​។​ ​ក្រុមហ៊ុន​បាន​និយាយថា វា​នឹងមានការ​រួមបញ្ចូលកាន់តែ​ប្រសើរឡើងនូវ​អ្វីដែល​ខ្លួន​ធ្វើ ព្រោះ​វា​ពង្រីក​ការឈាន​ទៅដល់​ហួស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅក្នុង​វិស័យ​ដូចជា​សកម្មភាព​ពិតៗ (VR)​។​ ​ការផ្លាស់ប្តូរ​នេះ​មិន​អនុវត្ត​ចំពោះ​ឈ្មោះ​កម្មវិធី​ដាច់ដោយឡែក​មួយៗ​របស់ខ្លួន ដូចជា Facebook, Instagram និង Whatsapp ទេ មានតែ​ក្រុមហ៊ុនមេ​ប៉ុណ្ណោះ​ដែលជា​ម្ចាស់​គ្រប់គ្រង​បណ្ដាញ​ទាំងនេះ។ ​ការកែប្រែ​នេះ​ធ្វើឡើង​បន្ទាប់ពី​រឿងរ៉ាវ​អវិជ្ជមាន​ជាច្រើន​ជា​បន្តបន្ទាប់ ​ទាក់ទង​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម…

រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក

គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។ការលើកឡើងនេះ ឯកឧត្តមគុណញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល តាមស្មារតីសេចក្តីជូនដំណឹងលេខ ៤៨២ សជណ.ហធ. ចុះថ្ងៃទី២…