ទាំងព្រឹកព្រលឹម! អគ្គិភ័យឆាបឆេះIMPERIAL KTV

ភ្នំពេញៈ (ព័ត៌មានបឋម)វេលាម៉ោងជាង5និង០០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។ មានករណីអគ្គិភ័យឆាបឆេះ IMPERIAL KTV ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

សូមប្រុងប្រយ័ត្ន! ប្រធានក្រុមហ៊ុនចុងធៀនយន់ហ័រគៀងឆៃម្នាក់ ត្រូវជនសង្ស័យខ្ចីរថយន្តជិះ បែរជាយកទៅបញ្ចាំ

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្ត (ខ្ចីរថយន្តយកទៅបញ្ចាំ) ចំណុចក្នុងបរិវេណខុនដូរស៊ីងហួយឈឹង ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០នាទី ។…

យុវជនជាងផ្សារដែកម្នាក់ដើរទៅប៉ះខ្សែភ្លើងដាច់រលាត់ បណ្ដាលឲ្យឆក់ស្លាប់យ៉ាងអណោចអធ័ម

កណ្តាលៈ យុវជនជាងផ្សារដែកម្នាក់ ខណៈកំពុងផ្សារដែកសុខៗ បានដើរទៅជាន់ខ្សែភ្លើងដែលដាច់រលាត់ បណ្ដាលឆក់ដួលទៅនឹងដី ស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ លាក់ ឌី ស្ថិតក្នុងភូមិ ក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ…

ជនជាតិវៀតណាមប្រុសស្រី២នាក់លួចម៉ូតូបុគ្គលិកលក់ផ្ទះល្វែងលំនៅដ្ឋាននិរោធជ័យសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនជាតិវៀតណាមប្រុសស្រី២នាក់លួចម៉ូតូបុគ្គលិកលក់ផ្ទះល្វែងនិរោធជ័យត្រូវម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៩ខែតុលា ឆ្នាំ ២០១៩នៅមុខការិយាល័យលក់ផ្ទះល្វែងលំនៅដ្ឋាននិរោធជ័យ ភូមិតាងៅលក់កណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ សន សុវណ្ណារតន៍ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកលក់ផ្ទះល្វែង…

របួសធ្ងន់ស្រាល៦នាក់បន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នាលាន់ដូចរន្ទះនៅស្រុកសន្ទុក

កំពង់ធំៈ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០៥នាទី លើផ្លូវជាតិលេខ 6ចន្លោះគីឡូម៉ែត្រលេខ១៤៦-១៤៧ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុករថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យរបួសធ្ងន់០២នាក់(ស្រី០១នាក់) របួសស្រាល០៤នាក់(ស្រី០២នាក់) ខូចខាតរថយន្ត០២គ្រឿង៖ រថយន្តម៉ាកស៊ីណា…

រថយន្តស៊េរីទំនើបរបស់ក្មេងស្ទាវម្នាក់ តុបតែងស្អាតទុកជិះដើរញ៉ែស្រី ពេលនេះត្រូវម្ចាស់បើកពន្លះបង្គោលភ្លើង

ភ្នំពេញៈ វេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចមុខវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រថយន្តទំនើបមួយគ្រឿង ដែលបំពាក់ស្លាកលេខជារបស់អង្គភាពខេមរភូមិន្ទ បានបោះពួយយ៉ាងលឿន ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម។ រថយន្តបង្កម៉ាក លុចស៊ីស IS250 ពណ៌ខ្មៅ…

ចោរលួចម៉ូតូរបស់អ្នកគ្រូម្នាក់ អស់រយៈពេលកន្លះខែហើយ សមត្ថកិច្ចខណ្ឌច្បារអំពៅ មិនទាន់ចាប់ជនសង្ស័យបាន

ភ្នំពេញៈ ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូម៉ាក PCX នៅមុខសាលារៀនអរន្តជាតិរតនៈបញ្ញា ដែលបានបាត់កាលពីវេលាម៉ោង ១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩…

បើកម៉ូតូធ្លាក់ជង្ហុកបណ្ដាលឲ្យស្លាប់ និងរងរបួស ២នាក់

កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង ១៨និង៣៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ អ្នកបើកបរឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវ៣៦៣…

ឃាត់ខ្លួនស្រីប្រុស ២នាក់ ករណីលួចម៉ូតូនិស្សិត

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី ត្រង់ចំណុចមុខផ្សារបឹងទំពន់ ផ្លូវ៣៣បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ដែលមានឈ្មោះ ៖ ១-ឈ្មោះ ហាន វីន ហៅ វី…