ចាប់បញ្ជូនជនល្មើស ទៅមេព្រៃចាត់ការតាមច្បាប់
ស្ទឹងត្រែងៈ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការបញ្ជូនខ្លួនជនសង្ស័យជាតៃកុងរថយន្តដឹកឈើប្រណីតម្នាក់ ទៅកាន់មេព្រៃកាលពីរសៀលថ្ងៃ៣ ខែតុលា ឆ្នាំ២០១៦ នេះដើម្បីចាត់ការតាមផ្លូវច្បាប់។ បន្ទាប់ពីការបង្ក្រាបនិងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅត្រង់ភូមិគីឡូម៉ែត្រលេខ៨សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំពោះការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺដោយសារតែជនសង្ស័យមានការជាប់ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើប្រណីត ចេញពីស្រុកសៀមប៉ាង ចូលមកទីរួមខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ…