ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ព្រះសីហនុៈ នៅវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ១-ឈ្មោះ…

ពេលវេលាទៅអាហ្វ្រិកត្រូវលើក ដោយសារបវរកញ្ញាវៀតណាម រកឃើញកូវីដ-១៩

(បរទេស)៖ បវរកញ្ញា Miss Grand International ឆ្នាំ២០២១ Nguyễn Thúc Thùy Tiên ត្រូវបានគេដឹងថា នាងមានវិជ្ជមានកូវិដ១៩ ក្នុងការធ្វើដំណើរទៅអាហ្វ្រិកខាងត្បូង។ តាមរយៈផេក Beauty Pageant Reviewer បានឲ្យដឹងថា Miss Grand…

គ្រូ U23 វៀតណាមលើកឡើងពីផលលំបាកក្នុងការយកឈ្នះ ថៃ ១-0

គ្រូបង្វឹក ឌីញជាណាម (Đinh Thế Nam) របស់វៀតណាម U23 បានលើកឡើងថា ការប្រកួត​ជា មួយថៃយប់នេះជាការប្រកួតដ៏លំបាកមួយ នៅពេលដែលក្រុមមានកីឡាករ តែ ១៦នាក់ប៉ុណ្ណោះ ។ ឌីញជាណាម (Đinh Thế Nam) បានលើកឡើងថា «ក្រោយឈ្នះថៃ…

ក្រោយពីការបរាជ័យរបស់ក្រុមជម្រើសជាតិកម្ពុជា មានតែ២ករណីប៉ុណ្ណោះ ដើម្បីបានឡើងទៅកាន់វគ្គបន្ត

ភ្នំពេញ៖ ការបរាជ័យរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ ឆ្នាំក្រោមថ្វីជើងក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំទីម័រខាងកើត១-០ កាលពីយប់មិញនេះធ្វើឲ្យយុវជនម្ចាស់ផ្ទះមាន២ករណី ដើម្បីបានឡើងទៅកាន់វគ្គបន្ត សម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ។ ការបរាជ័យយប់មិញនេះធ្វើឲ្យក្រុមយុវជនកម្ពុជាមានភាគរយកាន់តែតិចក្នុងការ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យ៉ាងណាការបានឡើងនេះត្រូវរង់ចាំអ៊ុតមើលការប្រកួតចុងក្រោយរវាងក្រុមយុវជនវៀតណាម និងយុវជនថៃ សិន ដែលយុវជនកម្ពុជាអាចឡើងបានលុះត្រាតែ៖ ទី១-យុវជនវៀតណាមត្រូវឈ្នះយុវជនថៃ ចាប់ពី៣គ្រាប់ឡើង និងទី២-យុវជន…

សមត្ថកិច្ចឃាត់រថយន្ដដឹកកន្ធាយ​រាប់ពាន់​ក្បាល និង​ពង​ទា រាប់ពាន់​គ្រាប់ នាំចូល​ខុសច្បាប់​ពី​វៀតណា​ម

សត្វ​កន្ធាយ​រាប់ពាន់​ក្បាល និង​ពង​ទា រាប់ពាន់​គ្រាប់ នាំចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណា​ម​ ដោយ​​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនី​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​សម្របសម្រួល​និតិ​វិធី​ដោយ​ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលា​ម៉ោង​២២​និង​៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល បាន​សហការ​ជា មួយ​​កម្លាំង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​កណ្ដាល បាន​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក…

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីធ្វើសកម្មភាពលួចរថយន្ត១គ្រឿង នៅចំណុចក្រុមហ៊ុនឆៃណាថោន

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើចោរកម្ម…

វៀតណាម លុបចោលការរឹតត្បិតកូវីដ-១៩ លើជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ

(ហាណូយ)៖ វៀតណាម នឹងដកចេញនូវការរឹតត្បិត COVID-19 របស់ខ្លួន ដែលបានដាក់ឱ្យអនុវត្តទៅលើជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដោយនឹងមិនមានការកំណត់ចំនួនជើងហោះហើរទៀតនោះទេ។ វៀតណាមបានចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញជាបណ្តើរៗ ជាមួយគោលដៅចំនួន១៥ កាលពីដើមឆ្នាំនេះ ហើយទន្ទឹមគ្នារដ្ឋាភិបាល ទីក្រុងហាណូយក៏បានបន្ធូរបន្ថយភាពតឹងរ៉ឹងនៃការធ្វើចត្តាឡីស័ក។ បើតាមអាជ្ញាធរវៀតណាម ការរឹតត្បិតពាក់ព័ន្ធជំងឺ COVID-19 ដែលត្រូវបានដាក់លើជើងហោះហើរអន្តរជាតិ នឹងត្រូវបានលុបចោល ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ។…

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងរឹបអូសគ្រឿងញៀនជាច្រើនគ្រាប់

ស្វាយរៀង ៖ ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៧នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត១០០០គ្រាប់។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៧នាក់ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី០៤…

ចិន បិទខ្ទប់ទីក្រុងមួយ ស្ថិតនៅជាប់ព្រំដែនវៀតណាម ខណៈករណីឆ្លងកូវីដ-១៩ កើនឡើង

(ប៉េកាំង)៖ អាជ្ញាធរនៅទីក្រុង Baise នៃភាគនិរតីប្រទេសចិន បានបង្គាប់ឱ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ និងចៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ ខណៈពួកគេកំពុងព្យាយាមគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 រហូតដល់មានការជូនដំណឹងជាថ្មី។ កំឡុងការបិទខ្ទប់នេះ ប្រជាជនប្រមាណ ៣.៦លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុង Baise មិនត្រូវចាកចេញផ្ទះឡើយ លើកលែងតែការធ្វើដំណើរទៅទិញសម្ភារៈ ចំបាច់ ឬត្រូវទៅធ្វើតេស្តរក COVID-19។ ចំណែកឯ…

មន្រ្តីជំនាញ រកឃើញបង្គានាំចូលពីប្រទេសវៀតណាម ប្រមាណជាង ១០០គីឡូក្រាម មានសារធាតុ CMC

កំពត ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តកំពត បានចុះសហការត្រួតពិនិត្យបង្គាស្រស់ នាំចូលពីប្រទេសវៀតណាម នៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមបង្គានាំចូលសរុបចំនួន ១៣តោន៦២៥គីឡូក្រាម មន្រ្តីជំនាញបានរកឃើញបង្គាចំនួន ១២៨គីឡូក្រាម មានសារធាតុ CMC (ចាហួយ) ។ មន្រ្តីជំនាញបានដកហូតបង្គា…