បង្ក្រាបល្បែងស៊ីសង បញ្ជល់មាន់ ខុសច្បាប់ ឃាត់ខ្លួនបានម្នាក់ នៅខេត្តកណ្តាល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ​ព្រហស្បតិ៍ ១រោច ខែ ពិសាខ ឆ្នាំ​ជូតស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០​ វេលាម៉ោង ១០និង០០នាទី នៅចំណុច ក្នុងព្រៃក្រោយភូមិស្ថិតក្នុងភូមិថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។…

អាមេរិក ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងទ័ពអាកាសជាច្រើនរយនាក់ ទៅកាន់កោះហ្គាំ

អាមេរិកៈ ការដាក់ពង្រាយនេះ កើតឡើងបន្ទាប់ពីការដក​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន ៥គ្រឿង ចេញពីកោះហ្គាំ យកទៅកាន់អាមេរិកដីគោកវិញ នៅពាក់កណ្តាលខែមេសា ដែលបានធ្វើឲ្យបេសកកម្ម របស់មន្ទីរបញ្ចកោណ រយៈពេល ១៦ ឆ្នាំ នៅកោះប៉ាស៊ីហ្វិកមួយនេះ ត្រូវបានជាប់គាំងជាបណ្ដោះអាសន្ន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា…

រថយន្តដឹកត្រីបើកបុករថយន្តខូចឈប់ចតពីក្រោយ បណ្ដាលឲ្យស្ត្រីជនជាតិវៀតណាមម្នាក់ស្លាប់ ព្រូ និងតៃកុងរងរបួស

កណ្ដាលៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង២៥នាទីទៀបភ្លឺ ត្រង់ចំណុចផ្លូវលេខ២១ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍។ សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុមានរថយន្តធុនធំ ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-8676…

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបើកនិងលេងល្បែង ស៊ីសងខុសច្បាប់ ចំនួន២ករណី

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការនគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈនាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក…

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ចែកចាយបង្ហោះរូបភាពអាសអាភាស

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមម្នាក់ បានផលិត ចែកចាយបង្ហោះរូបភាពអាសអាភាស បានសម្រេច ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅចំណុចសិប្បកម្មធ្វើតុ-ទូ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤-០៤-២០២០ វេលាម៉ោង១៧និង០០នាទី។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ង្វៀង ធីម៉ាំង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម…

ជនជាតិវៀតណាម និង ខ្មែរចំនួន៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលេងល្បែងស៊ីសងខុសច្បាប់

កណ្តាលៈ កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ បង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនបានចំនួន៥នាក់ ស្ថិតនៅក្នុងភូមិពោធិ៍តូច ឃុំ កំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ៥នាក់៖ ១-ឈ្មោះស៊ូ ចាន់ថន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិរៀតណាម មុខរបរ…

សាហាវណាស់! បុរសម្នាក់យកកាំបិតភ្ជង់ក ស្រ្តីជនជាតិវៀតណាមម្នាក់ ប៉ុនប៉ងរំលោភ

ក្រចេះ: មានករណីយកកាំបិតភ្ជង់កប៉ុនប៉ងរំលោភតែមិនបានសម្រេចរួចហែលទឹកឆ្លងទន្លេគេចខ្លួន ជនសង្ស័យឈ្មោះ សាំង ភក្តី ហៅពៅ អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ ស្រាវជ្រាវចាប់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីជននេះបានព្យាយាមគេចខ្លួនដោយហែលទឹកឆ្លងទន្លេទៅលាក់ខ្លួននៅលើកោះ ។ ក្រោយពីបានប្រើកូនកាំបិតយកទៅភ្ជង់.កនារីរងគ្រោះប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច។ នារីរងគ្រោះជនជាតិវៀតណាម អាយុ ២០ឆ្នាំ រស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ…

កម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបទល្មើសព្រហ្មទណ្ឌចោរកម្ម និងប្រើប្រាស់អាវុធចំនួន ៤ករណី

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំចង្អុលបង្ហាញ និងបញ្ជាផ្ទាល់របស់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវបង្ក្រាបបទល្មើស ព្រហ្មទណ្ឌចំនួន ៤ករណី ក្នុងនោះករណីកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ ១ករណី និងករណីចោរកម្ម ៣ករណី។ ករណីទី១៖ (កាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់)…

រថយន្ដម៉ាស់ស្ដារ បើកបរដោយជនជាតិវៀតណាម ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់

រតនគិរីៈ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិ១ (ភូមិតាស៊ុយ) សង្កាត់កាចាញ ក្រុងបានលុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូបុករថយន្ដ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។ ម៉ូតូម៉ាកអ៊ិចសេនធ័រ ពណ៌ក្រហម គ្មានផ្លាកលេខ ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ ខេន…

មុខសញ្ញាវាយប្លន់យ៉ាងសកម្ម៣នាក់ ត្រូវសមត្ថកិច្ចក្របួចបញ្ជូន

កែបៈ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សែស ញ៉ន ស្នងការរងផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ សន្តិសុខ សហការជាមួយកំលាំងអន្តរាគមន៍ពិសេស និង…