សមត្ថកិច្ចពាក់ព័ន្ធខេត្តឧត្តរមានជ័យ ចុះបង្រ្កាបចាប់ឈើប្រណីតបាន ៣០២ដុំ និងម៉ាស៊ីនគោយន្តមួយគ្រឿង

ឧត្តរមានជ័យៈ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ផ្នែករដ្ឋបាលព្រៃឈើសំរោង សង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល និងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថក្រុងសំរោង ក្រោមការដឹកនាំផ្ទាល់ពីលោក សោ សុភ័គ្គ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបបទល្មើសព្រៃឈើ និងចាប់ឃាត់ឈើគ្រាក់ប្រភេទប្រណិត(ក្រញូង)ចំនួន ៣០២ដុំ ស្មើនឹង ០,៣០៩ម៉ែត្រត្រីគុណ និងម៉ាស៊ីនគោយន្ត…

រថយន្តសាំយ៉ុង១គ្រឿងឈប់ទម្លាក់ឈើចោល ក្រោយពីត្រូវសមត្ថកិច្ចតាមប្រមាញ់បង្ក្រាប

ត្បូងឃ្មុំៈ ទោះបីជាមានការទប់ស្កាត់ និងតាមបង្ក្រាបពីសំណាក់សមត្ថកិច្ច លើការដឹកជញ្ជូនឈើប្រណីតជាបន្តបន្ទាប់នាពេលកន្លងមក ក៏នៅតែមានការលួចបង្កប់ ដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមជាហូរហែដដែល ជាក់ស្ដែងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៩ តុលា ២០១៦នេះ មានរថយន្តម៉ាកសាំយ៉ុង១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2C-4809 ដឹកឈើប្រភេទលេខ១បម្រុងលួចឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចតាមបង្ក្រាបទាន់ពេលវេលា នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់…

ក្រុមឈ្មួញកំពុងសម្រុកដឹកឈើចេញដូចព្យុះក្នុងឃុំថ្មី និងឃុំ កន្ទួត ស្រុកចិត្របុរី

ក្រចេះ៖ តាមសេចក្ដីរាយការណ៍ពីរប្រជាពលរដ្ឋនៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ គឺជារៀងរាល់ថ្ងៃ គេសង្កេតឃើញគោយន្ដដឹកឈើប្រភេទសុក្រំ និងប្រភេទធ្នង់មិនក្រោម ពី ៣០ទៅ៤០គោយន្ដនោះទេក្នុងមួយថ្ងៃ មិនដែលឃើញជំនាញរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចណាទប់ស្កាត់ឡើយ។ ជាក់ស្ដែងភូមិស្រះឃុំថ្មី បានប្រទះឃើញគោយន្តកន្ត្រៃដឹកឈើសុក្រំ ផែ និងខ្លុម ជាច្រើនគ្រឿង នៅពេលដែលអ្នកសារព័ត៌មានបានធ្វើការសាកសួរ ម្ចាស់គោយន្ដកន្ត្រៃបាននិយាយថា គាត់ដឹកឲ្យថៅឈ្មាះលោកថា…

តុលាការសម្រេចឃុំខ្លួនយាយព្រឿង នៅពន្ធនាគារព្រៃស ម២ ជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធី

ភ្នំពេញៈ នៅម៉ោងប្រមាណជា ៥ និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោះ ហេង សំនាង ហៅយាយព្រឿង ភេទស្រី អាយុ ៥៧ឆ្នាំ ដែលជាមេឈ្មួញរកស៊ីជួញដូរឈើប្រណីតយ៉ាងសកម្ម និងដុះស្លែ…

មេឈ្មួញឈើដ៏ធំនៅខេត្តស្ទឹងត្រែងត្រូវបានសមត្ថកិច្ចប្តូរតុលាការកាត់ទោស

ភ្នំពេញៈ មេឈ្មួញឈើដ៏ល្បីឈ្មោះមួយរូប ឈ្មោះ ហេង សំនាង ហៅ យាយព្រឿង ត្រូវបានសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចស្នើសុំប្តូរសមត្ថកិច្ចតុលាការ ពីតុលាការខេត្តស្ទឹងត្រែង មកសាលាដំបូងរាជធានីភ្នំពេញ ហើយយាយព្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃ១៦តុលា២០១៦នេះ។ សមត្ថកិច្ចបានប្រាប់ថា…

លក់​ជាល​មិន​ដាច់​បែកគំនិត​បង្កប់​ឈើ​គ្រញូង​​ត្រូវ​មេព្រៃ​ក្របួច​ជាប់​

សៀមរាបៈ ​អ្នកដើរ​លក់​ជាល​ចំនួន​២​នាក់ ​​ប្រហែលជា​លក់ជាល​មិនដាច់ក៏​​បែកគំនិត​បង្កប់​ឈើ​គ្រញូង​ ត្រូវ​មេព្រៃ​សង្កាត់​ស្វាយ​លើ​ក្របួច​ជាប់​ ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃទី​១៣ ​ខែតុលា ឆ្នាំ ២០១៦​ ​នេះ​ស្ថិត​ត្រង់​ចំណុច​ឃុំ​បឹងមាលា​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ កម្លាំង​រដ្ឋបាល​ព្រៃឈើ​បានចាប់​ម៉ូតូ​ដឹក​ជាល ​បាន​ចំនួន​២​គ្រឿង ​បន្ទាប់ពី​ឆែកឆេរ​ទៅ​ឃើញ​មាន​បង្កប់​ឈើ​គ្រញូង​ពេញ​។ ​មន្ត្រី​ដដែល​បន្តថា ឈើ​គ្រញូង​ដែល​ចាប់​បាន​មាន​ចំនួន​២៥​ដុំ ​ស្មើ​១៨៣​គីឡូក្រាម​។ ​ចំណែក​អ្នកបើកបរ…

យាយព្រឿង មេឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត ត្រូវបានប៉េអឹមចាប់ខ្លួនហើយ!

ស្ទឹងត្រែងៈ យាយព្រឿង ជនជាតិវៀតណាម ដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត និងមានទីតាំងស្តុកឈើជាច្រើនកន្លែងនៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់ពីមេឈ្មួញដ៏ធំរូបនេះ បានយករថយន្ត២គ្រឿង និងកម្មករ៧នាក់ មករំដោះឈើ ដែលសមត្ថកិច្ចបង្ក្រាបបាន ហើយនាំយកមករក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់នោះ ។…

សត្វព្រៃចំនួនពីរប្រភេទត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ធ្វើការបង្ក្រាបបាន

ស្ទឹងត្រែងៈ សត្វព្រៃចំនួនពីរប្រភេទត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបសត្វ ព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ រួមនិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្វើការបង្ក្រាបនិងរឹបអូសបានជាច្រើនគីឡូ ខណៈពេលដែលក្រុមឈ្មួញកំពុងតែដាក់លក់នៅលើទីផ្សារក្នុងទីរួមខេត្តកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។ ចំពោះការចុះបង្ក្រាបសត្វព្រៃខាងលើ គឺកម្លាំងជំនាញនិងសមត្ថកិច្ចចាប់មិនបានអ្នកលក់ទេព្រោះថាពេលដែលកម្លាំងចម្រុះចុះទៅដល់កន្លែងនោះភ្លាមក្រុមឈ្មួញហាក់បីដូចជាមានគេប្រាប់ឲ្យបានដឹងមុន ទើបនាំគ្នារត់គេចខ្លួនបាត់អស់រលីងតែម្តងនៅបន្សល់ទុកតែសាច់សត្វបន្តិចបន្តួច ដែលកម្លាំងដកហូតបាន រួមមានដូចជា សាច់ជ្រូកព្រៃស្រស់ចំនួន ១១គីឡូក្រាម និងសាច់ឈ្លុសស្រស់ ទម្ងន់២០គីឡូក្រាមកន្លះផងដែរ សរុបទាំងអស់មានទម្ងន់៣១គីឡូក្រាមកន្លះ។ បច្ចុប្បន្ន សាច់សត្វព្រៃទាំងអស់នោះត្រូវបានកម្លាំងចម្រុះធ្វើការប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តយកទៅកប់រឺ…

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត រងការិះគន់ថា បើកដៃឲ្យឈ្មួញដឹកឈើយ៉ាងសកម្ម

ក្រចេះ៖ ប្រជាពលរដ្ឋនៅរស់ភូមិ១០៥ ឃុំកន្ទួត បាននិយាយថា ជារាងរាល់ថ្ងៃគេសង្កេត ឃើញមានគោយន្តដឹកឈើប្រណីត និងឈើសុក្រំរាប់សិបគ្រឿង នឹងម៉ូតូរាប់រយ គ្រឿងផងដែ ហើយគេពុំដែលឃើញមានមេព្រៃ ឬក៏ជំនាញសម្ថកិច្ចណាចេញមុខមកទប់ស្កាត់ ឬបង្ក្រាបបានម្ដងឡើយ។ ជាកាពិតណាស់នៅថ្ងៃទី៧ ខែតុលា ព្រឹកមិញនេះភ្នាក់ងាយើង បានធ្វើដំណើរឆ្លងកាត់នៅចំណុច105ភ្នុំមាស ឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ដែលគ្របគ្រងដោយលោក…

បង្ក្រាបសត្វព្រៃជាច្រើនប្រភេទដែលក្រុមឈ្មួញដាក់តាំងលក់នៅលើទីផ្សារខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ សត្វព្រៃជាច្រើនប្រភេទជិត២០០គីឡូក្រាម ដែលក្រុមឈ្មួញដាក់តាំងលក់ នៅលើទីផ្សារក្នុងទីរួមខេត្ត នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រូវបានក្រុមអន្តរាគម៍បង្ក្រាប សត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការណ៍ជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្វើការបង្ក្រាបបាន។ ចំពោះការចុះបង្ក្រាបសត្វព្រៃខាងលើនោះដែរ គឺបង្ក្រាបបានតែសាច់សត្វព្រៃតែប៉ុណ្ណោះ ព្រោះថាពេលដែលកម្លាំងចម្រុះចុះទៅដល់កន្លែងនោះភ្លាម ក្រុមឈ្មួញទាំងអស់នោះហាក់បីដូចជាបានដឹងមុនអ៊ីចឹង គឺពួកគេបាននាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ដោយបន្សល់ទុកតែសាច់សត្វតែប៉ុណ្ណោះ។ សត្វព្រៃដែលរឹបអូសបាននោះរួមមាន ៖ អណ្តើកភ្នំរស់២ក្បាល…