អ៊ំស្រីម្នាក់វាយធ្វើបាបក្មួយប្រុសស្ទើររាល់ថ្ងៃ ត្រូវពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ករណីអ៊ំស្រីចិត្តព្រៃផ្សៃម្នាក់ លើកដៃវាយក្មួយប្រុសអាយុ៥ឆ្នាំស្ទើររៀងរាល់ថ្ងៃ បណ្ដាលឲ្យមានរបួស ត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ទីតាំងស្ថិតត្រង់ចំណុចបន្ទប់ជួល តាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្មេងប្រុសរងគ្រោះជាជនជាតិវៀតណាមមានឈ្មោះ ទី អាយុ៥ឆ្នាំ ឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ រស់នៅឯប្រទេសវៀតណាម…