ឃុំខ្លួនប្រុសស្រី៣នាក់ រឿងជួញដូរគ្រឿងញៀន

ភ្នំពេញៈ យ៉ាងហោចណាស់មានជនត្រូវចោទ ប្រុសស្រី ៣នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី០៤ ខែ មករា ឆ្នាំ២០១៨ នេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្តកាហ្សា។ សូមបញ្ជាក់ថា តំណាងអយ្យការបានចោទប្រកាន់ លើ -ឈ្មោះ ឈិន អ៊ីង…

ថៅកែលក់ត្រី៣នាក់ ចោទកូនចៅដែលខ្វះកាយសម្បទាថា«លួចលុយ» តែឆែកមិនឃើញដាក់ច្រវ៉ាក់និងប្រើហិង្សាគ្មានប្រណី!

ភ្នំពេញៈ ថៅកែលក់ត្រី ប្រុសស្រី៣នាក់ បានចោទបុរសម្នាក់ដែលជាកូនចៅរបស់ខ្លួនថាលួចលុយ៦លានរៀល តែឆែកឆេរអស់ហើយមិនឃើញ ក៏បានយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថិកិច្ច តែសមត្ថកិច្ចមិនទទួលព្រោះគ្មានភស្តុតាង ក៏បានត្រឡប់ទៅកន្លែងវិញ ដោយបានអូសបុរសម្នាក់ដែលរងការចោទប្រកាន់នោះចូលទៅក្នុងផ្ទះ រួចចាក់ច្រវ៉ាក់ផ្អើលប្រជាពលរដ្ឋ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។…

ផ្តន្ទាទោស ស្ត្រីម្នាក់ដាក់គុក ៨ឆ្នាំរឿង នាំនារីខ្មែរ ទៅការប្តីចិន

ភ្នំពេញៈ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ លោក លី លីបម៉េង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទឈ្មោះ អ៊ុច សេងហុង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មុខរបរ កសិករ ដាក់ពន្ធនាគារ…

មន្ត្រីខិលខូចណា ហ៊ានឃាត់ទូកវៀតណាមដែលត្រូវឈ្មួញខ្មែរជួលឲ្យមកដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាម នឹងត្រូវចាត់វិធានការតាមច្បាប់!..

តាកែវៈ យោងតាមផេក វិទ្យុគោកធ្លក បានឲ្យដឹងទាំងស្រុងថា៖ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ លោក ឡាយ វណ្ណៈ​ អភិបាល​ខេត្តតាកែវ បានចេញបទបញ្ជាដោយធ្វើការអនុញ្ញាតឲ្យទូកវៀតណាមដែលត្រូវឈ្មួញជនជាតិខ្មែរជួលឲ្យមកដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមដោយសេរីនិងបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្រ្តីខិលខូចណាម្នាក់ដែលហ៊ានឃាត់ទូកមិនឲ្យចូលដឹកស្រូវនិងបានគាបសង្កត់ទារលុយពីការអនុញ្ញាតឲ្យទូកចូលដែលនាំឲ្យតម្លៃស្រូវរបស់ប្រជាពលរដ្ឋលក់ចេញមានការធ្លាក់ចុះ។ ការចេញបទបញ្ជាពីលោក ​អភិបាលខេត្តតាកែវ ពេលនេះ បន្ទាប់ពីកើតឡើងពីក្រុមឈ្មួញទិញស្រូវនៅក្នុងស្រុកអង្គបូរីមួយក្រុមបានឡើងមកប្ដឹងលោកពីទង្វើរបស់មន្រ្តីខិលខូចមួយចំនួនដែលបានគាបសង្កត់យកលុយពីពួកគាត់ដ៏ច្រើនហួសហេតុនិងបានហាមឃាត់ទូកដែលពួកគាត់ជួលពីប្រទេសវៀតណាមកដឹកស្រូវមិនឲ្យចូលមកដឹកស្រូវតាមច្រកទ្វារ​ព្រំដែនទឹកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គបូរី៕

ឆ្នាំ២០១៧ កម្ពុជា សម្រេចការនាំចេញអង្ករបានជាង ៦.៣សែនតោន

ពេញមួយឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៦.៣សែនតោន កើនឡើងប្រមាណ ១៧.៣ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អង្ករកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៧ ខណៈអង្ករថៃ ជាប់លេខ…

ជនជាតិវៀតណាមម្នាក់ បែកថ្នាំចាប់កូនគេហើយ រកវាយឪគេថែមទៀត

ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានចាប់ពរក្មេងស្រី ម្នាក់ដល់ពេលឪពុកគេសុំកូនមកវិញ និងរករឿងរកវាយថែមទៀតផងដែរ នៅពេលដែលរូបគេមានអាការៈបែកថ្នាំយ៉ាងខ្លាំងនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីព្រឹក ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចខាង មុខផ្ទះគ្មាលេខ ផ្លូវបេតុង ក្នុងភូមិ…

អ្នកលក់ពូកម្នាក់ ត្រូវឃាតក កាប់សម្លាប់យ៉ាងព្រៃផ្សៃដោយមិនដឹងមូលហេតុ!..

កំពង់ធំៈ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីយប់ មានករណីឃាតកម្មមួយបានប្រព្រឹត្តដោយជនមិនស្គាល់មុខ ដោយយកកាំបិតកាប់លើជនជាតិវៀតណាមម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិថ្មសំលៀង​ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជន​រង​គ្រោះមាន​ឈ្មោះ ងៀ​ន វ៉ា​ន់​ដែង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរលក់ពូកនិងភួយ មាន​ស្រុកកំណើតនៅ​ភូមិ​ទិន​ដុ​ង​ហា​យ…

តារាណាខ្លះ ឆ្លងឆ្នាំនៅក្រៅប្រទេស

ក្នុងចំណោមតារាភាគច្រើន ដែលពុះកញ្ជ្រោលដើរលំហែកាយ ក្នុងឱកាសឆ្លងឆ្នាំសកលកាលពីយប់ថ្ងៃទី៣១ ធ្នូ ដែលត្រូវបានមនុស្សទូទាំងពិភពលោក ចាត់ទុកថាជាថ្ងៃពិសេស គេកត់សម្គាល់ឃើញតារាល្បីៗមួយចំនួន បានចំណាយពេលចេញទៅឆ្លងឆ្នាំសកលនៅក្រៅប្រទេសតែម្ដង។ តារាខ្លះទើបតែចេញទៅនៅមុនថ្ងៃឆ្លងឆ្នាំប៉ុណ្ណោះ តែតារាមួយចំនួនផ្សេងទៀត គឺបានចេញទៅតាំងពីមុនថ្ងៃបុណ្យណូអែល ខណៈដែលតារាខ្លះ គឺចេញទៅសម្ដែង។ យ៉ាងណាមិញ គេនៅតែកត់សម្គាល់ថា តារាទាំងនោះ បានបង្ហាញមុខឆ្លងឆ្នាំនៅក្រៅប្រទេសព្រមគ្នា។ លោក ម៉ៃ សុគន្ធ:…

មន្ត្រីរាជការ បើករថយន្តបុកម៉ូតូ បុគ្គលិកអគ្គិសនីម្នាក់ដែលជិតចូលរោងការ បណ្តាលឲ្យរបួសធ្ងន់!

​ស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហាយឡែនឌ័រ បានបើកបុកម៉ូតូស្មាស់ ដែលកំពុងជិះដោយនារីជាបុគ្គលិកអគ្គិសនីម្នាក់ ជិតចូលរោងការទៅហើយ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះកើតឡើងនៅម៉ោង២និង៥នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកស៊ុយសាគីស្មាស់ ពណ៌ខ្មៅ…

ចេះតែមានហ្មង! យល់សប្តិឃើញអាបហោះ ចាក់ឆ្នោតអូស០១ដល់០៩ច្បាស់មែន ចុងក្រោយស៊ីកណ្តាប់ដៃ

ភ្នំពេញៈ នារីមានផ្ទៃពោះជិតគ្រប់ខែហើយកំណើតកូនមានសំណាងមកបន្យល់សប្តិម្តាយឃើញអាបហោះ សង្ឃឹមថាចាក់ឆ្នោតត្រូវ រួចថ្លៃឆ្លងទន្លេបានទៅចាក់ឆ្នោតវៀតណាមអូសពី០១ដល់០៩បួនប៉ុស្តិ៍ ល្ងាចចេញមកត្រូវ ខណៈដែលទៅបើកលុយមេឆ្នោតប្រាប់ថាមិនទទួលដោយហួសម៉ោងចាក់ហើយទ្រាំមិនបានជេរមេឆ្នោតមានអីស៊ីកណ្តាប់ដៃមេឆ្នោតបីបួនដៃ រួចក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័១ ឲ្យជួយអន្តរាគមន៏កាលពីវរលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។ បើតាមសម្តីអ្នកចាក់កន្ទុយលេខខាងលើបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ រូបគាត់បានទៅចាក់ឆ្នោតនៅក្នុងផ្សារស្ទឹងមានជ័យ ដោយមានមេឆ្នោតឈ្មោះ យាយ មុំ អូសពី០១ដល់០៩បួនប៉ុស្តិ៍ក្នុងមួយលេខ៥ម៉ឺនរៀល…