គណៈប្រតិភូកីឡាកម្ពុជាអញ្ជើញចេញទៅចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូកីឡាកម្ពុជា ចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth…

ឌួង ឆាយ ស្រាប់តែនិយាយបែបនេះ ក្រោយឃើញអតីតភរិយាឡាយស្បថមុខព្រះ

(ភ្នំពេញ)៖ ខណៈអ្នកនាង ដេត ម៉ារីណា កំពុងឡាយវីដេអូស្បថមុខព្រះ ធ្វើឲ្យផ្អើលអស់អ្នកលេងបណ្តាញសង្គម នៅពេលនេះស្រាប់តែលោក ឌួង ឆាយ និយាយបែបនេះភ្លាម។ ក្នុងបណ្តាញសង្គម លោក ឌួង ឆាយ បានសរសេរសារថា «សូមសរសើរដែលនាងហ៊ានស្បថទាំងបំពាន។ បារមីស័ក្តសិទ្ធ កម្មពៀរមានពិតទាន់ហន់ណាស់។ ស្ងប់ស្ងាតរងចាំមើលព្រះ និងទេវតាដាក់ទោសអ្នកដែលបំពានឆាប់ខាងមុខនេះ។…

Teaser បទថ្មីរបស់ ទេព បូព្រឹក្ស កំពុងផ្ទះការគាំទ្រខ្លាំងពីមហាជន ព្រោះតែមានចំណុចពិសេសមួយនេះ

(ភ្នំពេញ)៖ នារាត្រី ថ្ងៃអង្គារ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មហាជន អ្នកលេងបណ្តាញសង្គម និងជាពិសេសអ្នកនិយមគាំទ្រតារាចម្រៀងស្រីដ៏ល្បីកញ្ញា ទេព បូព្រឹក្ស បានផ្ទុះការភ្ញាក់ផ្អើល និងលាន់មាត់សរសើរស្ទើរតែគ្រប់ ក្រោយពេលដែលបានឃើញ TEASER បទចម្រៀងថ្មី បង្កប់នូវអត្ថន័យ ចំណងជើងថា «វីរនារី» របស់តារាស្រីរូបនេះបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក…

លោក ស៊ី ជិនពីន ប្រាប់លោក បៃដិនថាអាមេរិក និងចិន គួរតែគោរពគ្នាទៅវិញទៅមក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដោយរំពឹងថាអាចនឹងធ្វើឲ្យកិច្ចសន្ទនាលើកដំបូងនេះ ប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ ស្ដីពីបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខ ខណៈលោក ស៊ី សង្ឃឹមថាអាមេរិក និងចិនអាចគោរពគ្នាទៅវិញទៅមក។ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃអង្គារនេះ, ជាការឆ្លើយតបទៅកាន់លោក បៃដិន,…

អាយដល ទេព បូព្រឹក្ស តុបតែងខ្លួនសមសួនមើលមិនសឹងស្គាល់ ក្នុងឈុតប្រពៃណី

(ភ្នំពេញ)៖ ធ្លាប់តែឃើញតុបតែងខ្លួន ស្លៀកពាក់បែបយុវវ័យទាន់សម័យ ពេលនេះតារាចម្រៀងល្បី ទេព បូព្រឹក្ស ស្រាប់តែគ្រងឈុតប្រពៃណីខ្មែរ ស្រស់ស្អាតប្លែកមើលសឹងមិនស្គាល់។ ការតុបតែងខ្លួនក្នុងឈុតប្រពៃណី ប៉ុន្មានឈុតនេះវិញ សូម្បីតែហ្វេនផ្កាប់មុខ របស់តារាស្រីរូបនេះ ក៏ស្ទើរចំណាំIdolខ្លួនមិនបានផង ការពិតទៅ ពេលស្លៀកពាក់បែបនេះ ទើបដឹងថា តារាចម្រៀង ទេព បូព្រឹក្ស ជាស្រីស្អាត…

រុស្ស៊ីដាក់ពង្រាយកងទ័ពជិត ១០០,០០០នាក់ ក្បែរព្រំដែនអ៊ុយក្រែន ចំពោះមុខការព្រមានផ្ទុះសង្រ្គាម

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថារុស្ស៊ីបានដាក់ពង្រាយកងទ័ពរហូតដល់ ទៅជិត ១០០,០០០នាក់ នៅក្បែរព្រំដែនអ៊ុយក្រែន ខណៈបណ្ដាប្រទេសលោកខាងលិចបានចែករំលែកព័ត៌មានពីសកម្មភាពកងទ័ពរុស្ស៊ីជាមួយទីក្រុងកៀវ។ ការអះអាងខាងលើរបស់លោក Volodymyr Zelenskiy ធ្វើឡើងនៅក្នុងវីដេអូសុន្ទរកថាមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅលើគេហទំព័រផ្ទាល់ខ្លួនមួយ របស់លោក។ កាលពីថ្ងៃទី៣ ខែវិច្ឆិកកន្លងទៅនេះ, ក្រសួងការពារអ៊ុយក្រែនក៏បានឱ្យដឹងដែរថារុស្ស៊ីបានដាក់ពង្រាយកងទ័ព ៩០,០០០នាក់…

អាមេរិកព្រមានចិន រឿងដាក់សម្ពាធលើតៃវ៉ាន់ មុនជំនួបកំពូលនៅដើមសប្ដាហ៍ក្រោយ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានចិនពាក់ព័ន្ធនឹងការដាក់សម្ពាធរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ នៅមុនជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងលោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើឡើងនៅដើមសប្ដាហ៍ក្រោយនេះ។ ការព្រមានរបស់លោក Antony Blinken ធ្វើឡើងនៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅមុនជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងលោក…

លោកស្រី Merkel៖ អ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គួរតែយល់ថាពួកគេមានកាតព្វកិច្ចការពារអ្នកដទៃ និងសង្គមជាតិ

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយថាអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវតែយល់ថាពួកគេមានកាតព្វកិច្ចចំពោះសង្គម ដើម្បីការពារអ្នកដទៃ។ ការកត់សម្គាល់ខាងលើរបស់លោកស្រី Merkel ធ្វើឡើងនៅចំពេលរលកទី៤ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះកំពុងផ្ទុះឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងចំនួនករណីឆ្លង COVID-19 បានកើនឡើងពាសពេញទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រុមអ្នកជំនាញមានការព្រួយបារម្ភថាហានិភ័យនៃប្រព័ន្ធសុខាភិបាលអាចត្រូវពិបាក គ្រប់គ្រងម្តងទៀត ដោយសារមួយផ្នែកនៃអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង នៅតែបន្តចម្លងជំងឺនេះទៅក្រុមមនុស្សចាស់…

លោក ស៊ី ជិនពីង ព្រមានពីការវិលត្រឡប់ទៅរកយុគសម័យសង្រ្គាមត្រជាក់ ក្នុងតំបអាស៊ីប៉ាស៊ីហ្វិក

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានប្រឆាំងនឹងការវិលត្រឡប់ទៅរកភាពតានតឹង នៃយុគសម័យសង្រ្គាមត្រជាក់សាជាថ្មី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទធុរកិច្ចមួយតាមប្រព័ន្ធវីដេអូ នៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងចំពេលកំពុងមានទំនាក់ទំនងកាន់តែតានតឹង ជាមួយសហរដ្ឋអាមេរិក។ ស្ថិតក្នុងឱកាសនោះ លោក ស៊ី ជិនពីង បានបញ្ជាក់ថាការប៉ុនប៉ងធ្វើសង្រ្គាមត្រជាក់…

លោក ចូ បៃដិន និងលោក ស៊ី ជិនពីង នឹងជួបគ្នាតាមវីដេអូ នៅសប្ដាហ៍ក្រោយ

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ យ៉ាងយូរនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ដែលដឹងពីការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២។ ប៉ុន្តែ ខាងសេតវិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន…