មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើចាប់រថយន្តលុចស៊ីច លួចដឹកឈើប្រណីត៤៣សន្លឹក

កំពង់ធំៈ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ដឹកនាំដោយលោកព្រះរាជអាជ្ញា ធ្វើការបង្គ្រាបបទល្មើសព្រៃឈើ ក្នុងក្រុងស្ទឹងសែន ដោយបានចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាក លុចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7138 ដឹកជញ្ជូនឈើអារប្រភេទប្រណីត ប្រភេទ…

ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ដកហូកឈើបេងជិត២០ដុំ

ត្បូងឃ្មុំៈ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើមេមត់ និងសង្កាត់រដ្ឋបាលព្រៃឈើតំបែរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកពញាក្រែក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿង ដែលលួចដឹកឈើប្រណីតជាច្រើន នៅត្រង់ចំណុច ភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ មន្រ្តីអាវុធហត្ថបានឲ្យដឹងថា រថយន្តល្មើសខាលើង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

ឈើប្រភេទកកោះជាង១០០ដុំ ត្រូវកម្លាំងប៉េអឹមបង្ក្រាប

ក្រចេះ: ក្រុមស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំង​អាវុធហត្ថស្រុកស្នួលកាលលពីវេលាម៉ោង៨និង២៥នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានធ្វើការចុះឆែកឆេររកឃើញឈើប្រភេទកកោះ ចំនួន៩៨ដុំ ដែលឈ្មួញបានដឹកយកមកលាក់ចោលនៅក្នុងផ្ទះប្រជាពលរដ្ឋតាមដងផ្លូវចូលទៅច្រកកាបី ព្រំដែនវៀតណាម នៅចំណុចភូមិជ្រោះជ្រៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្នវត្ថុតាង សមត្ថកិច្ចកំពុងចាត់ចែង ដឹកយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីធ្វើការវាស់វែង និងរៀបចំឯកសារចាត់ការតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕

កក្រើក! ឈើប្រណីតរាប់រយកំណាត់កប់ក្នុងដី ត្រូវកម្លាំងប៉េអឹមខេត្តស្ទឹងត្រែងចុះបង្ក្រាប​

ស្ទឹងត្រែងៈ ឈើប្រណីតរាប់រយកំណាត់ ត្រូវបានអាវុធហត្ថខេត្តសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើមូលដ្ឋានចុះបង្ក្រាប កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណផ្ទះអ្នកភូមិមួយកន្លែង ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសា ខេត្តស្ទឹងត្រែង។ មន្រ្តីអាវុធហត្ថបានឲ្យដឹងថា មុនពេលចុះបង្ក្រាបឈើខាងលើនេះ គឺដោយសារតែមានគេរាយការណ៍ថា មានឈើប្រណីតរាប់រយកំណាត់ ត្រូវបានឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីផ្ទះមួយកន្លែងនៅចំណុចខាងលើ។ ក្រោយពីទទួលបានដំណឹងនេះ ភ្លាមអាវុធហត្ថខេត្តបានសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើ សុំគោលការ ព្រះរាជអាជ្ញា…

អាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបទល្មើសព្រៃឈើ ដកហូតបានឈើជាច្រើនដុំ

មណ្ឌលគិរីៈ ឈើអារសន្និធីប្រភេទលេខ១(សុក្រម) ជាច្រើនដុំ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន សហការជាមួយនឹងកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការចុះបង្ក្រាបបាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ កម្លាំងមានសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះដែរ ធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថស្រុកកែវសីមា និងកម្លាំងនគរបាលស្រុកកែវសីមា ដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។…

ឡិចស៊ីស RX300 ដឹកឈើគ្រញូង គេចមិនផុតពីកណ្ដាប់ដៃសមត្ថកិច្ច

កំពង់ឆ្នាំងៈ មន្ដ្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងមន្ដ្រីសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងចាប់រថយន្តស៊េរីទំនើងមួយគ្រឿង ដែលលួចដឹកឈើគ្រញូង ស្ថិតនៅតាមបណ្តោយផ្លូវលេខជាតិ៥ ក្នុងភូមិសាស្ត្រ ភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។ មន្ដ្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់នោះ ម៉ាកLexus RX300 ស៊េរីឆ្នាំ២០០៣…

​អំណាច​​ត្រឹម​​សមត្ថកិច្ច​ចរាចរណ៍​ ​អាចរក​ស៊ីឈើ​​​​​បាន​យ៉ាង​រលូន

រតនគិរីៈ ក្រុមមេឈ្មួញរកស៊ីឈើប្រណីត បានប្ដូររូបភាពផ្សេងៗ ដោយបានជួលប្រជាពលរដ្ឋ យកម៉ូតូរាប់រយគ្រឿង ធ្វើការដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃសហគមន៍នានា គ្រប់ទិសទី ជាពិសេសដឹកចេញពីព្រៃសហគមន៍ស្រុកអណ្ដូងមាស យកមកដាក់រាយប៉ាយតាមផ្ទះប្រជាពលរដ្ឋ ដោយយកលេសថា ជាឈើរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងសមត្ថកិច្ចចម្រុះ មានកម្លាំងផ្ទៃប្រទេស កម្លាំងអាវុធហត្ថស្រុក នគរបាលស្រុក និងរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ និងសង្កាត់អូយ៉ាដាវ បានចុះបង្ក្រាបបទល្មើសព្រៃឈើ…

រដ្ឋបាលព្រៃឈើក្រយា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងកម្លាំងសឹករងកំពង់ធំ ចាប់គោយន្តកន្ត្រៃដឹកឈើ ២គ្រឿង

កំពង់ធំៈ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្រយា និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានសហការជាមួយកម្លាំងតំបន់សឹករងកំពង់ធំ រួមជាមួយគណៈកម្មការសហគមន៍ព្រៃឈើវាលអូរក្តី បានចុះប្រតិបត្តិការនៅតំបន់ព្រៃសហគមន៍វាលអូរក្តី ក្នងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក បានជួបប្រទះ និងឃាត់ចាប់បានគោយន្តកន្ត្រៃ ចំនួន ០២គ្រឿង ដឹកជញ្ជូនកូនឈើចម្រុះ(អង្កត់ផ្ចឹត១៥-២៩ស.ម)សរុបចំនួន ៥២ដើម។ នៅក្នុងប្រតិបត្តិការនេះដែរ ក្បាលគោយន្តបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រីឯកូនឈើ…

ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បង្ក្រាបបានរថយន្តដឹកឈើប្រណីតខុសច្បាប់មួយគ្រឿង ឃាត់ខ្លួនមនុស្ស២នាក់

កំពង់ធំៈ រថយន្តដឹកឈើប្រណីតខុសច្បាប់មួយគ្រឿង ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយនឹងកម្លាំងចម្រុះ ធ្វើការចាប់បង្ក្រាបបាន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។ ការបង្ក្រាបនេះដែរ គឺធ្វើឡើងដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដឹកនាំមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ សហការជាមួយកម្លាំងអាវុធហត្ថស្រុកប្រាសាទបល្ល័ង្គ រួមនិងកម្លាំងស្នងការនគរបាលខេត្ត ។ ជាក់ស្តែងក្នុងការបង្ក្រាបនេះ កម្លាំងបានធ្វើការឃាត់បានរថយន្ត ចំនួន០១គ្រឿង ម៉ាក…

សមត្ថកិច្ចខេត្ត ត្បូងឃ្មុំ ចាប់ឈើអារប្រភេទលេខ១ បាន ៤២ដុំ

ត្បូងឃ្មុំៈ មន្រ្តីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើមេមត់ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានឃាត់ចាប់ឈើអារប្រភេទលេខ១(ឈ្លីក)ចំនួន ៤២ដុំ ស្មើនឹង ០,៩៨១ម៉ែត្រត្រីគុណ ធ្វើសន្និធិគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក្នុងភូមិកំពង់រាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕