បុរសម្នាក់បើករថយន្តលឿន ប៉ះទ្រូងផ្លូវរេចង្កូតបុករថយន្ត២គ្រឿងពេញទំហឹង បណ្តាលឲ្យខ្ទេចរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើប មួយគ្រឿងក្នុងល្បឿនលឿន ទៅប៉ះនិងទ្រូងផ្លូវរេចង្កូត ទៅបុកពីក្រោយរថយន្តកាមរីហាយព្រីត និងរថយន្តកូរ៉េយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តកាមរីហាយព្រីតខ្ទេចមួយកំណាត់ក្រោយ រីឯរថយន្តកូរ៉េរងការខូចខាតតិចតួចផ្នែកខាងក្រោយចំណែករថយន្ត បង្ករងការខូចខាតធ្ងន់ធ្ងរ ខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ…

ប្រជាពលរដ្ឋប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យមានអ្នកមកលោតទឹកសម្លាប់ខ្លួន

កំពង់ចាមៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះបង្គោលទី០៩ និង ទី១០…

កម្លាំងជំនាញ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ២០នាក់ នៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេកអគ្គស្នងដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីលោកតូចឧត្តមព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ…

រន្ធត់ណាស់! បុរសម្នាក់បើករថយន្តលឿន រេចង្កូតក្រឡាប់ទៅលើម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរងរបួសម្នាក់ នៅស្រុកថ្មគោល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៨និង១០នាទី លើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចក្រុមទី៣៣ ស្ថិតក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនតូចមួយនិងម៉ូតូម៉ាកហុងដាឌ្រីម បណ្តាលអោយមនុស្សចំនួន ០២នាក់ស្លាប់ និង០១នាក់ទៀតរងរបួស។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ…

មានសុខនៅជុំគ្នា ពេលមានទុក្ខរត់ចោលគ្នាបាត់! លួចម៉ូតូបានសម្រេច តែស៊យពលរដ្ឋដេញតាមបក្ខពួកបានម្នាក់ បន្ទាប់ពីបើកម៉ូតូកង់បីរត់ គេចផ្លោះចូលសំងំក្នុងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ ជនសង្ស័យមួយក្រុម ជិះម៉ូតូកង់បីដឹកគ្នាទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ស្កុបពី បានសម្រេច នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាម ជនសង្ស័យម្នាក់បើកម៉ូតូកង់បី រត់គេចទៅដល់ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ តាមទាន់ ហើយទុកចោល…

គ្រោះថ្នាក់ចរាចរណ៍ រថយន្តTOYOTA COROLLA បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់

កំពង់ស្ពឺ៖ យុវតីម្នាក់ត្រូវបានរយន្តបុក និងកិនស្លាប់នៅនឹងកន្លែង និងស្ត្រីជាអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ចំណុចអូរព្រុង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលមូលដ្ឋានស្រុកឱរ៉ាល់ បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តTOYOTA COROLLA សេរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AB-…

ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ករណីរថយន្តបុកជាមួយម៉ូតូ នៅស្រុកឱរ៉ាល់

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៦ និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​រថយន្ត និងម៉ូតូ បណ្តាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ (២៩-៣០)…

ចោរឆក់ជំនាញ ៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ ខ្លួន និងបញ្ជូនទៅតុលាការ!!!

ភ្នំពេញៈ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ…

នគរបាលបង្រ្កាបករណីលួច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅស្រុកថ្មគោល

បាត់ដំបងៈ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្សឆ្នាំឆ្លូវត្រី ស័កព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចក្រុមទី២៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅក្រោយពេលកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា ដើម្បីដោះស្រាយបញ្ចប់រឿង នៅនឹងទីតាំងកន្លែងកើតហេតុ…